Yahoo! ទទួលស្គាល់ថា គណនីរបស់អ្នក ប្រើប្រាស់ជាង ៥០០លាននាក់ ត្រូវបានគេ hack នៅក្នុង ឆ្នាំ២០១៤

/ អ្នកទស្សនា៖ 120

(វ៉ាស៊ីនតោន)៖ នៅបន្ទាប់ពីគេហទំព័​រ Re/Code អះអាងថាព័ត៌មានរបស់ប្រើប្រាស់Yahoo! រាប់រយលាននាក់ ត្រូវបានគេលួច នៅទីបំផុតក្រុមហ៊ុន Yahoo! របស់សហរដ្ឋអាមេរិក បានទទួលស្គាល់ នៅថ្ងៃព្រហស្បតិ៍ថា គ ណនីអ្នកប្រើប្រាស់របស់ខ្លួនជាង ៥០០លាននាក់ ពិតជាត្រូវបានគេចូលលួច ដូចការអះអាងនេះប្រាកដមែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមហ៊ុន Yahoo! បាននិយាយថា « យើងបានបញ្ជាក់ហើយថាព័ត៌មាននៃអ្នក ប្រើប្រាស់របស់យើងត្រូវបានគេលួចនៅចុងឆ្នាំ២០១៤ ​ហើយព័ត៌មានដែលត្រូវគេលួច នោះអាចជា ឈ្មោះសារ អេឡិចត្រូនិច ឬ Email លេខទូរសព្ទ ថ្ងៃខែឆ្នាំកំណើត លេខសម្ងាត់ សំនួរពាក់ព័ន្ធនឹងសន្តិសុខ ឬក៏ចម្លើយរបស់ អ្នកប្រើប្រាស់។ ចំណែកឯការស៊ើបអង្កេតមិនបានបញ្ជាក់ នោះទេថាពាក្យសម្ងាត់ ឬក៏ព័ត៌មានធនាគារត្រូវបាន គេលួចដែរឬយ៉ាងណានោះ គ្រាន់តែយើងគិតថា នេះគឺជាការវាយប្រហារផ្នែក ព័ត៌មានវិទ្យាប្រព្រឹត្តិឡើងដោយ ប្រទេស ឬក៏រដ្ឋណាមួយ»។

គួរបញ្ជាក់ថា ក្រុមហ៊ុន Yahoo! គ្រោងនឹងផ្ដល់ព័ត៌មានដល់ អ្នកប្រើប្រាស់ដែលត្រូវគេចូលលួចទិន្នន័យ ព្រម ទំាងសន្យាធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរអាមេរិក ដើម្បីស៊ើបអង្កេតលើការវាយប្រហារ ផ្នែកព័ត៌មានវិទ្យា ដ៏ធំបំផុតមួយនេះ៕

ប្រភព៖ freshnewsasia

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *