អ្នក​មាន​៥​ចំណុច​នេះ​ទេ? ល្បី​ថា​បុគ្គល​ជោគ ជ័យ​សុទ្ធ​តែ​មាន​៥​ចំណុច ​នេះ​ដូច​គ្នា

/ អ្នកទស្សនា៖ 202

តើលោក​អ្នកកើត​មកជា​សហគ្រិន​មែនទេ?​ ដើម្បី​ជោគជ័យ​ក្នុងជីវិត​ គេ​ត្រូវ​ការលក្ខណៈ​សម្បត្តិ​មួយចំនួន​ទាំង​ពីកំណើត​ និងរៀនបន្ថែម។​ ប៉ុន្តែ​មាន​លក្ខណៈសម្បត្តិ​មួយ​ចំនួនដែលសហគ្រិន​ជោគជ័យភាគ​ច្រើន​ មានដូច​គ្នា។​ ហើយ​អ្វីដែល​ល្អនោះ​គឺថា បើទោះ​ជាលោកអ្នកគ្មាន​លក្ខណៈសម្បត្តិទាំ​ង​នេះ​ពីកំណើត ​ក៏លោក​អ្នកអាច​រៀន​បានដែរ​៖

១/ ក្រោកពីដំណេកមុនគេ៖ការ​សិក្សាជា​ច្រើនបង្ហាញថា​ មនុស្ស​ដែលក្រោក​ពីគេង​បានឆាប់​ ច្រើន​តែ​ជាមនុស្ស​ជោគជ័យ។​ អ្វីដែល​សំខាន់​លើស​ពីទម្លាប់​នៃការទទួល​ទាន​ដំណេកនិង​ការក្រោក​ គឺកម្លាំងចិត្ត​ មហិច្ឆតា​និង​ការ ប្តេជ្ញា​ចិត្តដោះ​ស្រាយបញ្ហា។​ ហើយមនុស្សដែល​ក្រោកពីដំណេក​ពេលព្រឹក​យល់ថា​​គេអាច​ដោះ​ស្រាយ បញ្ហា​​បាននៅ​ពេលមនុស្ស​ជាច្រើនទៀ​តកំពុង​តែដេក​លង់លក់​។

២/ ចេះមើលឱកាស៖គំនិត​ដែលពេញនិយម​គឺជាជាគំនិត​ដែលចេះ​ផ្តល់តម្រូវការ​ដល់ទីផ្សារ​។ ដូច្នេះ សហគ្រិន​គឺជាមនុស្ស​ដែលចេះ​សម្គាល់ចំណុចខ្វះខា​ត ឬចន្លោះ​នៅក្នុង​ទីផ្សារ រួចគេ​យកគំនិត​ទៅបំពេញ​កន្លែង​ខ្វះខាត នោះ។​ ប៉ុន្តែ​ក៏មានមនុស្ស​ដែល​ចាំតែលួច​ចម្លងគំនិត​គេទៅធ្វើ​មានបានដែរ។​ ដូច្នេះ​ អ្វីដែល​សហគ្រិ​ន​ត្រូវធ្វើ​គឺស្វែងរក​គំនិតថ្មីៗ​ និងឱកាស​ជានិច្ច។

៣/ ធ្វើតាមផែនការ៖លោក​អ្នកត្រូវតែអនុវត្ត​នូវគំនិត ឬផែនការ​ដែលប្រុង​ធ្វើអ្វីមួ​យ បើមិន​ដូច្នោះ​ទេ នឹង​មិនមាន​អ្វី​កើតឡើងឡើយ។​ ពេល​ណា​មានការប្តេជ្ញាចិត្ត​ ត្រូវ​តែ​ព្យាយាមជម្នះ​រាល់ឧបសគ្គ និងការអូសបន្លាយ​ពេលវេ លា​ទាំងអស់​ដើម្បី​អនុវត្ត​ឱ្យបានតាមផែនការ​។

៤/ ជម្នះនឹងភាពដដែលៗ៖នេះ​ជារឿង​របស់លោក​ Steve​ Jobs ​និង​មនុស្សឈប់​រៀន​ជាច្រើន​ទៀត​បានធ្វើ។ ​ស ហគ្រិន​មិនព្រម​ទទួលយក​ទម្លាប់ទូទៅទេ​ គេត្រូវ​តែជម្នះ​ធ្វើអ្វីៗ​ដែលមនុស្ស​ផ្សេង​ទៀតមិនធ្លាប់បានធ្វើ។​ គេចង់​បានឱ្យប្រសើរ​ឡើង​ ឱ្យ​លឿន​ជាងមុន​​ និង​ចង់​បាន​ឱ្យ​ច្រើន​ ហើយ​គេមិន​ខ្លាច​រស់​នៅ​តែឯង​ទេ​បើគ្មាន​អ្នកគាំទ្រ។ សម្រាប់​សហគ្រិន​ គ្មាន​ពាក្យ​ថា​គ្រប់គ្រាន់​ទេ​។

៥/ មនុស្សដែលគិតតែលុយ៖មនុស្ស​ប្រឌិត​និងសហគ្រិន​មានចំណុច​ធំមួយខុសគ្នា​។​ បើ​លោកអ្នកចង់​ឱ្យមុខ ជំនួញ​ដើរទៅមុខ​ លោកអ្នក​ត្រូវតែ​មានភាពវៃឆ្លាត​រឿង​បង្កើត និងប្រើប្រាស់លុយ។​ រឿងនេះ​មិនមែន​មនុស្ស គ្រប់គ្នា​សុទ្ធតែអាចធ្វើ​បាន​នោះទេ​។ សហគ្រិនត្រូវ​តែយល់​ដឹងអំពីលុយ ​បើលោ​កអ្នកជាប់​បំណុល​ ព្យាយាម​ដោះឱ្យរួច​ ហើយ​បើមុខ​ជំនួញ​លោកអ្នក​មិនអាចបង្កើត​លុយបានទេ​ វាមិ​ន​អាចជោគជ័យ​បានទេ​៕

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *