កម្ពុជា​ឈរ​លំដាប់​ទី​៨​ នៃ​ប្រទេស​​នាំ​ចេញ​ ផលិតផល​វាយនភណ្ឌ​​ ច្រើន​ជាងគេ


/ អ្នកទស្សនា៖ 128

រាជធានី​ភ្នំពេញ​ ៖ បច្ចុប្បន្ន​ប្រទេស​កម្ពុជា​បាន​នឹង​​ កំពុង​ស្ថិតនៅ​លំដាប់​ទី​៨ ​ក្នុង​ចំណោម​ប្រទេស​ទាំង​១៣​ ដែល​ជា​ប្រទេស​នាំ​ចេញ​ផលិតផល​វាយនភណ្ឌ ​កាត់ដេរ​ និង​ផលិត​ស្បែក​ជើង​ច្រើន​ជាងគេ​។​ នេះ​បើ​យោង​តាម​​​​​រដ្ឋ មន្ត្រី​ក្រសួង​ការងារ បាន​ថ្លែង​​ក្នុង​សន្និសីទ​ខួប​១៥​ឆ្នាំ​នៃ​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ដែល​​​ធ្វើ​ឡើង​នៅ​​សណ្ឋាគារ​សូហ្វីតែល ​ភ្នំពេញ​នា​ព្រឹកថ្ងៃ​ទី​១៨​​តុលា​នេះ។​​
​​​​
ឯកឧត្តម​រដ្ឋមន្ត្រី អិុត​ សំហេង បាន​​បញ្ជាក់​ផងដែរ​​ថា ផ្អែក​លើ​ការ​ព្យាករណ៍​របស់​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញ វត្ថុ គិត​ត្រឹម​ឆមាស​ទី១ ​ឆ្នាំ​២០១៦​ ការនាំ​ចេញ​សរុប​របស់​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា មាន​តម្លៃ​ជិត ​៣​ពាន់​៥​លាន​ដុល្លរ​ ​(៣ ៤៩១​លាន​ដុល្លារ)​ ​ស្មើ​នឹង ​៧៣​ភាគរយ​ នៃ​តម្លៃ​នាំ​ចេញ​សរុប​។​

ហើយ​​​ប្រទេស​ចំ​បង​ដែល​កម្ពុជា​​បាន​​នាំ​ចេញ​ទៅ​​នោះ​​គឺ​​ទីផ្សារ​ នៅ​ប្រទេស ​អឺរ៉ុប​ សហរដ្ឋអាមេរិក​និង​កាណា ដា​។ បើ​យោងតាម​​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ ​បាន​សង្កេត​ឃើញថា​ការ​អនុវត្ត​លក្ខ ខណ្ឌ​ការងារ​នៅ​ក្នុង​វិស័យ​វាយនភណ្ឌ​ កាត់ដេរ និង​ផលិត​ស្បែកជើង កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ដោយ​អត្រា​នៃ​រោងចក្រ​ដែល​មិន​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការងារ​មាន​ការ​ថយចុះ​ជាលំដាប់​។

សូម​បញ្ជាក់​ថា គោលបំណង​នៃ​ការ​បង្កើត​គម្រោង​រោងចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​នេះ​ ធ្វើ​ឡើង​​ដើម្បី​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​វាយតម្លៃ​ឯករាជ្យ ​ដែល​អាច​ជឿ​ទុកចិត្ត​បាន ​និង​ទទួល​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ក្នុង​ការធានា​ការអនុវត្ត​ត្រឹមត្រូវ​នៃ​បទដ្ឋាន​ការងារ​ ILO និង​លក្ខខណ្ឌ​ការងារ ក្នុង​វិស័យ​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង៕​​

main318

police

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *