ចុងបញ្ចប់​នៃ​ពានរង្វាន់​ FIFA​ Ballon d’Or​ កំពុង​ជិត​ឈាន​មក​ដល់​ហើយ​


/ អ្នកទស្សនា៖ 218

ចុង​បញ្ចប់​នៃ​ពានរង្វាន់​ FIFA Ballon d’Or​ គឺ​កំពុង​ជិត​ឈាន​ចូល​មក​ដល់​ហើយ ​ដោយហេតុ​នោះ​គឺ​ សហព័ន្ធ​បាល់ទាត់​ FIFA ​និង​សហព័ន្ធ​បាល់ទាត់​បារាំង​ បាន​បញ្ចប់​កិច្ចព្រមព្រៀង​របស់​ពួកគេ​ទាំងពីរ។​ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់ ​Goal.com។​

តាមរយៈ​សេចក្ដី​រាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ ឆ្នាំ​២០១៦​នេះ​ប្រហែល​ជា​ឆ្នាំ​ចុងក្រោយ​ហើយ​សម្រាប់​ពាន រង្វាន់​ FIFA Ballon d’Or​ ដោយសារ​សហព័ន្ធ​បាល់ទាត់​បារាំង​ បាន​ដក​ហូត​សិទ្ធ​គ្រប់គ្រង​កម្មវិធី​នេះ​មកវិញ​ និង​ប្ដូរ​ទីតាំង​ការ​ប្រារព្ធ​កម្មវិធី​ពី​ទីក្រុង​ Zurich​ ទៀត​ផង។​

សម្រាប់​ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​គ្នា​នេះ​ ប្រិយមិត្ត​នឹង​អាច​ឃើញ​ការ​ត្រលប់​មក​វិញ​ នៃ​ពានរង្វាន់​ FIFA’s World​ Player of ​the Year ​ហើយ​នៅ​ខណៈ​នេះ​ដែរ​ ប្រធាន​សហព័ន្ធ​ FIFA ​លោក​ Gianni Infantino​ និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃ​ទៀត​ ក៏​កំពុង​មាន​គម្រោង​រក​កម្មវិធី​ថ្មី​មួយ​ ដើម្បី​យក​មក​ជំនួស​កម្មវិធី​នេះ​ផង​ដែរ។​

ក្នុង​នោះ​ FIFA​ មាន​បំណង​នឹង​ប្រារព្ធ​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ ដោយ​មាន​ម្ចាស់ផ្ទះ​នៅ​ក្នុង​ទីក្រុង​ខុសៗ​គ្នា​ជា​រៀង​​រាល់​ឆ្នាំ​ ហើយ​ឥឡូវនេះ​ទីក្រុង​ឡុងដុង​របស់​ប្រទេស​អង់គ្លេស​ កំពុង​ក្លាយ​ជា​ជម្រើស​ទី​មួយ​ សម្រាប់​ធ្វើជា​ម្វាស់​ផ្ទះ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ​ដំបូង​គេ​បង្អស់​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​ FIFA Ballon d’Or​ បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជា​លើកដំបូង​ កាលពី​ឆ្នាំ​២០១០​ ដោយ​មាន​ការ​រួម​បញ្ចូល​គ្នា​ រវាង​ពានរង្វាន់​ World ​Player of ​the Year ​ជាមួយ​នឹង​ពានរង្វាន់​ Ballon d’Or របស់​សហព័ន្ធ​បាល់ទាត់​បារាំង៕

di

dil

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *