Xbox One ​លក់​ដាច់​ជាង PlayStation 4 ​នៅ​លើ​ទីផ្សារ​អាមេរិក ​រយៈពេល​ពេញ ១ត្រីមាស​

/ អ្នកទស្សនា៖ 102

ក្រុមហ៊ុន​ជំនាញ​ផលិត​ឧបករណ៍​លេង​ហ្គេម​ ​ទាំង​ពីរ គឺ Microsoft និង Sony ​ហាក់​កំពុង​ដុត​កម្ដៅ​ទីផ្សារ Game Console យ៉ាង​ខ្លាំង ដោយ​ខិតខំ​សម្រិតសម្រាំង​ឧបករណ៍​ហ្គេម​រៀងៗ​ខ្លួន។ បើតាម​របាយការណ៍​ពី​គេហទំព័រ theverge ថ្ងៃ​នេះ ឱ្យ​ដឹង​ថា Xbox One ហាក់​មាន​ប្រៀប​ចំណែកទីផ្សារ​ជាង PlayStation 4 របស់ Sony ពោល​គឺ​លក់​ដាច់​ជាង នៅ​លើ​ទីផ្សារ​អាមេរិក រយៈពេល ៣ខែ​ចុងក្រោយ​នេះ (កក្កដា សីហា កញ្ញា)។

ក្រុមហ៊ុន Microsoft ​មិន​បាន​បញ្ជាក់​តួលេខ​លក់​ឧបករណ៍​ហ្គេម Console របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ EA បាន​ប៉ាន់ប្រមាណ​ថា Microsoft អាច​លក់ Xbox One ដាច់​បាន​ប្រមាណ ១៩លាន​គ្រឿង​គិត​ត្រឹម​ខែ​មករា ដើម​ឆ្នាំ២០១៦ កន្លង​ទៅ។ ចំណែក​ការ​សន្និដ្ឋាន​របស់ Nvidia ​ថ្ងៃ នេះ វិញ​រំពឹង​ថា Micrsoft បាន​លក់ Xbox One ដាច់​រហូត​បាន ២៩លាន​គ្រឿង​ហើយ គិត​មក​ត្រឹម​ខែ​កញ្ញា​មុន​នេះ។ ចំណែក​ឧបករណ៍​ហ្គេម PS4 របស់ Sony វិញ ត្រូវ​ប៉ាន់​ប្រមាណ​លក់​ដាច់​ប្រហែល ៥២លាន​គ្រឿង។ ក្រុមហ៊ុន Sony ផ្ទាល់​ធ្លាប់​បាន​ប្រកាស​ឱ្យ​ដឹង​ ខ្លួន​អាច​លក់​ PS4 ដាច់​បាន​ជាង ៤០លាន​គ្រឿង​គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ២០១៦ នេះ។

ទោះជា​យ៉ាងណា បើ​តាម​របាយការណ៍​ពី​គេហទំព័រ TheVerge ឱ្យ​ដឹង​ថា សម្រាប់​ទីផ្សារ​អាមេរិក Xbox One របស់ Microsoft ទទួល​បាន​ប្រជាប្រិយភាព ដោយ​លក់​ដាច់​ជាង PlayStation 4 គិត​ត្រឹម​រយៈពេល​ត្រីមាស​ចុង​ក្រោយ គឺ​នៅ​ខែ កក្កដា សីហា និង​ខែ​កញ្ញា​កន្លង​ទៅ។ តម្លៃ Xbox One ​គឺ ២៤៩ដុល្លារ​អាមេរិក (តម្លៃ​គិត​ត្រឹម​ខែ​មិថុនា) ចំណែក PlayStation 4 តម្លៃ​ប្រហែល ៣០០ដុល្លារ នៅ​លើ​គេហទំព័រ Amazon៕

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *