លោកមេប៉ុស្តិ៍ឃុំ ស្រែអំពូម! ស្រវឹងស្រាយក​ កាំភ្លើង អាកាស្វាយបត់បាញ់ គំរាមប្រពន្ធ


/ អ្នកទស្សនា៖ 231

ខេត្តមណ្ឌលគិរី៖ នាយប៉ុស្តិ៍នគរបាល ឃុំស្រែអំពូម ត្រូវបានបញ្ជូនខ្លួនមកស្នងកា រដ្ឋាននគរបាលខេត្តមណ្ឌល គិរី បន្ទាប់ពីមេប៉ុស្តិ៍រូបនេះស្រវឹងស្រាប្រើអំពើហិង្សាមកលើប្រពន្ធ។ មិនតែប៉ុណ្ណោះបានយកកាំភ្លើងអាកាស្វាយ បត់មកបាញ់គំរាមកំហែង៣គ្រាប់តែមិនបង្កឲ្យរងគ្រោះថ្នាក់ដល់ប្រពន្ធនោះទេ។ហេតុការណ៍នេះបង្កឲ្យភ្ញាក់ ផ្អើ លដល់អ្នកជិតខាងនៅវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នេះនៅក្នុងភូមិពូរ៉ាដែតឃុំស្រែ អំពូម ស្រុក ពេជ្រាដា។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មេប៉ុស្តិ៍ដែលប្រើអំពើហិង្សាទៅលើប្រពន្ធឈ្មោះ រ៉ា បូរិទ្ធ ហៅដុល ភេទប្រុ ស អាយុ ៤៤ឆ្នាំ ជាជនជាតិខ្មែរ រីឯប្រពន្ធឈ្មោះ សំអឿន ថាវីផ្ល អាយុ២៣ឆ្នាំជាជនជាតិព្នងមានទីលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ។

ពលរដ្ឋដែលរស់នៅម្តុំនោះនិយាយរិះគន់ថាក្នុងនាមខ្លួនជាមេប៉ុស្តិ៍ជាអ្នកអនុ វត្តច្បាប់បែរជាប្រើអំពើហិង្សាទៅ លើប្រពន្ធដោយយកអាវុធមកគំរាមកំហែងធ្វើឲ្យពួកគាត់មានការភ័យខ្លាច ។ពួកគាត់សូមសំណូមពរ និងស្នើ ដល់ស្នងការនគរបាលខេត្តមណ្ឌលគិរីលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន សូមមានចំណាត់ការទៅលើមន្រ្តីនគរ បាលរូបនេះកុំឲ្យយកកាំភ្លើងមកបាញ់បោះដែលបង្កឲ្យភ្ញាក់ផ្អើល ដូច្នេះទៀត៕

ប្រភព៖ nokorwatnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *