វីតាមីន D ពិតជា​អាច​ទប់ស្កាត់​ការ​រលាក​ទ្វារមាស​ស្ត្រី​មាន​ផ្ទៃពោះ​មែន​ទេ ?

/ អ្នកទស្សនា៖ 209

លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​មួយ​បាន​រាយការណ៍​ថា កង្វះ​វីតាមីន D អាច​បណ្តាល​ឱ្យ​ស្ត្រី​កើត​មាន​លក្ខខណ្ឌ​មួយ​ឈ្មោះ​ថា Bacterial vaginosis (BV) គឺជា​ការ​ឆ្លង​មេរោគ​ទ្វារមាស​ដែល​កើត​មាន​ជា​ទូទៅ​លើ​បណ្តា​ស្ត្រី​មាន​ផ្ទៃពោះ ។

ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ The Journal of Nutrition ការ​សិក្សា​ខាងលើ​បាន​ពិនិត្យ​តាមដាន​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​៤៦៩​នាក់​ក្នុង​នោះ​ស្ត្រី​ស្បែក​សមាន​២០៩​នាក់​ខណៈ​ស្ត្រី​ស្បែក​ខ្មៅ​មាន​ចំនួន ២៦០​នាក់ ។ ជា​លទ្ធផល​បាន​បង្ហាញ​ថា ស្ត្រី​ជាង​ពាក់កណ្តាល​មាន​កម្រិត​វីតាមីន D ទាប​ពោល​គឺ​ក្រោម​៣៧​ណា​ណូ​ម៉ូ​ល​ក្នុង​មួយ​លី​ត្រ​ឈាម ។ គិត​ជា​ភាគរយ​ស្ត្រី​៩៣%​ខ្វះ​វីតាមីន D ខណៈ​៤១%​ផ្សេង​ទៀត​កើត​មាន​លក្ខខណ្ឌ Bacterial vaginosis (BV) នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ ។

ការ​សិក្សា​បាន​បង្ហាញ​ថា Bacterial vaginosis (BV) បាន​ប៉ះពាល់​ទៅ​លើ​ស្ត្រី​ស្ថិត​ក្នុង​វ័យ​បន្ត​ពូជ​ដល់​ទៅ​១/៣ ។ ដូច្នេះ​តាម​រយៈ​លទ្ធផល​នៃ​ការ​រក​ឃើញ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​ជឿ​ថា វា​អាច​បង្ហាញ​ជា​ពន្លឺ​យល់​ដឹង​បន្ថែម​អំពី​លក្ខខណ្ឌ Bacterial vaginosis (BV) និង​ព្រមទាំង​វិធីសាស្ត្រ​ទប់ស្កាត់ ។

អ្នក​ស្រាវជ្រាវ​ដដែល​បានឱ្យ​ដឹង​ថា កម្រិត​វីតាមីន D ក្នុង​ចំនួន​៥០​ឬ​តិច​ជាង​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​កំណើន​ហានិភ័យ​លក្ខខណ្ឌ​ជំងឺ Bacterial vaginosis (BV) ដល់​២៦​ភាគរយ​ខណៈ​លេខ​កម្រិត​វីតាមីន​ចង្អុល​ក្រោម​២០%​បង្កើន​ហានិភ័យ​ជំងឺ Bacterial vaginosis (BV)​ដល់​៦៥% ។ នៅ​អំឡុង​ការ​សិក្សា ស្ត្រី​ស្បែក​ខ្មៅ​ត្រូវ​គេ​រក​ឃើញ​ថា ខ្វះ​វីតាមីន D ដល់​ទៅ​៣​ដង​ធៀប​ទៅ​នឹង​ស្ត្រី​ស្បែក​ស ។ បញ្ហា​នេះ គឺ​ដោយសារ​តែ​ជាតិ​ពណ៌​ខ្មៅ​នៅ​លើ​ស្បែក​របស់​ពួក​គេ បាន​លាក់បាំង​ការ​ធ្វើ​សំយោគ​របស់​វីតាមីន​វីតាមីន D ៕

ប្រភព៖ everyday

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *