សាលារាជធានីគ្រោង ស្ថាបនាស្ពាន​តភ្ជាប់​​តំបន់​ អភិវឌ្ឍន៍​ជ្រោយចង្វារមកកាន់ តំបន់ឬស្សីកែវត្រង់គីឡូម៉ែត្រលេខ៦


/ អ្នកទស្សនា៖ 140

សាលារាជធានីភ្នំពេញគ្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេសាបមួយកន្លែងទៀតដើម្បីតភ្ជាប់ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារមកកាន់តំបន់ឬស្សីកែវត្រង់ចំណុចគីឡូម៉ែត្រលេខ៦។

កាលពីព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៦ សាលារាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំជាមួយមន្រី្តជំនាញដើម្បីពិ ភាក្សាគ្នាលើគម្រោងស្ថាបនាផ្លូវថ្មី ហើយរុះរើផ្លូវដែកចាស់ចេញ។ ក្នុងឱកាសនោះដែរ លោក ប៉ា សុជាតិវង្ស ជាអភិបាលក្រុងភ្នំពេញបានមានប្រសាសន៍ទាក់ទងទៅនឹងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប។ លោកថា “ការរសាងសង់ស្ពានចម្លងថ្មីមួយនេះគឺបានត្រៀមកញ្ចប់ថវិការួចរាល់ហើយ ចំណែកឯការសាងសង់ នឹងត្រូវដំណើរការក្នុងពេលឆាប់ៗនេះ។”

លោកបានបញ្ជាក់ថាក្នុងជំហានបន្ទាប់មន្ត្រីជំនាញធ្វើការចុះសិក្សាពីលក្ខខណ្ឌតំបន់ និងទីតាំងដែលត្រូវសាង សង់ ដោយធ្វើយ៉ាងណាឲ្យការតភ្ជាប់គ្នាវាងត្រើយខាងលិច និងខាងកើត ដោយធ្វើយ៉ាងណា ដើម្បីបម្រើ ផលប្រយោជន៍ ដល់ប្រជាជនក្នុងតំបន់ និងសម្រួលឲ្យការធ្វើ ចរាចរណ៍កាន់តែមានភាពងាយស្រួល។ នៅក្នុងពេលបច្ចុប្បន្ននៅត្រើយខាងកើតក៏មានការអភិវឌន្ឍន៍ ជាទីក្រុងរណបថ្មីមួយដែរ។

លោកបញ្ជាក់ទៀតថា៖ “សម្រាប់ត្រើយខាងលិចគម្រោងស្ពានថ្មីនឹងនឹងត្រូវភ្ជាប់មកលើផ្លូវដែកចាស់ស្ថិត នៅក្នុងសង្កាត់ឬស្សី កែវខណ្ឌឬស្សីកែវឆ្លងកាត់ផ្លូវជាតិលេខ៥ហើយឆ្លងទន្លេឆ្ពោះទៅផ្លូវលេខ ៧០ទំនប់ ទួលគោក។

លោកអភិបាលបានលើកឡើងថា ដើម្បីដោះស្រាយលើផលប៉ះពាល់នៃការធ្វើដំណើរ ក៏ដូចជាន្លឿនដំណើរការ នៃការសង់ អាជ្ញាធរក្នុងតំបន់ នឹងធ្វើការសហការជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីដកយកផ្លូវ ចាស់ចេញ ហើយជំនួសមកវិញនូវការសាងសង់ផ្លូវបេតុងទំហំទទឹង ៣០ម៉ែត្រដែលមានប្រវែងសរុប ៦គីឡូម៉ែត្រជូនប្រជាពលរដ្ឋ។

លោកសង្កត់ធ្ងន់ថា នៅពេលដែលគម្រោងទំាង២នេះបានស្ថាបនារួចរាល់នោះ បានជួយរំដោះបញ្ហាចរាចរណ៍ ដ៏មមាញឹកនៅច្រកចូលក្នុងរាជធានីភ្នំពេញបានមួយចំណែកពីផ្លូវជាតិលេខ៥ត្រង់គីឡូម៉ែត្រលេខ៦ទៅដល់ស្ពានជ្រោយចង្វារ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ឬស្សីកែវនេះដែលត្រូវឆ្លងកាត់តំបន់ជ្រោយចង្វារគឺពុំចាំ បាច់ទៅឆ្លងស្ពានជ្រោយចង្វារទៀតឡើយ។

ទាក់ទងទៅនឹងគម្រោងថ្មីនេះ លោក អ៊ិន ស៊ីថា ជាទីប្រឹក្សាក្រុមហ៊ុន VTrust Appraisal ជឿថាគម្រោងនេះ នឹងត្រូវបានសាង សង់ប្រាកដមែន ដោយសារតែវាក៏ជាផ្នែកមួយនៃផែនការយុទ្ធ សាស្រ្តរបស់រដ្ឋាភិបាល នៅក្នុងតំបន់។

លោកបានពន្យល់ថា បច្ចុប្បន្នមានផ្លូវតែផ្លូវជាតិពីរខ្សែប៉ុណ្ណោះនៅក្នុងតំបន់សម្រាប់ជាផ្លូវ ចេញចូល ទីក្រុង រួមមានផ្លូវលេខ ៥ និងលេខ៦។ នៅក្នុងឱកាសបុណ្យសំខាន់ៗដូចជា បុណ្យភ្ជំបិណ្ឌ និង បុណ្យចូលឆ្នាំខ្មែរ ការធ្វើចរាចរណ៍កាន់តែមានការលំបាក។ ដូច្នេះការកសាងផ្លូវ ឫស្ពានថ្មីនេះនឹង ជួយបន្ធូរបន្ថយស្ថាន ភាពចរាចរណ៍ ទាំងនៅក្នុងតំបន់ និងទីក្រុងទាំងមូល។ ព័ត៌មានលម្អិតសូមអាន realestate.com.kh

ប្រភព៖ realestate

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *