តាមពិត iPhone មាន​មុខងារ​សំងាត់​ ក្ដារ​​ចុច​ដៃម្ខាង (One-handed mode) តាំងពី iOS 8 តែ Apple មិន​ប្រាប់​ឱ្យ​សាធារ ណជន​ដឹង!

/ អ្នកទស្សនា៖ 128

ក្រុមហ៊ុន Apple ហាក់​ដូច​ជា​បាន​លាក់​បាំង ដោយ​មិន​បាន​ប្រាប់​ជា​សាធារណៈ​នូវ​មុខងារ​ប្រើប្រាស់ Keyboard ងាយស្រួល​តែ​ដៃ​ម្ខាងដែល​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS របស់​ខ្លួន​នោះ​ទេ។ តែ​អាថ៌កំបាំង​ទើប​ត្រូវ​បាន​ទម្លាយ​ចេញ​ថ្មីៗ ដោយ​អ្នក​អភិវឌ្ឍ​សូហ្វ៊ែរ (developer) ម្នាក់​ឈ្មោះ Steve Troughton-Smith។

Captureមុខងារ​ក្ដារ​ចុច Keyboard ដ៏​អាថ៌កំបាំង​ ងាយស្រួល​ប្រើ​ដៃម្ខាង (one-handed mode) នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សូហ្វ Xcode របស់ Apple ​ហើយ​អាច​ត្រូវ​គេ​មើល​ឃើញ​នៅ​ក្នុង​វីដេអូ​ខាងក្រោម ដោយ​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter កាលពី​ពេល​ថ្មីៗ។ ការ​បង្ហោះ​នេះ បាន​បញ្ជាក់​អំពី​របៀប​ដំណើរការ One-handed mode គឺ​ត្រូវ​អូស​ពី​ផ្ទៃ​គែម​អេក្រង់ ពី​ស្ដាំ ទៅ​ឆ្វេង ហើយ​គេ​ក៏​រំពឹង​ដែរ​ថា One-handed mode នឹង​អាច​ឱ្យ​អ្នក ងាយស្រួល​ប្រើ​ដៃ​ម្ខាង មិន​ថា ខាង​ឆ្វេង ឬ​ដៃ​ស្ដាំ​នោះ​ទេ។

ios-8-one-handed-keyboard

យ៉ាងណា ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា ថា​នឹង​ជា​អ្វី​ដែល Apple គ្រោង​នឹង​ណែនាំ​ចេញ​នៅ​ក្នុង​ពេល​អនាគត​ឬ​អត់ ​ប៉ុន្តែ​ក្នុង​ពេល​ឆាប់ៗ​យើង​នឹង​បាន​ដឹង​លំអិត​មិន​ខាន ហើយ​គេហទំព័រ ThePhnomPenhTimes ក៏​នឹង​បន្ត​ចុះផ្សាយ​ដើម្បី​សាធារណជន​បាន​ដឹង​រឹតតែ​ច្បាស់​ក្នុង​ពេល​ខាង​ មុខ៕

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *