លា​ហើយ​ភាព​គេង​មិន​លក់ ដោយ​ផឹក​តែ​ចេក


/ អ្នកទស្សនា៖ 383

ដំណេក​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​សុខភាព​របស់​មនុស្ស​គ្រប់​រូប​។ ការ​ទទួលទានដំណេក​មិន​គ្រប់គ្រាន់​នៅ​ពេល​យប់ អាច​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​មិនល្អ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត រួម​ជាមួយនឹង ការ​ប្រឈម​ទៅ​នឹង​ជម្ងឺលើសឈាម និង ភាព​គ្មាន​កម្លាំង​។

ការ​ទទួលទានដំណេក​ជួយ​ឲ្យ​ខួរក្បាល​របស់​យើង​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​បំពេញ​ថាមពល​ឡើង​វិញ​។ តែ​មាន​មនុស្ស​មួយ​ចំនួន មាន​បញ្ហា​ដំណេក​។ ពួក​គេ​គេង​មិន​លក់​សោះ ទោះបីជា​មាន​អារម្មណ៍​ហត់​អស់កម្លាំង​ក៏​ដោយ​។ តែ​វា​លែង​ជា​បញ្ហា​ទៀត​ហើយ​! គ្រាន់តែ​ផឹក​តែ​ចេក អ្នក​អាច​គេង​លក់​យ៉ាង​ស្រួល ដោយ​មិន​ចាំបាច់​ខ្វល់​ពី​បញ្ហា​គេង​មិន​លក់​ទៀត​ទេ​។

វា​គឺជា តែ​ចេក (​យក​ចេក​ធ្វើ​តែ​)​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ស្រួល​ណាស់​។ គ្រាន់តែ​កាត់​ចុង​សងខាង​របស់​ផ្លែ​ចេក (​ដោយ​មិនបាច់​បកសំបក ឬ បកសំបក​) ហើយ​ដាក់​វា​ទៅ​ក្នុង​ទឹក​ពុះ​។ ដាំទឹក​នោះ​ឲ្យ​ពុះ​ជាមួយ​ចេក ដោយ​ប្រើ​រយៈពេល​ប្រហែល ១០​នាទី​។ ដាំទឹក​រួច​ហើយ សូម​ចាក់ទឹក​នោះ​ច្រោះ​ដោយ​ប្រើ​សំណាញ​។ រួច​ហើយ​ទទួលទាន​ដោយ​ភាព​រីករាយ​៕

ប្រភព៖ everyday

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *