លុយ​យ័ន​ចិន​ក្លាយ​ជា​រូ បិយប័ណ្ណ​បម្រុង​នៃ​មូលនិធិ IMF ជា​គូ​ប្រជែង​ក្ដោបក្ដាប់ ​សេដ្ឋកិច្ច​នឹង​អាមេរិក

/ អ្នកទស្សនា៖ 178

បន្ទាប់​ពី​មាន​ព័ត៌មាន​លេចឮ​ជា​ច្រើន​ថា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) មាន​បំណង​ចង់​បញ្ចូល​រូបិយវត្ថុ​ចិន (យ័ន) ចូល​ទៅ​ក្នុង​រូបិយវត្ថុ​តម្កល់​របស់​ខ្លួន កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​នោះ ពេល​នេះ​គេ​បាន​បញ្ជាក់​ថា លុយ​យ័ន​ចិន បាន​ក្លាយ​ជា​ប្រាក់​តម្កល់​បម្រុង​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ហើយ ។

ការ​បញ្ចូល​រូបិយវត្ថុ​ចិន​ទៅ​ក្នុង​ប្រាក់​តម្កល់​របស់ IMF គឺ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១ ខែ​តុលា ឆ្នាំ​២០១៦ ដែល​វា​បាន​អនុញ្ញាត​ឲ្យ​រូបិយវត្ថុ​យ័ន​របស់​ចិន ក្លាយ​ជា​សមាជិក​បន្ថែម​ថ្មី ទៅ​ក្នុង​រូបិយវត្ថុ​ធំ​ទាំង​៤ ក្នុង​នោះ​មាន ប្រាក់​ដុល្លារ​អាមេរិក ប្រាក់​អឺរ៉ូ ប្រាក់​យេន​ជប៉ុន និង​ប្រាក់​ផោន​អង់គ្លេស ។

ការ​សម្រេច​នេះ​មាន​ន័យ​ថា មូលនិធិ IMF នឹង​ចាប់​ផ្ដើម​បើក​ឲ្យ​មាន​ការ​ខ្ចី​ប្រាក់​ជា​លុយ​យ័ន​ ចាប់​ពី​ពេល​នេះ​ទៅ ក្នុង​ករណី​ប្រើប្រាស់​ចាំបាច់ ដើម្បី​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច ហើយ​នេះ​ជា​បំណង​មួយ​របស់​ចិន ដែល​តែងតែ​ចង់​បង្កើន​ភាព​ស្រប​ច្បាប់​របស់​រូបិយវត្ថុ​ខ្លួន ។

ការ​បន្ថែម​ថ្មី​នៃ​រូបិយប័ណ្ណ​យ័ន ទៅ​ក្នុង​ប្រាក់​បម្រុង​របស់​មូលនិធិ IMF នេះ ក៏​ជា​ភស្តុតាង​មួយ​បញ្ជាក់​ថា ចិន​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ប្រកួតប្រជែង​កាន់កាប់​សេដ្ឋកិច្ច​ពិភពលោក ជាមួយ​នឹង​អាមេរិក​ដែរ ។

សូម​បញ្ជាក់​ថា រូបិយវត្ថុ​សំខាន់​ៗ​ដែល​មូលនិធិ IMF តម្កល់​ទុក​ប្រើប្រាស់ ក្នុង​ពេល​មាន​អាសន្ន​នោះ មាន​ដូចជា ដុល្លារ​អាមេរិក ប្រាក់​អឺរ៉ូ ប្រាក់​ផោន​អង់គ្លេស ប្រាក់​យេន​ជប៉ុន​ ប្រាក់​ដុល្លារ​កាណាដា និង​ប្រាក់​ដុល្លារ​អូស្ត្រាលី ហើយ​ពេល​នេះ​បាន​បន្ថែម​ប្រាក់​យ័ន​ចិន​មួយ​ទៀត​ហើយ ដោយ​ក្នុង​ចំណោម​រូបិយវត្ថុ​ទាំង​ឡាយ​ខាង​លើ​ដុល្លារ​អាមេរិក​ជា​រូបិយវត្ថុ​ដែល IMF មាន​ច្រើន​ជាង​គេ ៕

both

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *