រឿង​រ៉ាវ​ក្នុង​លោកពិតជា​មាន​ភាព​ស្មុគស្មាញ​ពេកហើយ​…ព្រោះ​តែ​លោកប្ដី​ គ្មាន​ចិត្ត​មេតា​ ប្រពន្ធ​ស្គមរីងរៃ​ នៅមិនលើកលែង​…

/ អ្នកទស្សនា៖ 2,051

ផ្ទុះហេតុការណ៍ឡើងមួយដោយ​ មានបុរស ម្នាក់ស្រវឹងស្រា បានវាយប្រពន្ធរហូតសន្លប់ស្ដូកស្ដឹង​នៅនិង​កន្លែង​ដោយសារ​បាត់​២-៣ម៉ោង តែ​ឮ​ចាស់​ៗ​ថា​ ពេល​ឈ្លោះ​ប្រកែក​គ្នា​ដើរចេញ​សិន​ទៅ​,ចូល​មកវិញ​អ្វីៗ​និង​ប្រសើរ​…តែ​ផ្ទុយ​ទៅវិញ​(មើលចុះ)វេទនា​លើសដើម​ ។

ជនរងគ្រោះ ជាប្រពន្ធមានឈ្មោះ សេង ពិសី អាយុ ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទឹកបរិសុទ្ធស្នាក់នៅភូមិជំ ពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅបានប្រាប់ថាកាលពីយប់ថ្ងៃទី១៣ ខែតុលាប្តីប្រពន្ធរបស់គាត់បាន ឈ្លោះប្រកែកគ្នា ។ លុះដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៤ ខែតុលាបុរសជាប្តីបានអង្គុយផឹកបៀរជាមួយឱពុកបង្កើត រីឯរូបគាត់ មិនបាននៅមើលប្តីផឹកទេបានដើរទៅមើលចំការស្វាយ រហូតដល់ម៉ោង២រសៀលបានត្រឡប់មកពី ចំការស្វាយវិញ ស្រាប់តែប្តីបោចសក់ និងឡើងជង្គង់កុំតែបានម្ដាយរបស់គាត់មកទាន់ កុំអីមិនដឹងថាទៅជា យ៉ាងណាទេ ។

ស្រ្តីជាប្រពន្ធបានបន្តទៀតថា គាត់និងបុរសជាប្តីដែលមានឈ្មោះ សួន យុទ្ធ អាយុ ២៤ឆ្នាំ មុខរបរយាមចំការ ស្វាយ ស្ថិតនៅភូមិជំពុះក្អែក ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅភូមិចំបក់ ឃុំ ពត់ស ស្រុកបាទី ខេត្តតាកែវ បានដឹកដៃគា្នចូលរោងការ តាំងពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៥​ ហើយបានបន្សល់ទុកចំណងដៃកូនប្រុសម្នាក់ អាយុ ៩ខែ ។ ស្រ្តីជាប្រពន្ធបានបន្តទៀតថា ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធមកបុរសជាប្តី មិនដែលខ្វល់ពីសុខ ទុក្ខគាត់ជាប្រពន្ធទេ គិតតែផឹកស៊ី ស្រវឹងរករឿងប្រពន្ធ វាយធ្វើបាបជាច្រើនលើកច្រើនសាមកហើយ ។

ក្រោយពេលកើតហេតុ ស្រ្តីជាប្រពន្ធ​ បានទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យនិងបានទៅដាក់ពាក្យ បណ្តឹង ពីបទបង្កហិង្សាដោយចេតនា សូមឲ្យសមត្ថកិច្ចផ្តន្ទាទោសតាមច្បាប់ ៕

sss

ប្រភព៖ vd7news

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *