ADB រំពឹងថាកម្ពុជានឹង មានកំណើនសេដ្ឋ កិច្ច៧,១ភាគរយក្នុងឆ្នាំ ២០១៧


/ អ្នកទស្សនា៖ 217

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០១៦ បានចេញរបាយការណ៍ថ្មីមួយ ដោយបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅតែរក្សាបានកំណើន ដ៏ខ្លាំងក្លាទៅតាមការរំពឹងទុក ។ការព្យាករណ៍អំពីការអភិវឌ្ឍន៍នៅ អាស៊ី (ADO) ធនាគារអភិវឌ្ឍន៍អាស៊ីបាន រក្សាការព្យាករណ៍របស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចថា មានអត្រា៧ភាគរយក្នុងឆ្នាំ នេះនិង៧,១ភាគរយក្នុង ឆ្នាំ២០១៧។

លោក Samiuela Tukuafu ប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា «បន្ទាប់ ពីទទួលបាន ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតទាបក្នុងខែកក្កដា ការព្យាករសម្រាប់ សេដ្ឋកិច្ច ប្រទេសកម្ពុជានៅតែបន្តមាន ភាពរឹងមាំដោយការនាំចេញពីឧស្សាហ កម្មសម្លៀកបំពាក់និងស្បែកជើង កើន ឡើង ចំនួន៩,៤ភាគរយក្នុងឆមាសទី១ឆ្នាំនេះ»។លោក Tukuafu បញ្ជាក់ថា «ធនាគារ អភិវឌ្ឍន៍អាស៊ីត្រៀម ខ្លួនរួចជាស្រេចក្នុង ការគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្នរបស់ប្រទេសកម្ពុជា តាមរយៈ ការវិនិយោគសំខាន់ៗនៅក្នុងផលិតកម្មកសិ កម្ម ការដឹកជញ្ជូននិងភស្តុភារ ការអប់រំ និង ការបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ និងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ»។

របាយការណ៍របស់ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) បានឲ្យដឹងទៀតថា ការ អភិវឌ្ឍសេដ្ឋកិច្ចនៅប្រទេស កម្ពុជា ក្នុងឆ្នាំ ២០១៦ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ទៅតាមការរំពឹងទុក។ធនាគារអភិវឌ្ឍន៍អាសីុ​​ បានរក្សា ការ​ព្យាករណ៍របស់ខ្លួន ចំពោះកំណើនសេដ្ឋកិច្ចមានអត្រា៧ភាគ រយក្នុងឆ្នាំនេះ និង៧,១ភាគរយ ក្នុងឆ្នាំ ២០១៧។លោក Samiuela Tukuafu បានឲ្យដឹង ថា បើទោះបីកំណើនឥណទានជូនដល់ វិស័យឯក ជនបាន ថយចុះមក​ត្រឹម២៨,១ ភាគរយ បើធៀបនឹងឆ្នាំមុនក្នុងខែមិថុនា ក៏ដោយ ក៏ប៉ុន្តែវានៅតែបង្ហាញឲ្យឃើញអំពីតម្រូវការ​ក្នុង ស្រុកដែលមានកម្រិត ខ្ពស់ ។ ធាតុអាកាសដែលលក្ខណៈប្រសើរ ជាងមុនចាប់ពីខែមិថុនាបន្ទាប់ពីគ្រោះ រាំង ស្ងួតអូសបន្លាយ គប្បីអាចជួយឲ្យវិស័យ កសិកម្មធូរស្រាលឡើងវិញបន្តិច។

គោលនយោបាយហិរញ្ញវត្ថុត្រូវបាន មើលឃើញថាគាំទ្រដល់កំណើនសេដ្ឋកិច្ច ដោយចំណាយរបស់រាជរដ្ឋាភិ បាលមាន ការកើនឡើងចំនួន១៥,៦ភាគរយ នៅក្នុង ឆមាសទី១ នៃឆ្នាំ២០១៦ ដោយសារកំណើនបៀវត្សសេវា សាធារណៈ និងប្រាក់ ចំណូលមានការកើនឡើងចំនួន២៤,១ ភាគរយ អាស្រ័យដោយរាជរដ្ឋាភិបាលបន្តកែ ល ម្អ ទៅលើការប្រមូលពន្ធ ។ ឱនភាព ថវិកាដោយមិនរាប់បញ្ចូលហិរញ្ញប្បទាន ឥតសំណងមានគោលដៅពង្រឹ ងផលិតផលក្នុងស្រុកសរុបចំនួន៤,៣ភាគរយ ។ តម្រូវការក្នុងស្រុកដ៏រឹងមាំ និងការកើនឡើងនៃតម្លៃស្បៀងអា ហារបានធ្វើឲ្យអតិផរណា ជាមធ្យម មានការកើនឡើងខ្ពស់ជាងការ រំពឹងទុកចំនួន២,៧ភាគរយក្នុងរយៈពេ ល ៦ខែដំបូងនៃឆ្នាំ២០១៦ បើធៀបទៅនឹង ឆ្នាំមុន ក្រោយពេលមាននិន្នាការធ្លាក់ចុះ មកត្រឹម១,២ ភាគរយ កាល ពីឆ្នាំមុន។

ការព្យាករណ៍អំពីអតិផរណាមានការ កើនឡើងបន្តិចដោយអត្រាជាមធ្យមមាន ការចំនួន៣,៤ភាគរយក្នុងឆ្នាំ ២០១៧ ដែល ការព្យាករណ៍បែបនេះស្របទៅនឹងការរំពឹង ទុកថានឹងមានការកើនឡើងនៃតម្លៃប្រេងសកល។ការនាំចេញទំនិញបានកើនឡើងក្នុង កម្រិតប៉ាន់ប្រមាណចំនួន១២,៣ភាគរយ បើគិតជាដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈ ពេល៦ខែដំបូងដែលអត្រានេះមានភាព លឿនជាងអត្រា៩,៤ភាគរយ ដែលបាន កត់ត្រានៅក្នុងឆមា ស ទី១នៃឆ្នាំ២០១៥។ កំណើននៃការនាំចូលទំនិញបានធ្លាក់ចុះពី ១៧ភាគរយមកត្រឹម៧,៣ភាគរយ ។ ឱនភាព គណនីចរន្តដោយមិនរាប់បញ្ចូលការ ផ្ទេរជាផ្លូវការនៅតែត្រូវបានគេមើលឃើញ ថាមានការប្រែប្រួលបន្តិចបន្តួ ចក្នុងឆ្នាំនេះ បើធៀបទៅនឹងឆ្នាំ២០១៥ និងត្រូវបានគេ រំពឹងថានឹងមានភាពរួមតូចក្នុងឆ្នាំ២០១៧ ដែលជា ហេតុ នាំឲ្យរក្សាបាននូវជំហរខាង ក្រៅមួយដ៏ល្អសម្រាប់ប្រទេសកម្ពុជា ៕

ប្រភព៖ nokorwatnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *