ដឹងអត់! ដើរ​មួយថ្ងៃឱ្យ​បាន ៣០នាទី​ផ្តល់​អត្ថប្រយោ ជន៍​អស្ចារ្យ​ប៉ុណ្ណា?

/ អ្នកទស្សនា៖ 168

ការដើរ​មិនមែន​ត្រឹមតែ​អាចជួយ​ស្រកទម្ងន់, កាត់បន្ថយ​ភាព​តានតឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏​អាច​ព្យាបាល​ជំងឺរ៉ាំរ៉ៃ​ផងដែរ។ ការ​ដើរជាវិធី​ងាយ​ស្រួល​នឹង​ធ្វើបំផុត, មិនត្រូវការ​អ្វីច្រើន, និង​នាំមកនូវ​អត្ថប្រយោជន៍​ចំពោះ​រាងកាយ និង​សុខភាព។

១. ជួយឱ្យ​អារម្មណ៍​បានធូរ​ស្បើយ៖អ្នកទទួលទានស្រា​បន្តិច ឬនំសូកូឡា អាច​ជួយកាត់​បន្ថយ​ភាព​តានតឹង​ពេញ​មួយថ្ងៃ។ ប៉ុន្តែការដើរ​ក៏ផ្តល់​អត្ថប្រយោជន៍​ដូចគ្នាដែរ ដោយ​មិនផ្តល់​ផល​អវិជ្ជមាន​ចំពោះ​សុខភាព។

តាម​ការ​សិក្សាស្រាវជ្រាវ​បាន​បង្ហាញថា ការដើរ​ឱ្យបាន​ទៀងទាត់​អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ ធ្វើឱ្យ​ចិត្តស្ងប់, កាត់​បន្ថយ​ភាពខឹង…។ នៅពេល​ដើរ​ជាមួយ​នឹង​អ្នក​ដទៃ មាន​ទំនាក់​ទំនងគ្នា​ធ្វើឱ្យ​អ្នក​កាន់តែ​មាន​ភាព​សុខស្រួល ហើយការ​ប៉ះពាល់​នឹងមជ្ឍដ្ឋាន​ខាងក្រៅ​ក៏អាច​ជួយកាត់​បន្ថយ​ភាព​ធុញថប់​ផងដែរ។

២. ភាពច្នៃប្រឌិត​កាន់តែ​កើនឡើង៖នៅពេល​អ្នក​គិតអ្វី​មិនចេញ ពិបាក​នឹងដោះ​ស្រាយបញ្ហា អ្នក​គួរតែដើរ។ យោងតាម​ការសិក្សា​មួយ​បាន​បង្ហាញថា អ្នក​ថ្មើជើង​មាន​គំនិត​ច្នៃប្រឌិត​ជាងអ្នក​ដែល​អង្គុយ​តែនៅ​លើ​កៅអី។

៣. សម្រកទម្ងន់៖បើទោះបីជាទម្ងន់​របស់អ្នក​មិនស្រក​ក៏ដោយ តែអ្នក​នឹង​សម្គាល់​ឃើញថា ខោអាវ​នឹង​រលុង​ជាង​មុន ជាពិសេស​ទំហំចង្កេះ។ ការដើរឱ្យ​បានទៀង​ទាត់​អាច​ជួយ​ពង្រឹង​ដល់​ការឆ្លើយតប​ពីរាងកាយ​ទៅកាន់​អាំងស៊ុយលីន ដែលអាច​ជួយ​កាត់​បន្ថយ​ជាតិខ្លាញ់​ក្បាលពោះ។ ការដើរ​អាចជួយ​បង្កើន​លឿន​ដល់​ការ​រំលាយ​អាហារ ចំហេះ​កាឡូរីបាន​ច្រើន និង​ការពារ​ពីការ​បាត់បង់​សាច់ដុំ ជាពិសេស​សំខាន់​ចំពោះ​មនុស្ស​ចាស់។

៤. កាត់បន្ថយ​គ្រោះថ្នាក់​នៃជំងឺរ៉ាំរ៉ៃ៖ការដើរអាចជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម, កាត់​បន្ថយ​គ្រោះថ្នាក់​នៃជំងឺ​ទឹកនោម​ផ្អែម។ ការដើរក៏អាច​ជួយកាត់​បន្ថយ​សម្ពាធ​ឈាម កាត់បន្ថយ​ភាព​គ្រោះថ្នាក់​នៃជំងឺ​ដាច់សរសៃឈាម​ខួរក្បាលពី ២០%-៤០%។

តាមការសិក្សាស្រាវជ្រាវមួយ​បាន​បង្ហាញថា អ្នក​ដែលបាន​ដើរ​រយៈពេល ៣០នាទីឱ្យ​បាន ៥ថ្ងៃក្នុង ១សប្តាហ៍​អាច​ជួយកាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​នៃជំងឺ​សរសៃឈាម​បេះដូង​បាន ៣០%។

៥. ជួយឱ្យជើង​មានរាងស្អាត៖នៅពេល​ដែល​មនុស្ស​យើង​ចាស់ឡើង ការបាត់​បង់​សរសៃវ៉ែន​នឹងមាន​ការ​កើនឡើង។ ការដើរ​ជាវិធី​ការពារ​ពីការ​បាត់បង់​សរសៃវ៉ែន។ ប្រព័ន្ធ​សរសៃវ៉ែន​ជា​ចរាចរណ៍​ឈាមទី២ កើត​ឡើង​ពីសាច់ដុំ, សរសៃពួ និង​សន្ទះបិទ​បើកស្ថិត​នៅក្នុង​លាច់កំ​ភួន​ជើង និង​ជើង។ ប្រព័ន្ធនេះ​ជួយ​បញ្ជូន​ឈាម​ត្រលប់​ទៅ​កាន់​បេះដូង, សួត។ ហើយ​ការដើរ​អាច​ជួយឱ្យ​ការពារ និង​ជួយឲ្យ​សាច់ដុំ​ជើង​រឹងមាំ ធ្វើឱ្យ​ចរាចរណ៍​ឈាម​មាន​សុខ​ភាពល្អ។ ប្រសិន​បើអ្នក​មាន​រោគយឺត​សរសៃ​ឈាម គួរដើរ​ឱ្យបាន​ជារៀង​រាល់ថ្ងៃ ដើម្បី​ជួយ​កាត់​បន្ថយ​អាការៈ​ហើម​ជើង។

៦. ជួយសម្រួល​ដល់ការរំលាយអាហារ៖ការដើរជារៀងរាល់ព្រឹក​អាចជួយ​ដល់ការ​រំលាយ​អាហារឱ្យបាន​ទៀងទាត់ ព្រោះវា​បាន​ជួយ​ពង្រឹង​ដល់​ដំណើរការ​របស់​ក្រពះ។ តម្រូវ​ការ​ដំបូង​ដែល​អ្នកទើប​នឹងវះ​កាត់​រួចគឺ ការ​ដើរ ព្រោះ​សកម្មភាព​ទាំង​នេះជា​តម្រូវ​ការ​របស់​សាច់ដុំ​សំខាន់ និង​សាច់​ដុំពោះ ជួយ​បង្កើន​សកម្មភាព​ប្រព័ន្ធ​រំលាយ​អាហារ។

៧. ជីវិតរស់នៅ​ប្រចាំថ្ងៃកាន់​តែមាន​សុខភាពល្អ៖ នៅពេល​អ្នកមាន​កាល​វិភាគការ​ដើរឱ្យ​បាន​ទៀងទាត់ អ្នកនឹង​អាចរស់​នៅបាន​អាយុវែង ជាមនុស្ស​សកម្ម៕

ប្រភព៖ khmerpropey

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *