Apple​ កំពុង​ស៊ីប​អង្កេត​ជុំ​វិញ​ករណី​ផ្ទុះ​ iPhone​ 7​ លើក​ដំបូង​នៅ​អូស្រា្តលី​


/ អ្នកទស្សនា៖ 272

ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ទូរស័ព្ទ​ដ៏​ធំ​ Apple​ បាន​ចេញ​សេចក្តី​ប្រកាស​ភ្លាម​ៗ​ក្នុង​ការ​ស៊ីប​អង្កេត​ទៅ​លើ​ករណី​ផ្ទុះ​ iPhone​ 7​ របស់​បុរស​ជា​ជន​ជាតិ​អូស្រ្តាលី​មួយ​រូប​បន្ទាប់​ពី​គាត់​ដាក់​ទូរសព័្ទ​ក្នុង​ហោប៉ៅ​ខោ​ទុក​ចោល​នៅ​ក្នុង​រថយន្ត​។

យោង​តាម​គេហទំព័រ​ Fortune​ បាន​ឲ្យ​ដឹង​ថា​លោក​ Mat​ Jones​ ដែល​ជា​ម្ចាស់​ទូរស័ព្ទ​ iPhone​7​ នេះ​បាន​ទុក​ទូរ ស័ព្ទ​ក្នុង​ហោប៉ៅ​ខោ​ចោល​ក្នុង​រថយន្ត​របស់​គាត់​មុន​ពេល​ចេញ​ទៅ​ហ្វឹកហាត់​ជិះ​ស្គី​លើ​ទឹក​នៅ​សមុទ្រ​ ក្រោយ​មក​នៅ​ពេល​គាត់​ត្រឡប់​មក​វិញ​ស្រាប់​តែ​ឃើញ​នៅ​ក្នុង​រថយន្ត​ពោល​ពេញ​ទៅ​ដោយ​ផ្សែង​ហើយ​វា​បាន​ឆាបឆេះ​កន្លែង​មួយ​ចំនួន​ក្នុង​បរិវេណ​ដែល​គាត់​ទុក​ទូរស័ព្ទ​នោះ​ផង​ដែរ​ ទន្ទឹម​នេះ​ គាត់​ក៏​បាន​ថត​រូបរាង​នៃ​ទូរស័ព្ទ​ដែល​ឆេះ​ខ្ទេច​នោះ​ចែក​រំលែក​ដល់​សារព័ត៌មាន​ទៀត​ផង​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ Apple​ បាន​ដឹង​នូវ​បញ្ហា​នេះ​។

យ៉ាងណាមិញ​ លោក​ Mat​ Jones​ ក៏​បាន​ប្រាប់​ទៅ​ Australia​ 7​ News​ ជុំ​វិញ​ករណី​ផ្ទុះ​ iPhone​ 7​ របស់​គាត់​ទៀត​ដែរ​ថា​ ខោ​ដែល​ទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ​នោះ​គឺ​កំពុង​ឆេះ​នៅ​ឡើយ​ទេ​នៅ​ពេល​ដែល​គាត់​មក​ដល់​រថយន្ត​ ហើយ​ខណៈ​នោះ​គាត់​ក៏​បាន​ទាញ​ខោ​នោះ​ចេញ​ដើម្បី​យក​ទូរស័ព្ទ​ ប៉ុន្តែ​ទូរស័ព្ទ​នោះ​បាន​ឆេះ​ស្ទើរ​តែ​រលាយ​ចូល​ក្រ ណាត់​ខោ​អស់​ទៅ​ហើយ​។

ក្នុង​ហេតុការណ៍​ខាង​លើ​នេះ​ គេ​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ​ថា​វា​កើត​ឡើង​ដោយ​សារ​មូលហេតុ​អ្វី​នោះ​ បើ​សិន​ជា​វា​បង្ក​ពី​ iPhone​ 7​ ពិត​មែន​នោះ​ គេ​អាច​សនិដ្ឋាន​បាន​ថា​មក​ពី​ការ​កើន​ឡើង​កម្តៅ​នៃ​ថ្ម​ (Lithium -ion​ Battery​) នៅ​ពេល​ដែល​រុំ​ទុក​ក្នុង​ហោប៉ៅ​ខោ​ក្នុង​រថយន្ត​យូរ​ពេក​បណ្តា​ឲ្យ​ក្តៅ​ខ្លាំង​ថ្ម​របស់​វា​ក៏​ចាប់​ផ្តើម​ឡើង​កម្តៅ​ហើយ​ប្រែប្រួល​មិន​ស្ថិតស្ថេរ​ធ្វើ​ឲ្យ​បង្ក​ជា​ការ​ផ្ទុះ​នេះ​តែ​ម្តង​។សូម​បញ្ជាក់​ផង​ដែរ​ថា​ ហេតុការណ៍​ខាង​លើ​នេះ​ពុំ​បណ្តាល​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​គ្រាន់​តែ​ខូចខាត​ទូរស័ព្ទ​ និង​រថយន្ត​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​៕

Ren-Savat-Klang-hout

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *