ប្រាក់យ័នចិនត្រូវបាន ដាក់បញ្ចូលប្រើប្រាក់ នៅក្នុងមូលនិធិរូបិយ ប័ណ្ណIMF


/ អ្នកទស្សនា៖ 149

ក្រោយពេលចិនបានក្លាយទៅជាប្រទេសដែលមាន សេដ្ឋកិច្ចទី២នៅលើពិភពលោក​ ហើយចិនបានផ្តល់ ជំនួ យជាច្រើននៅជុំវិញ ពិភពលោកតាមរយៈ IMF ទាំងនោះហើយ បានធ្វើឲ្យស្ថាប័ននេះសម្រេចដាក់ប្រាក់យ័ន ចិនក្នុងចំណោមរូបិយប័ណ្ណគោលធំៗរបស់ IMF។

សូមបញ្ជាក់ថា ការបញ្ចូលប្រាក់យ័នជារូបិយប័ណ្ណគោលអន្តរជាតិនេះគឺធ្វើឡើងនៅថ្ងៃទី១ ខែតុលាដែលជា ថ្ងៃបុណ្យខួបនៃការកសាងរបបសាធារណរដ្ឋប្រជា មានិតចិន។ ធនាគារមជ្ឈិមប្រជាមានិតចិនបានចេញសេច ក្តីប្រកាសអបអរដំណឹង នេះ ហើយបានបញ្ជាក់ថាដំណឹងនេះមាន ន័យថា វាគឺជាលទ្ធផលនៃការអភិវឌ្ឍសេដ្ឋ កិច្ចព្រមទាំងលទ្ធផលនៃការធ្វើកំណែទម្រង់ ប្រព័ន្ធហិរញ្ញវត្ថុទីផ្សារសេរីរបស់ចិន។ ធនាគារកណ្តាលចិនបន្ថែម ថាវាក៏ជាឱកាស ដែលចិនត្រូវធ្វើកំណែទម្រង់ឲ្យបានស៊ី ជម្រៅថែមទៀត។

ក្រដាសប្រាក់យ័នរបស់ចិនបានចូលជាស្ថាពរទៅក្នុងចំណោមរូបិយប័ណ្ណគោល របស់មូលនិធិរូបិយវត្ថុអន្តរជា តិនៅថ្ងៃសៅរ៍ ទី១ ខែតុលានេះ។ រូបិយប័ណ្ណចិនដែលត្រូវ បានទទួលស្គាល់ជាអន្តរជាតិនេះមានន័យថាចិនបា នក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកពេញលក្ខណៈ។ តែយ៉ាងណា កាលៈទេសៈថ្មីនេះគឺចិនត្រូវមាន កាតព្វកិច្ច ធ្វើកំណែទម្រង់ប្រព័ន្ធធនាគារ និងហិរញ្ញ វត្ថុរបស់ខ្លួនឲ្យមានតម្លាភាព និងច្បាស់លាស់ដើម្បីធានា ទំនុកចិត្តពីសំណាក់ប្រព័ន្ធ ហិរញ្ញវត្ថុអន្តរជាតិ។

ប្រាក់យ័នបានក្លាយជារូបិយប័ណ្ណអន្តរជាតិក្នុងចំណោមរូបិយប័ណ្ណគោលធំៗ នៃមូលនិធិរូបិយវត្ថុអន្តរជាតិមាន ដូចជា ប្រាក់ ដុល្លារអាមេរិក ប្រាក់អឺរ៉ូរបស់អឺរ៉ុប ប្រាក់ ស្ទែរលីងរបស់អង់គ្លេស និងប្រាក់យ៉េនរបស់ ជប៉ុន។ ការ ចាត់បញ្ចូលជាក្រដាសប្រាក់គោលអន្តរជាតិនេះមានន័យថា ចាប់ពីពេល នេះទៅគេអាចធ្វើការបោះពុម្ពពិសេស នូវក្រដាសប្រាក់យ័ននេះដើម្បីផ្តល់ជំនួយឬម្ចីទៅឲ្យប្រទេសណាមួយដែលផ្តល់ឲ្យដោយមូលនិធិរូបិយវត្ថុអន្តរ ជាតិ។ បន្ថែមពីលើនេះទៀតធនាគារធំៗទាំងអស់ត្រូវមានតម្កល់ សាច់ប្រាក់យ័ននៅក្នុងរតនាគាររបស់ខ្លួន។

យោងតាមអ្នកវិភាគឲ្យដឹងថា ការណ៍ដែលប្រាក់យ័នចិនត្រូវចាត់បញ្ចូលទៅក្នុងរូបិយប័ណ្ណគោលនៃ IMF គឺគ្មាន ផលវិបាកអ្វីធំដុំទៅលើទីផ្សារទេ តែទន្ទឹមគ្នានេះចិនត្រូវមានកាតព្វកិច្ចជាច្រើនក្នុងការបង្ហាញតម្លា ភាពក្នុងការ គ្រប់គ្រងរូបិយប័ណ្ណរបស់ខ្លួន ព្រោះពីពេលនេះទៅប្រាក់យ័ននឹងត្រូវតម្កល់ទុកឬប្រើប្រាស់នៅតាមធនាគារធំៗ នានា។ ដូច្នេះប្រាក់យ័ននឹងត្រូវគេតាមដាន យ៉ាងជាប់ស្អិត។

យ៉ាងណាមិញអ្នកវិភាគទីផ្សារមួយចំនួន ទៀតបន្ថែមថា IMF ចាត់បញ្ចូលប្រាក់យ័នទៅក្នុងរូបិយប័ណ្ណគោល នេះគឺវាគ្រាន់តែជានិមិត្តរូបធ្វើឲ្យគ្រាន់តែល្អមើលប៉ុណ្ណោះ។ ធាតុពិតប្រាក់យ័នរបស់ចិននៅមិនទាន់គោរពទៅ តាមលក្ខខណ្ឌអន្តរជាតិទេ ដោយ សារគេមិនអាចចាយវាយប្រាក់យ័នដោយសេរីនៅឡើយហើយមួយទៀត នៅក្នុងជំនួញ ទិញដូរអន្តរជាតិឬក៏នៅលើទីផ្សារហិរញ្ញ វត្ថុអន្តរជាតិក៏គេ នៅមិនទាន់ប្រើប្រាស់យ័នរបស់ចិន ដែរ។

ដូចគ្នានេះដែរលោក Jack Lew រដ្ឋ មន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបាន មានប្រសាសន៍ថា ប្រាក់យ័នចិន មានចំណុច ខ្សោយច្រើនណាស់ តែការផ្តល់កិត្តិយស ឲ្យចិននាពេលនេះគឺដើម្បីឆ្លើយតបទៅនឹងការប្រឹងប្រែង ធ្វើកំណែទម្រង់របស់ចិន ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ៕

ប្រភព៖ nokorwatnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *