ទៀតហើយ​! បុរស​ម្នាក់​ត្រូវ Smartphone ផ្ទុះ​ឆេះ​ហោប៉ៅ​ខោស្លន់ស្លោ​ស្រាតខោ​ទាំង​កណ្តាលផ្លូវ​

/ អ្នកទស្សនា៖ 226

កាលពីថ្មីៗនេះបុរសម្នាក់នៅក្នុងប្រទេសចិន បានត្រូវបង្ខំចិត្តស្រាតខោទាំងកណ្តាលផ្លូវ ក្រោយពេលទូរស័ព្ទSmart phoneរបស់ក្រុមហ៊ុន Samsung (រងការចោទប្រកាន់) របស់គាត់ បានផ្ទុះនៅក្នុងហោប៉ៅរបស់គាត់គួរឲ្យញាក់ សាច់យ៉ាងនេះ ។បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីរសៀលថ្ងៃសៅរ៍ កន្លងមកនេះ បុរសម្នាក់រស់នៅ Wuhan ដែលមានឈ្មោះថា Zhang ខណៈកំពុងដើរលំហែតាមដងផ្លូវសុខៗ នៅពេលនោះ ក៏ស្រាប់តែមានអារម្មណ៍ថាក្តៅនៅ ត្រង់ភ្លៅរបស់គាត់ ។

ទោះជាយ៉ាងណា Zhang បានដឹងយ៉ាងលឿនថា ច្បាស់ណាស់ប្រាកដជាទូរស័ព្ទ Smartphone របស់គាត់បានផ្ទុះនៅ ក្នុងហោប៉ៅខោរបស់គាត់ហើយ ។ ដោយសារតែកម្តៅរលាកភ្លៅរបស់គាត់ កាន់តែខ្លាំងឡើងរហូតទ្រាំលែងបានភ្លាមៗ នោះ Zhang ក៏ប្រញាប់ប្រញាល់ស្រាត ខោទាំងកណ្តាលវាល។ តាមរយៈរូបភាពបង្ហាញឲ្យឃើញទាំងហោប៉ៅខោនិង Smartphone របស់Zhang ត្រូវឆេះខ្លោចតែម្តង ។ ទូរស័ព្ទនេះត្រូវបានដាក់ស្លាកឡូហ្គោ Samsung ហើយនៅខាងក្នុង របស់វា ត្រូវបានចុះក្នុង   បញ្ជី ជាម៉ូដែល SM-G9009W ៕

boom_phone2

boom_phone3

boom_phone6

ប្រភព៖ ​ ksn

  • TAG
loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *