ភ្ញាក់​ផ្អើល! បវរកញ្ញា​កម្ពុជាលេខ​ ១​​ឆ្នាំ២០១៦ ឈ្នះ​ពាន​​ដល់ទៅ៥​ ម្នាក់ឯង


/ អ្នកទស្សនា៖ 895

ពិតជា​រំភើប​ភ្ញាក់ផ្អើល​នឹកស្មាន​មិន​ដល់ សម្រាប់​កញ្ញា ប៊ី សុធា​រី ដែល​បាន​ក្លាយ​ជា​កញ្ញាឯក​កម្ពុជា​លេខ១ គ្រង​មកុដ​ប្រចាំ​ឆ្នាំ២០១៦ និងថែមទាំងឈ្នះ​ពាន​រង្វាន់ចំនួន៤ ផ្សេង​ទៀត​​កាល​ពី​យប់​មិញ​នេះ ។ ពាន​រង្វាន់​ទាំង​៤ ដែល​កញ្ញា​អាយុ១៨ឆ្នាំ នៅភ្នំពេញ និងជា​សិស្ស​​​វិទ្យា​ល័យ​​ជា​ស៊ីម​​ជ្រោយ​ចង្វា​ថ្នាក់​ទី១២ បាន​ឈ្នះ​រួមមាន ១. កញ្ញា​ឯក​សក់​ស្អាត​ជាង​គេ ២.កញ្ញាឯក​គ្រង​ឈុត​ប្រពៃណី​ខ្មែរ​ស្អាត​ជាងគេ ៣. កញ្ញាឯក​គ្រង​ឈុត​ពិធី​ជប់លៀង​ស្អាត​ជាងគេ និង ៤.កញ្ញាឯក​គ្រង​ឈុត​រាត្រី​ស្រមោល​ស​ស្អាត​ជាង​គេ ។សូម​មើល​រូប​របស់​បវរ​កញ្ញាឯកគ្រងមកុដលេខ១ប្រចាំ​ឆ្នាំ២០១៦ ថា​ស្អាត​កម្រិត​ណា​បានជាអាច​ឈ្នះដល់​ម្លឹង។

កញ្ញា ​សុធា​រី បាន​រៀប​រាប់​ឲ្យ​ដឹង​ដែរ​ថា កញ្ញា​កើត​ក្នុង​ត្រកូល​ទាហានជើងទឹក​ដែល​មាន​ឱ​ពុក​ម្ដាយ និង​បង​ៗ​ជា​ទាហានជើងទឹក​ទាំង​អស់​ ហើយ​កញ្ញា​ជា​កូន​ទី​៣​ក្នុង​ចំណោម​កូន​៤នាក់​ក្នុង​គ្រួសារ ។បន្ទាប់ពី​ក្លាយ​ជា​ម្ចាស់​ជយលាភី​លេខ​មួយ កញ្ញា ប៊ី សុធា​រី នឹង​តំណាង​ប្រទេស​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​បវរកញ្ញា​អន្តរជាតិ ។ ក្រៅពី​បាន​ក្លាយ​ជា​ម្ចាស់​មកុដ​ធ្វើ​ពី​ថ្ម​មាន​តម្លៃ​ដ៏​ស្រស់​ស្អាត​ច្នៃ​ម៉ូដ​ជា​ពិសេស​ដោយ​ក្រុមហ៊ុន W.S Stone កញ្ញា សុធា​រី​ព្រមទាំង​ម្ចាស់​ជយលាភី​ទាំង៤រូប​ទៀត​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ២ ​លេខ៣ ​លេខ៤ ​និង ​លេខ៥ ទទួល​បាន​រង្វាន់​ជាច្រើន​ទៀត​ដូចជា ៖

– ទឹក​ប្រាក់​សុទ្ធ​សរុប​២ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក
– កិច្ច​សន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន ​ARISE​ AGENCY
– ប័ណ្ណ​​ស្នាក់នៅ​ឥត​គិត​ថ្លៃ​របស់​សណ្ឋាគារ​ NAGAWORLD
– សំបុត្រ​យន្ត​ហោះ​អាកាសចរណ៍​BASSAKA ទៅ​ខេត្ត​សៀមរៀប
– សំលៀក​បំពាក់​ទំនើប​ទាន់សម័យ​ពី Mugigea Cambodia
– ស្បែក​ជើង​ពី Charles& Keith
– ផលិតផល​ថែ​រក្សា​សម្រស់​ពី Pond និង Unilever។

កម្មវិធី​ ប្រលង​បវរកញ្ញា​នេះ​ប្រព្រឹត្តទៅ​យ៉ាង​ឧឡារិក​ចាប់ពី​ម៉ោង ៧ រហូតដល់​ម៉ោង ១១យប់ នៅ​ សណ្ឋាគារ​Nagaworld ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​ជាតិ និង អន្តរជាតិ​យ៉ាង ច្រើន​កុះករ ពិសេស​គឺ វត្តមាន អគ្គរដ្ឋទូត​ប្រទេស​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា​ តំណាង​ក្រសួង​ទេសចរ តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ តំណាង​ទូរទស្សន៍​អប្សរា តំណាងក្រុមហ៊ុន​អាកាសចរណ៍​Bassaka Air និង បវរកញ្ញា​ហ្វីលីពីន​ចំណាត់​ថ្នាក់​លេខ៥ បវរកញ្ញា​Earth កម្ពុជា​ឆ្នាំ២០០៥ និង អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​រូប​ទៀត ។

main_MissCambodia2016

MissCambodia2016

MissCambodia2016

ប្រភព៖ sabay

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *