តិចនិចស្ទាបអង្អែល​ ដើមទ្រូងឱ្យ​​បានត្រឹមត្រូវ​ ក្នុងពេល​រួមភេទ


/ អ្នកទស្សនា៖ 2,225

ពាក្យថារួមភេទ​មួយម៉ាត់​មិនមែន​មានត្រឹម​ តែ​ការសម្រុក​ចូលប៉ុណ្ណោះ​ទេ ចាប់ផ្តើម​ពីការលេង​ស្ទាប​អង្អែលរហូ ត​ដល់អ្នក​ទាំងពីរ​បាន​សម្រេច​ទឹកកាម តែគួរ​យកចិត្ត​ទុកដាក់​លើអ្វី​ដែលអ្នក​ធ្វើ ដើម្បីបង្កើត​អនុស្សាវរីយ៍​មួយ ដែល​មិន​អាច​បំភ្លេចបាន។ ប្រសិន​បើអ្នក​ឆ្កួតនឹង​ដើម​ទ្រូងគូស្នេហ៍​របស់អ្នក​ដូចនឹង​បុរស​ដទៃ​ទៀត​ ដែរយល់ល្អ​គួររៀន​ពីរបៀប​ការ​ស្ទាប​អង្អែល​ដើមទ្រូង​របស់នាង​មួយចំនួន។ ការធ្វើរឿង​សំខាន់ៗ​ដូចជា ការ​ច្របាច់​ដើម​ទ្រូង ខ្លាំងៗ ឬច្បិច​ដើម្បីក្តី​សុខរបស់​អ្នក មិនមែន​ដើម្បីនាង។ សាកល្បង​តិចនិច​មួយចំនួន ដូច្នេះ​នាង​ក៏មាន​ក្តីសុខ​ដូចអ្នកដែរ៖

– ស្ទាបក្បាលដោះថ្នមៗ ព្រោះវា​ជាកន្លែង​ដែល​មាន​សម្រើបបំផុត។
– កុំសង្កត់​លើក្បាលដោះខ្លាំង​ពេក ព្រោះវា​អាចធ្វើឱ្យ​នាងឈឺចាប់។
– កុំក្តោប​ដើមទ្រូង គួរប្រើ​ម្រាមដៃ​របស់អ្នក​ស្ទាបអង្អែល​ដើមទ្រូង​នាងថ្នមៗ ជាចលនា​រាងរង្វង់​ជុំវិញ​ដើមទ្រូង។
– សម្លឹង​មើលប្រតិកម្ម​របស់នាង ថាតើនាង​ពេញ​ចិត្តនឹង​ទង្វើ​របស់អ្នក​កំពុងធ្វើ​ដែរ ឬក៏អត់។ ខាង​ក្រោមនេះ​ជា​តិចនិច​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើការ​សាកល្បង៖

គោលការណ៍ផ្ទាល់ខ្លួនក៏​អាច​អនុវត្តបានដែរ៖ បុរសភាគច្រើន​ចាប់អារម្មណ៍​នឹងដើមទ្រូង ហើយមិន​អាច​បញ្ឈប់ការ​សម្លឹងមើល ឬស្ទាប​អង្អែល​ដើមទ្រូង​បានឡើយ ក្នុងពេល​កំពុង​បង្កាត់​ភ្លើង​ស្នេហ៍។ សម្រាប់​បុរស ដើមទ្រូង​ជារបស់​លេង​មានក្តីសុខ ពួកគេ​តែង​តែ​ឈ្ងូក​មុខចូល​ក្នុងចង្អូរ​ដើមទ្រូង ឬច្របាច់​ដើមទ្រូង​ខ្លាំងៗ។

ប៉ុន្តែមនុស្សស្រី​ភាគច្រើន​មិន​ចូលចិត្ត​ឱ្យគូស្នេហ៍​របស់នាង​កាន់ដើមទ្រូង​របស់នាង​ឡើយ។ ប្រសិនបើ​អ្នក​ជាបុរស ​អ្នកត្រូវ​ដឹងថា មនុស្ស​ស្រី​មិនចូល​ចិត្ត​ឱ្យអ្នក​ណា​បំពាន​លើដើម​ទ្រូង​របស់​នាង​ឡើយ។ ដើម្បីធ្វើ​ឱ្យ​រឿងរ៉ាវ​កាន់​តែមាន​ភាព​ងាយស្រួល និងមាន​ក្តីសុខ​កាន់តែ​ច្រើនឡើង ខាងក្រោម​នេះ​ជាវិធីស្ទាប​អង្អែល​ដើមទ្រូង​ឱ្យបាន​ត្រឹមត្រូវ៖​

មូលដ្ឋានរបស់​ដើមទ្រូង៖ដើមទ្រូងជាផ្នែក​មួយ​នៃរាងកាយ​របស់​មនុស្សស្រី​ដែល​មាន​សម្រើប​ខ្លាំង​បំផុត ហើយ​សូម្បីតែ​ស្ទាប​ថ្នមៗ​ក៏មាន​ប្រតិកម្ម​ផ្សេងៗ​ផងដែរ។ ម្រាមដៃ​របស់អ្នក​ពិត​ជាគ្រប់គ្រាន់​នឹង​ផ្តល់ក្តី​សុខឱ្យ​នាង ប្រសិន​បើអ្នក​បានដឹង​ពីវិធី​ត្រឹមត្រូវ។

ក្បាលដោះជាកន្លែង​ស្ទាបអង្អែល​ងាយនឹង​ប្រតិកម្ម​បំផុត ហើយ​អ្នកអាច​ធ្វើការ​ស្ទាប​បាន​ច្រើនវិធីការស្ទាប​អង្អែ​ល​ថ្នមៗ ឬលិត​ចុងសុដន់។ មនុស្សស្រី​គ្រប់រូប​មាន​កម្រិត​សម្រើប​ខុសៗគ្នា អ្នកត្រូវចេះ​ថ្លឹងថ្លែង​ក្នុង​ការច្របាច់។

អ្នកមិនត្រូវ​ឧស្សាហ៏ច្របាច់​ដើម​ទ្រូងខ្លាំងៗ​ញឹកញាប់​ពេក​ឡើយ ព្រោះដើម​ទ្រូង​មានផ្ទុក​នូវ​ក្រពេញ​ទឹកដោះ និង​ជាជាលិកា​ងាយ​នឹង​ប្រតិកម្ម​ដែលអ្នក​ត្រូវចេះ​ថែរក្សា​ឱ្យបាន​ល្អ។ ការ​ច្របាច់​ខ្លាំងៗ​អាច​ធ្វើឱ្យ​មានការ​ឈឺចាប់​ច្រើនជាង​មានក្តីសុខ ហើយក៏​អាចធ្វើឱ្យ​ខូចទ្រង់​ទ្រាយ​ដើមទ្រូង​បានដែរ៕

ប្រភព៖ khmerpropey

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *