អគ្គនាយក​ ទ​ទ​ក ​ចង់​​ស្នើសុំ​ឲ្យ​​ពលរដ្ឋ ​​ប្រែ​ចង្ហាន់​ប្រគេន​សង្ឃ​​មក​ ជា​អាហារ​គ្រាម​វិញ​​​

/ អ្នកទស្សនា៖ 76,493

រាជធានី​ភ្នំពេញ​៖​ ដោយ​មើល​ឃើញ​ថា​ នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ ការ​ប្រគេន​ចង្ហាន់​របស់​ប្រជា​ពុទ្ធបរិ ស័ទ​​ចំពោះ​ព្រះ​ភិក្ខុសង្ឃ​​នៅ​ស្ទើរគ្រប់​ទី​វត្ត​អា​រាម​មាន​ច្រើន​លើស​លប់​ ហើយ​​ក៏​មាន​ការ​កំពប់​ហៀរ​ និង​អាច​ឈាន​ដល់​ការ​​សល់​ចោល​​នោះ​ ឯកឧត្ដម គឺម គុណវឌ្ឍ ​អគ្គនាយក​ ទ​ទ​ក ​ចង់​ស្នើ​សុំ​ឲ្យ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​បែរ​ប្រែ​ចង្ហាន់​​​ទាំង​នោះ​ជា​គ្រឿង​ឧបភោគ​បរិភោគ ឬ​អាហារ​គ្រាម​វិញ​។

ក្នុង​ការ​​​ស្នើសុំ​នេះ​ មិន​មែន​​ឲ្យ​បង​ប្អូន​ទាំង​អស់​ប្ដូរ​មក​ការ​ប្រគេន​បែប​នេះ​ទាំងស្រុង​នោះ​ទេ​ គឺ​គ្រាន់តែ​ចង់​ឲ្យ​បង​ប្អូន​ជួយ​ពិចារណា​​ និង​កាត់​បន្ថយ​ការ​កំពប់​ហៀរ និង​សល់​​​ចោល នៅ​ពេល​ដែល​ព្រះ​សង្ឃ​មិន​បាន​ឆាន់​អស់​។ ​ម្យ៉ាង​ទៀត​ ការ​លើក​ឡើង​របស់​ឯកឧត្ដម​គឺ​ក្នុង​គោលបំណង​​ដើម្បី​ឲ្យ​ព្រះ​ភិក្ខុសង្ឃ​ និង​គណៈកម្មការ​អាចារ្យ​វត្ត​អាច​ចាត់​ចែង​ទុក​ដាក់​អាហារ​គ្រាម​ ឬ​គ្រឿង​បរិភោគ​​​​ទាំងនោះ​បាន​​​យូរ​។ ដើម្បី​ជ្រាប​ច្បាស់​សូម​អាន​សំណេរ​ខាង​ក្រោម​​របស់​ឯកឧត្ដម​ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម៖​​​​​​​​​​​​​ ​​​​​​​​​”ខ្ញុំ​ព្រះ​ករុណា​ខ្ញុំ ​សូម​ទោស​ព្រះភិក្ខុ​សង្ឃ​ជា​មុន​ និង​ សូម​ទោស​ពុទ្ធបរិស័ទ​ទាយក​ ទាយិកា​ ចំពោះ​គំនិត​១​​ នេះ​។​ រដូវ​បុណ្យ​កាន់​បិណ្ឌ​ ភ្ជុំ​បិណ្ឌ​មាន​រយៈ​ពេល​ ១៥ ​ថ្ងៃ​ដែល​ពុទ្ធ​បរិស័ទ​ ទាយក​ ទាយិកា​បាន ​នាំ​យក​ចង្ហាន់ ​ភត្តា ហារ​ ប្រគេន ​និង ​រាប់​បាត​ក្នុង​ទីអារាម​នានា​ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ផ្ញើ​ទៅ​ដល់​មាតា ​បិតា ​ញាតិកា​ទាំង​ ៧ ​សន្តាន​ដែល​បាន​មរណ​កាល​ទៅ​ហើយ​នោះ​។​

មាន​ហេតុផល​១​បាន​លេច​ចេញ​ឡើង​នោះ​គឺ ​ចង្ហាន់​ម្ហូប​បាយ​មាន​ច្រើន​លើស​លប់​កំពប់​ហៀរ ​ទោះ​ថា​មិន​ជា​ទូទាំង​គ្រប់​ទី​អារាម​ទេ ​តែ​ភាគ​ច្រើន​បាន​ជួប​ប្រទះ​ហេតុការណ៍​បែប​នេះ​។​​ខ្ញុំ​ព្រះ​ករុណា​សូម​ថា ​ទាយក ​ទាយិកា ​លោក​មេត្តា​បែរ​ប្រែ​ពី​យក​ចង្ហាន់​ម្ហូប​បាយ​ទៅ​វត្ត​ក្នុង​បុណ្យ​កាន់​បិណ្ឌ​ និង​ ភ្ជុំ​មក​ជា​ការ​យក​ជា​ចង្ហាន់​មាន​ជា​គ្រឿង​ឧបភោគបរិភោគ ​អាហារ​គ្រាម​ដែល​អាច​ទុក​ប្រើ​បាន​យូរ​ថ្ងៃ ​លើក​វេរ​ប្រគេន​ព្រះសង្ឃ ​តើ​នេះ​ជា​ការ​ខុស​ឆ្គង​ដែរ​ទេ​ ខ្ញុំ​ព្រះករុណា​សូម​ព្រះ តេជគុណ​ព្រះ ភិក្ខុសង្ឃ​មាន​សង្ឃដីកា​ពន្យល់?

​ ចំពោះ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​បុណ្យ​កាន់​បិណ្ឌ​គឺ​គណ:កម្មការ​អាចារ្យ​វត្ត​លោក​ពិត​ជា​អាច​ដោះស្រាយ​បាន ​នេះ​ជា​គំនិត​ខ្ញុំ​ព្រះករុណា​បាន​គិត​ ។ មួយវិញទៀត ​ចង្ហាន់​បរិបូណ៌​ជន់​ហូរ​ហៀរ ​គួរ​ពុទ្ធបរិស័ទ ​និង​គណ:​កម្មការ​អាចារ្យ​ មេត្តា​ចាត់​រៀប​ចំ​ឲ្យ​សម​ល្មម​សម្រាប់​តែ​ព្រះសង្ឃ​លោក​អាច​ឆាន់​បាន​ ឆាន់​កើត​ ចៀស​វាង​ហូរ​ហៀរ​ជន់​ត្រៀប​លើ​តុ​ចង្ហាន់​​។​

ខ្ញុំ​ព្រះ​ករុណា ​​ច​ខ្ញុំ​គិត​ថា​ជា​ពេល​វេលា​ដែល​ត្រូវ​រៀប​ចំហើយ​ដើម្បី​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ភ្នែក​របស់​មនុស្ស​បុថុជ្ជន​មើល​ថា​ជា​ការ​ខ្ជះខ្ជាយ ​និង​ គ្មាន​អនាម័យ ​។ ​ខ្ញុំ​ព្រះករុណា​សូម​ថ្វាយ​បង្គំ​ពី​ចម្ងាយ ​សូមទោស នូវ​ការ​លើក​ឡើង​នេះ​បើ​ជា​កំហុស​ឆ្គង​មិន​សម​ស្រប​នោះ”៕​

Anjulina

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *