វិនិយោគិនចិន និងជប៉ុនកំពុងសម្រុក ទិញដី នៅតំបន់ តាម​បណ្តាយផ្លូវជាតិលេខ ១

/ អ្នកទស្សនា៖ 236

ភ្នំពេញ៖ ដីដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ កំពុងមានហាងដោយមានការចាប់អារម្មណ៍សម្រុកទិញពីសំណាក់ វិនិយោគិនចិន និង ជប៉ុន។បើតាមសម្តីដកស្រង់ពីកាសែតភ្នំពេញប៉ុស្តិ៍ លោក លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានឱ្យដឹងថា អ្នកវិនិយោគ ចិន និងជប៉ុន ជាច្រើនបានសហការគ្នាជាមួយអ្នកវិនិយោគក្នុងស្រុក ប្រមូលទិញដីនៅតាមបណ្តោយផ្លូវជាតិនេះយ៉ាងច្រើន ហើយដោយសារផ្លូវនេះជាចំណុចឆ្លងកាត់នៃការដឹកជញ្ជូនទំនិញ និង ពាណិជ្ជកម្មនាពេលអនាគត។

បើតាម លោក នួន រិទ្ធី  អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានអោយដឹងថាគិតចាប់ ពីស្ពាន ព្រះមុនីវង្ស ដល់បុរីប៉េងហួត ដីនៅជាប់ផ្លូវជាតិលេខ ១ មានតម្លៃចន្លោះពី ១៥០០ ទៅ ២៥០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រ ការរ៉េ។ ហើយចាប់ពីបុរីប៉េងហួតដល់ផ្លូវចូលរោងចក្រស្រាបៀរថៃហ្គ័រ មានតម្លៃចន្លោះពី ៨០០ ទៅ ១២០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ និងដីចាប់ពីតំបន់រោងចក្រថៃហ្គ័រ ដល់ផ្សារគគីរមានតម្លៃ ៣៥០ ទៅ ៥០០ ដុល្លារ អាមេរិកក្នុងមួយម៉ែត្រ​ការ៉េ។ដោយឡែក ដីចាប់ពីផ្សារគគីរដល់អ្នកលឿងមានតម្លៃចន្លោះពី៥០ដល់ ១៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ផ្លូវជាតិលេខ ១ ឬ ផ្លូវ Asean High Way1 (A.H.1) គឺជាផ្លូវដ៏សំខាន់មួយ ដោយតភា្ជប់ច្រករបៀងនៃប្រទេសកម្ពុជាឆ្ពោះ ទៅ​កាន់ក្រុងហូជីមិញ ប្រទេសវៀតណាម ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសា្វយរៀង។ ហើយ គម្រោងផ្លូវដែលមានស្រាប់ និងកំពុងបន្តពង្រីក ភ្ជាប់ប្រទាក់ក្រឡាគ្នាយ៉ាងច្រើន គឺជាការចូលរួមចំណែកយ៉ាង សំខាន់ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនចល័តទូទាំងប្រទេស ជាពិសេសលើផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម។

ទន្ទឹមនឹងគម្រោងពង្រីកផ្លូវជាតិលេខ១ នេះដែរ រដ្ឋាភិបាលបាននឹងកំពុងរៀបចំធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាន​ផល​ចំណេញតាមរយៈការឆ្លងកាត់ផ្លូវនេះ។ ផលចំណេញរួមមាន ការទាក់ទាញអ្នកវិនិយោគបន្ថែម ពន្លឿនដល់ការដឹកជញ្ជូន ៕

ប្រភព៖ business-cambodia

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *