iPhone 7 ​យក​ឈ្នះ iPhone 6s ​លើ​ការ​ធ្វើតេស្ត​ ទម្លាក់​​កម្ទេច​អេក្រង់​​មុខ (មានវីដេអូ)

/ អ្នកទស្សនា៖ 185

iPhone 7 ថ្មីៗនេះ ទទួលបានពិន្ទុ 178000+ ក្រោយធ្វើតេស្តនៅលើ AnTuTu benchmark។ នេះបញ្ជាក់ថា iPhone 7 គឺមានសមត្ថភាពដំណើរការខ្ពស់ជាង iPhone 6s។ ខណៈ ការធ្វើតេស្តនៅលើ AnTuTu ដោយការ​ធ្វើតេស្តទម្លាក់កំពូលទូរស័ព្ទទាំងពីរគឺ iPhone 7 និង iPhone 6s គេសង្កេតឃើញថា iPhone 7 មានភាព ស៊ូទ្រាំនឹង ការ​ទម្លាក់ជាង iPhone 6s។

ដើម្បីធ្វើតេស្តឱ្យមានតម្លាភាព គេបានប្រើប្រាស់ម៉ាស៊ីន ដែលធ្វើការទម្លាក់តំណាលគ្នា ក្នុងរយៈពេលកម្ពស់ ៣,‌២ ហ្វីតឬប្រហែល ១ម៉ែត្រ ដូចគ្នា។ ស្មាតហ្វូនទាំងពីរ ត្រូវបានធ្វើតេស្តទម្លាក់ទៅលើផ្នែកផ្សេងៗគឺផ្នែកខ្នង បាតទូរ ស័ព្ទ ចំហៀងខាងប៊ូតុងសំឡេង និងផ្នែកខាងមុខ (អេក្រង់)។ ការធ្វើតេស្តដំបូងនៅលើផ្នែកចំហៀង ឬខ្នងនៃ iPhone គឺទទួលរងស្នាមឆ្កូតបន្តិចបន្តួចដូចគ្នា។ តែវាហាក់មានធ្ងន់ធ្ងរបន្តិចក្រោយពីបានទម្លាក់ចំផ្ទៃ កញ្ចក់ខាង មុខ គឺមានស្នាមប្រេះច្រើន។

ក្រោយការធ្វើតេស្ត ៤ចំណុចនេះហើយ ឃើញថា ទាំង iPhone 7 និង iPhone 6s សុទ្ធតែអាចដំណើរការបាន ដដែល ពោលគឺចុច touchscreen នៅតែដំណើរការរលូន។ ក្រោយការធ្វើតេស្តនេះរួច ដល់ដំណាក់កាល ទម្លាក់ កម្ទេចចោលពោលគឺ ចង់ដឹងចំនួនដង នៃការទម្លាក់ចំផ្ទៃកញ្ចក់នៃ iPhone ទាំងពីរតើម៉ូដែលណាស៊ូ ទ្រាំបាន ច្រើនដងជាង។ ជាលទ្ធផលគេឃើញ iPhone 7 ស៊ូទ្រាំបានយូរជាង ដោយឆ្លងកាត់ការទម្លាក់រហូត ដល់ ៨ដង ទើបអេក្រង់គាំង touch ចុចលែងបាន ខណៈដែល iPhone 6s ទ្រាំបានតែ ៥ដង ក៏ខូច touch ចុចលែងស៊ី៕សូម ទស្សនាវីដេអូខាងក្រោម៖

 

ប្រភព៖ bizkhmer

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *