លោក​គ្រូ​លី​ព្រមាន​កូន​ក្រុម​ ​ថា​ ប៉ះ​ទីម័រយប់​នេះ​ ពិបាក​ជាង​កាល​ប៉ះ​ឡាវ


/ អ្នកទស្សនា៖ 213

ទោះ​បី​ត្រូវ​ការ​ត្រឹម​តែ​ស្មើ​ជាមួយ​ទីម័រខាងកើត​​ ដើម្បី​ឡើង​ទៅ​វគ្គ​ចែក​ពូល​ក្នុង​ការ​ប្រកួត​ AFF Suzuki Cup 2016 គ្រូ​បង្វឹក​ក្រុម​គោ​ព្រៃ​កម្ពុជា​ លោក លី តែហ៊ូន បាន​ព្រមាន​កូន​ក្រុម​ថា ​​ប៉ះ​ទីម័រ​នៅ​ល្ងាច​នេះ ​មាន​ការ​ពិបាក​ជាង ​កាល​ប៉ះ​ឡាវ​ក្នុង​ការ​ប្រកួត​ថ្ងៃ​ដំបូង។

ជា​ការ​ពិត​! ក្រុម​ឡាវ​ត្រូវ​បាន​គេ​រំពឹង​ថា​ជា​គូរ​ប្រជែង​ខ្លាំង​បំផុត​ សម្រាប់​កម្ពុជា​ ប៉ុន្តែ​ក្រុម​គោព្រៃ​បាន​ប្រកួត​យក​ឈ្នះ​២​ទល់​១​ ដែល​ធ្វើ​ឲ្យសម្ពាធ​មុន​ការ​ប្រកួត ​ត្រូវ​បាន​រំសាយ​ខ្លះ ​ហើយ​​ក្រោយ​មក​​ជម្រើស​ជាតិ​កម្ពុជា ​ក៏​បាន​​បំបាក់​ប្រ៊ុយណេ ​៣​ទល់​០​ ដែល​ធ្វើ​ឲ្យ​ក្ដី​សង្ឃឹម​ឡើង​ទៅ​វគ្គ​ ក្នុង​ពូល​ផ្ដាច់​ព្រ័ត្រមាន​កាន់​តែ​ច្រើន ។ ​

ប៉ុន្តែ​លទ្ធផល​ត្រឹម​ស្មើ​ជា​មួយ​ទីម័រខាងកើតក៏​អាច​ទទួល​យក​បាន ​ដែល​ជម្រើស​ជាតិ​ដី​កោះ​មួយ​នេះ ​បាន​ប្រកួត​ចាញ់​ឡាវ និង​ប្រ៊ុយណេ​២​ទល់​១​ដូច​គ្នា​ ។​ ​ទោះយ៉ាង​នេះ​ក្ដី​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ បាន​និយាយ​ថា​៖” ការ​ប្រកួត​ចុង​ក្រោយ​នេះ​ ​ពិត​ជា​សំខាន់​ខ្លាំង​បំផុត​ គឺ​សំខាន់​ជាង​កាល​ប៉ះ​ឡាវ​នៅ​ការ​ប្រកួត​ដំបូង​ទៅ​ទៀត។

“ យើង​ត្រូវ​តែ​យក​ឈ្នះ​ទីម័រខាងកើត​ឲ្យ​បាន​​ ប្រសិន​បើ​យើង​ចាញ់​​ ហើយ​ឡាវ​ឈ្នះ​ប្រ៊ុយណេ​ច្រើន​គ្រាប់​​​ យើង​ពិត​ជា​ពិបាក ​ដូច្នេះ​យើង​ត្រូវ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព” សម្ដីលោកគ្រូ លី។ គ្រូ​បង្វឹក​ស្គាល់​ច្បាស់ពី​បាល់ ទាត់​កម្ពុជា​រូប​នេះ ​បាន​បន្ត​ថា​៖” ពួក​យើង​បង្ហាញ​ទម្រង់​លេង​ល្អ​រហូត​មក​ដល់​ពេល​នេះ​ ប៉ុន្តែ​យើង​​នៅ​មាន​ភាព​តានតឹង​មួយ​ចំនួន​ពេល​ចាប់​ផ្ដើម​ប្រកួត ​​បើ​កីឡាករ​របស់​យើងចង់​ពង្រឹង​យក​ការ​ឈ្នះ​ ពួក​គេ​ត្រូវ​ខំ​ឲ្យ​ខ្លាំង។”

មួយ​រយៈ​កាល​ចុង​ក្រោយ ​កម្ពុជា​ហាក់​មាន​ទម្រង់​លេង​ល្អ​ ហើយការ​ប្រកួត​នេះ​​ គេ​រំពឹង​ថា​ក្រុម​គោព្រៃ​ខៀវ​​ ​នឹង​ធ្វើ​បាន​ល្អ​ឡើង​ទៅ​វគ្គ​​ផ្ដាច់​ព្រ័ត្រក្នុង​ពូល ​B​ ដែល​មាន​​ម្ចាស់​ផ្ទះមីយ៉ាន់ម៉ា ម៉ាឡេស៊ី​ និង​វៀតណាម ខណៈក្រុម​ម្ចាស់​ផ្ទះ​មួយនេះ ​​មាន​ប្រៀប​ជាង​ក្រុម​នានា ​ក្នុង​លក្ខខណ្ឌ​ប្រកួត​នៅ​ទឹក​ដី​ខ្លួន​ឯង​ ដែល​មាន​ទស្សនាផ្ទាល់​ជាង​​៥​ម៉ឺន​នាក់​​ក្នុង​ពហុកីឡដ្ឋានជាតិ ​​ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​យ៉ាង​ណា​ក៏​ដោយ ៕

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *