មេដឹកនាំ​ហ្វីលីពីន​​​ ថ្លែង​កែ​ខ្លួន​ក្រោយប្រកាស​ “ចែក​ផ្លូវ”​ពី​អាមេរិក

/ អ្នកទស្សនា៖ 888

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ បានថ្លែង​កាលពីថ្ងៃម្សិលមិញ ថាលោកនឹងកាត់ផ្ដាច់សម្ព័ន្ធ ភាពប្រ ទេសរបស់លោកជាមួយអាមេរិកនោះឡើយ។ មេដឹកនាំហ្វីលីពីនបានថ្លែងដូច្នេះ ជាការបកស្រាយទៅ នឹងសេច ក្ដីប្រកាសកាលពីថ្ងៃព្រហស្បតិ៍កន្លងមកថាលោកមានផែនការ “ចែកផ្លូវ” ពីសម្ព័ន្ធមិត្តចាស់វស្សាអា មេរិក។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីលោកឌូទើតេ ដែលបានថ្លែងថា៖ “វាមិនមែនជាការកាត់ផ្ដាច់ទំនាក់ ទំនងទេ។ការកាត់ផ្ដាច់ទំនាក់ទំនង មានន័យថាកាត់ផ្ដាច់ទំនាក់ទំនងកាទូត។ខ្ញុំមិនធ្វើអីចឹងទេ។ ហេតុអ្វី? ស្ថិត នៅក្នុងផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់ប្រទេសរបស់ខ្ញុំ ខ្ញុំមិនធ្វើអីចឹងទេ”។ មេដឹកនាំឆេវឆាវរូបនេះ បានបង្ហា ញសញ្ញាកាលពីថ្ងៃព្រសហ្បតិ៍កន្លងមកអំឡុងដំណើរទស្សនិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃនៅទីក្រុងប៉េ កាំងថាលោក ចង់បញ្ចប់សម្ព័ន្ធភាព ៧០ឆ្នាំរបស់ហ្វីលីពីនជាមួយសហរដ្ឋអាមេរិកក្នុងទំនោរ ទៅរកចិន និងរុស្ស៊ី។

លោក ឌូទើតេ បានប្រាប់ក្រុមធុរជនចិនថា៖ “ខ្ញុំប្រកាសចែកផ្លូវពីសហរដ្ឋអាមេរិក។ អាមេរិកបរាជ័យហើយ។ ខ្ញុំបានរៀបចំខ្លួនខ្ញុំទៅតាមលំហូរមនោគមវិជ្ជារបស់អ្នក ហើយខ្ញុំក៏អាចធ្វើដំណើរទៅរុស្ស៊ី ដើម្បីជជែកជាមួយ លោក ពូទីន និងប្រាប់គាត់ថា យើងមានគ្នាបីនាក់ប្រឆាំងនឹងពិភពលោក ចិន ហ្វីលីពីន និងរុស្ស៊ី”។

នៅមុនការឡើងកាន់តំណែងរបស់លោក ឌូទើតេ កាលពីចុងខែមិថុនាកន្លងមក ហ្វីលីពីនគឺជាសម្ព័ន្ធមិត្ត សំខាន់ បំផុតនិងស្មោះស្ម័គ្រមួយរបស់អាមេរិកនៅអាស៊ី ហើយក៏ជាគន្លឹះសម្រាប់គោលនយោបាយងាក មកតំបន់អាស៊ី របស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ផងដែរ។ ប៉ុន្តែគោលនយោបាយការបរទេសរបស់ហ្វីលីពីន បានផ្លាស់ប្ដូរ ចាប់តាំងពីលោក ឌូទើតេ ឡើងដឹកនាំប្រទេស៕

ប្រភព៖ vodhotnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *