Iniesta ​ត្រូវ​អវត្តមាន​​៨​សប្ដាហ៍ និង​អាច​​ខក​ខាន​ប្រកួត​ El Clasico

/ អ្នកទស្សនា៖ 85

Andres Iniesta ​ខ្សែ​បម្រើ​ឆ្នើម​របស់​ក្រុម​ FC Barcelona ​នឹង​ត្រូវ​អវត្តមាន​ពី​ទីលាន​ប្រកួត​រហូត​ដល់​ ២ខែ ​​និង​អាច​នឹង​​ខក​ខាន​ប្រកួត​ក្នុង​ជំនួប​ El Clasico ទល់​នឹង​ Real Madrid ​នៅ​ខែ​ធ្នូ ​បន្ទាប់​ពី​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ កាល​ពី​ប្រកួត​ La Liga​ យប់​មិញ។

 

4 Andres Iniesta រង​របួស​ឈឺចាប់ ដេក​លើ​ទីលាន

ប្រធាន​ក្រុម​អ្នក​មាន​បុណ្យ​រូប​នេះ​ ​បាន​រង​របួស​ជង្គង់​ស្ដាំ ​​បន្ទាប់​ពី​​ប៉ះ​ទង្គិច​គ្នា​ជាមួយ​​ខ្សែ​បម្រើ​ Enzo Perez របស់​ក្រុម​ Valencia ​​នៅ​​ដើម​តង់​ទី​១ និង​ត្រូវ​សែង​ចេញ​​ជំនួស​វិញ​ដោយ​ Ivan Rakitic នៅ​នាទី​ទី​១៤ ​អំឡុង​ការ​ប្រកួត​​ដែល​ Barcelona ឈ្នះ​នៅ​ចុង​ម៉ោង​ ៣-២។ ក្លឹប​ Barca បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា Iniesta របួស​ជង្គង់​ស្ដាំ ហើយ​នឹង​ត្រូវ​អវត្តមាន​​ពី​ ៦​ទៅ​៨​សប្ដាហ៍។

ដូច្នេះ​ ​Iniesta ​ដែល​ជា​ Playmaker ដ៏​សំខាន់​របស់​ Barca ​នឹង​អាច​អវត្តមាន​​​ក្នុង​ជំនួប​ El Clasico ដំបូង​ពេល​ Barca​ ប៉ះ​ Real Madrid ​នៅ​កីឡដ្ឋាន​ Camp Nou ​នា​ថ្ងៃ​ទី​០៤ ខែ​ធ្នូ​ខាង​មុខ ដែល​នៅ​សល់​ពេល​៦​សប្ដាហ៍​ទៀត។ នេះ​ជា​ដំណឹង​ដ៏​​អាក្រក់​បំផុត​​សម្រាប់​អ្នកចាត់ការ​ Luis Enrique ​ខណៈ​ដែល​ក្រុម​របស់​លោក​បច្ចុប្បន្ន​ ​ក៏​បាត់បង់​ខ្សែ​​ការពារ​ដ៏​សំខាន់​២​នាក់​ Jordi Alba និង​ Gerard Pique (កំពុង​របួស) ផង​ដែរ៕

2 3 4 5

ប្រភព៖ sabay

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *