ច្បាប់​ថ្មី៖ ហ៊ាន​តែ​នាំ​យក​ Galaxy Note 7 ​ឡើង​ជិះ​​យន្តហោះ​ នឹង​​ត្រូវ​បង់​ប្រាក់​ជិត ១៨ម៉ឺន​ដុល្លារ ហើយ​​ជាប់​គុក ១០ឆ្នាំ!

/ អ្នកទស្សនា៖ 505

បន្ទាប់​ពី​ទូរស័ព្ទ Galaxy Note 7 របស់ Samsung ត្រូវ​បញ្ចប់​ជីវិត ដោយ​ឈប់​ឱ្យ​ប្រើ និង​ត្រូវ​យក​ទៅ​ផ្លាស់ប្ដូរ​ជា​ប្រាក់ ឬ​ប្ដូរ​ជាមួយ​ម៉ូដែល​ផ្សេងៗ​ពី​ក្រុមហ៊ុន​នោះ ឥឡូវ​នេះ មាន​របាយការណ៍​ថ្មី​ពាក់ព័ន្ធ​កំពូល​ផេប្លេត​ដែល​គួរ​ឱ្យ​អនិច្ចា​នេះ​ថា អាជ្ញាធរ​អាកាសចរណ៍​សហព័ន្ធ​ ក៏​បាន​ប្រកាស នូវ​បម្រាម​មិន​ឱ្យ​អ្នក​ដំណើរ​តាម​ជើង​យន្តហោះ​អាមេរិក ប្រើ ឬ​នាំ​យក Note 7 ឡើង​យន្តហោះ​ទេ បើ​បំពាន​នោះ​នឹង​ត្រូវ​ជាប់​គុក​រយៈពេល ១០ឆ្នាំ។

វា​ពិត​ជា​មិន​នឹក​ស្មាន​ដល់​ថា Note 7 ដែល​ជា​ស្មាតហ្វូន​កូន​កាត់​ថេប្លេត​យ៉ាង​ទំនើប​របស់ Samsung ​ត្រូវ​បណ្ដា​មជ្ឈដ្ឋាន​ទាំងឡាយ មាន​ការ​ខ្លាចរអា​មិន​ហ៊ាន​ឱ្យ​នៅ​ក្បែរ រហូត​មាន​ការ​ដាក់​បម្រាម​ដាច់​ខាត មិន​ឱ្យ​ប្រើប្រាស់​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​មួយ​ចំនួន មិន​ថា តាម​នាវា​កម្សាន្ត តែ​ឥឡូវ​ថែមទាំង​មាន​បម្រាម​មិន​ឱ្យ​នាំ​យក Galaxy Note 7 ឡើង​យន្តហោះ​ថែមទៀត។ ច្បាប់​ថ្មី​ត្រូវ​បាន​អាជ្ញាធរ​អាកាសចរណ៍​សហព័ន្ធ​កំណត់ ឱ្យ​ជន​ដែល​ល្មើស នឹង​ជាប់​គុក​រយៈពេល ១០ឆ្នាំ។

ចំពោះ​ជន​ណា​ដែល​ប្រព្រឹត្តិ​ល្មើស​នឹង​បម្រាម​នេះ នោះ​នឹង​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​រហូត​ដល់ ១៧៩ ៩៣៣ ដុល្លារ​អាមេរិក។ មិន​តែ​ប៉ុណ្ណោះ ជន​ដែល​រំលោភ​លើ​បម្រាម​នេះ អាច​ជា​កម្មវត្ថុ​នៃ​ការ​កាត់​ទោស​ព្រហ្មទណ្ឌ ​ដោយ​ឈាន​ទៅ​ដល់​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១០ឆ្នាំ ឬ​អាច​រាប់​បញ្ចូល​ទាំង​ប្រាក់​ពិន័យ​ថែមទៀត។

ក្រុមហ៊ុន Samsung ថ្មីៗ​នេះ​បាន​ប្រកាស​ឈប់​ផលិត និង​ចែកចាយ​លក់ Note 7 ​តទៅ​ទៀត ហើយ​ធ្វើការ​ប្រមូល Note 7 ​ពី​អតិថិជន​វិញ ដោយ​មាន​ការ​ផ្ដល់​ជា​ប្រាក់​លើក​ទឹកចិត្ត ១០០ដុល្លារ សម្រាប់​អតិថិជន​យក Note 7 ​មក​ប្ដូរ​យក​ម៉ូដែល​ទូរស័ព្ទ​ផ្សេង៕

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *