អត្ថប្រយោជន៍​គួរ ឲ្យ​ភ្ញាក់ផ្អើល​នៃការ​ទទួល ទាន​ក្រូចឆ្មាកក

/ អ្នកទស្សនា៖ 236

ជាទូទៅមនុស្សគ្រប់រូប​តែងតែ​បោះចោល​សំបក​ក្រូចឆ្មា បន្ទាប់ពី​ច្របាច់​យកទឹក​អស់។ ជាពិសេស​អ្នក​តែងតែ​ទុកឲ្យ​ក្រូចឆ្មា​រហូត​ដល់ខូច ​រួច​បោះ​ចោល​ទៅក្នុងធុងសម្រាម​ប្រសិន​បើ​ប្រើ​មិន​អស់។ តែទោះ​ជាយ៉ាងណា មាន​វិធីសាស្រ្ត​ដើម្បី​កែប្រែ​វាឲ្យមាន​ប្រយោជន៍​ដ៏អស្ចារ្យ​ដែលអ្នក​មិនធ្លាប់​ដឹង។ អ្នក​អាចធ្វើ​ការ​បង្កក​ផ្លែឈើ​នេះ ដោយសា​តែ​មាន​ការប្រើប្រាស់​ច្រើន នៃ​ក្រូចឆ្មាកក។

ផ្លែក្រូចឆ្មា និងផ្លែក្រូច​ផ្សេងៗទៀត ដែល​មានផ្ទុក​សារធាតុ​ដែល​មាន​សារធាតុ Limonoid ដ៏​មានឥទ្ធិពល​ដែល​មាន​សមត្ថភាព​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​និងជំងឺ​មហារីក។ ពួកគេ​អាច​ជួយពន្យឺត​ការរីក​លូតលាស់​នៃកោសិការ​មហារីក​សុដន់​ផងដែរ។

អ្នកអាចទទួលទាន​បានទាំងអស់៖ក្រុមអ្នកជំនាញ​បានផ្ដល់​អនុសាសន៍​ថា ឲ្យធ្វើការ​ទទួលទាន​គ្រប់ផ្នែក​ទាំង​អស់​នៃផ្លែឈើ​ទាំងនេះ អ្នកអាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ទាំងអស់​ដែល​វាបាន​ផ្ដល់ឲ្យ។ ដំណើរការ​នៃការ​ធ្វើក្រូចឆ្មា​កកនេះ គឺជា​រឿង​សាមញ្ញ​ណាស់។ អ្នកត្រូវ​យកក្រូច​ណាដែល​មិនទាន់​ខូច រួចលាង​វាឲ្យស្អាត ហើយ​បន្ទាប់​មកគ្រាន់​តែ​ដាក់ពួក​វាចូល​ទៅក្នុង​ទូទឹកកក​ជាការ​ស្រេច។

នៅពេល​ដែលក្រូចឆ្មា​នេះ​កកហើយ អ្នកអាច​យកវា​មក​ទទួល​ទាន​បាន គឺត្រូវ​ទទួលទាន​ទាំង​សាច់ និង​សំបក។ សម្រាប់​ឧទាហរណ៍៖ អ្នកអាច​ច្របាច់​វា ឬកាត់​ជាបន្ទះ បន្ថែម​ទៅ​ក្នុង​ស៊ុប, ទឹក​សាឡាត់, និង​ការ៉េម​ផងដែរ។ ដូចគ្នា​នេះផង​ដែរ អាចរោយ​វាទៅ​លើ​អាហារ​សម្រន់ ឬបង្អែម​របស់អ្នក​ក៏បាន។

តើមានសារធាតុអ្វីខ្លះ​នៅក្នុង​សំបកក្រូច?៖នៅក្នុងសំបកក្រូច​នេះមាន​ផ្ទុកវីតាមីន និង​សារធាតុចិញ្ចឹម​ច្រើន​លើស ១០ ដង ដែល​មាន​នៅក្នុង​ទឹកក្រូច។ ជាធម្មតា អ្នកទាំង​អស់គ្នា​តែងតែ​បោះសំបក​ក្រូចនេះ​ចោល ព្រោះ​សំបក​ក្រូច​វាមាន​ជាតិល្វីង ពិបាកក្នុង​ការទទួលទាន។ តែការ​បង្កកក្រូច​របស់អ្នក បានជួយ​កាត់​បន្ថយ​ជាតិល្វីង​ដែល​អាច​អនុញាត​ឲ្យអ្នក​អាច​ទទួលទាន​បាន​ដោយ​រីករាយ ជាមួយ​នឹង​អត្ថប្រយោជន៍​​ដ៏មាន​ប្រសិទ្ធភាព​សម្រា ប់​​សុខ​ភាព​នៃសំបកក្រូច ដូចជា​ការលុប​បំបាត់​នៃការ​បញ្ចេញ​ជាតិពុល​ពីរាងកាយ​ជាដើម។

បើយោងតាម​ការ​សិក្សាមួយ​ចំនួន​បាន​ឱ្យដឹងថា ក្រូច​គឺមាន​ប្រសិទ្ធភាព​ជាងការ​ប្រើថ្នាំ​គីមីរាប់​រយដង។ ទោះជា​យ៉ាងណា ក្រុមហ៊ុន​ឱសថ​មិន​បានបង្ហាញ​ពីការពិត​នេះទេ ព្រោះ​វាអាច​ប៉ះពាល់​ដល់ការ​រកប្រាក់​ចំណូល​របស់​ពួក​គេ៕

ប្រភព៖ khmerpropey

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *