HP ​​ទើប​​សម្ពោធ​ របស់​ចម្លែក​ អាច​ប្រែក្លាយ​ Smartphone មួយ​គ្រឿង​ទៅ​ជា Laptop បាន! (មានវីដេអូ)

/ អ្នកទស្សនា៖ 99

ថ្មីៗ​នេះ ក្រុមហ៊ុន HP ​ទើប​សម្រេច​បាន​នូវ​ឧបករណ៍​ទំនើប​ម្យ៉ាង​មាន​រូបរាង​ដូច Laptop បេះបិទ ប៉ុន្តែ​ការ​ពិត​គឺ​មិន​មែន​ដូច្នោះ​ទេ។ ឧបករណ៍​ថ្មី​នេះ ត្រូវ​បាន​ហៅ​ឈ្មោះ​ថា HP Elite x3 Lap Dock ​ដែល​អាច​ដំណើរការ​ទៅ​បាន គឺ​អាស្រ័យ​ដោយ Smartphone។ នេះ​មាន​ន័យ​ថា លោក​អ្នក​នឹង អាច​ប្រែក្លាយ​ស្មាតហ្វូន​របស់​អ្នក ទៅ​ជា​ Laptop ​មួយ​គ្រឿង​ភ្លាមៗ​បាន​តាម​រយៈ HP Elite x3 Lap Dock នេះ។

អេក្រង់ HP Lap Dock ​មាន​កម្រិត​ភិចហ្សែល 1920x1080px ​ហើយ​បាន​ភ្ជាប់​មក​ជាមួយ​ក្ដារ​ចុច keyboard ​ដែល​មាន​ភ្លើង​បំភ្លឺ​មក​ជា​ស្រេច។ សង្កេត​ឃើញ Keyboard របស់ Elite x3 Lap ​មាន​លក្ខណៈ​ដូច​ជា Keyboard កុំព្យូទ័រ Laptop ដែរ វា​បាន​ភ្ជាប់​មក​ជាមួយ touchpad។ ចំពោះ​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​រួម​មាន៖ ភ្ជាប់​មក​ជាមួយ​រន្ធ USB Type-C ​សម្រាប់​សាកថ្ម​, រន្ធ USB Type-C ​ចំនួន​ពីរ សម្រាប់​បញ្ជូន​ទិន្នន័យ, មាន​រន្ធ​ micro HDMI ​និង​រន្ធ​កាស 3.5mm។

ក្រុមហ៊ុន HP បាន​លើកឡើង​ថា ដើម្បី​ធ្វើ​បង្កើត​ផលិតភាព​ការងារ​ខ្ពស់​ដល់​ស្មាតហ្វូន HP Elite x3 ​ជាមួយ​បទពិសោធន៍​ការ​ប្រើ​ជា​ទម្រង់​កុំព្យូទ័រ ក្រុមហ៊ុន HP ​សម្រេច​ផលិត​ចេញ អេក្រង់​ថ្មី មាន​ទំហំ​ធំ​អម​ជាមួយ​ក្ដារ​ចុច ទម្រង់​ជា​ Laptop ដែល​មាន​ឈ្មោះ HP Elite x3 Lap Dock។ Elite x3 Lap មាន​អេក្រង់​ទំហំ ១២,៥អ៊ីញ​កម្រិត FHD ​ក្ដារ​ចុច​ប្រភេទ full-sized keyboard និង​មាន clickpad ​មិន​ចាញ់​ Laptop នោះ​ទេ។

តម្លៃ​ឧបករណ៍ HP Elite x3 Lap Dock នេះ​មាន​តម្លៃ ៥៩៩ដុល្លារ។ ស្ដាប់​មើល​ទៅ​វា​ហាក់​ដូច​ជា​ថ្លៃ​បន្តិច ​សម្រាប់​ប្រិយមិត្ត​មួយ​ចំនួន ព្រោះ​បើ​ប្រៀបធៀប​នឹង​ទីផ្សារ​កុំព្យូទ័រ​យួរដៃ​បច្ចុប្បន្ន​វិញ ៥៩៩ដុល្លារ​អាច​កាន់​ទៅ​ទិញ​ Laptop ស៊េរី​ខ្ពស់​បាន​មួយ​គ្រឿង​ទៅ​ហើយ៕

 

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *