អាថ៌​កំបាំង​ពិសេស​របស់ ​ផ្លែ​ប៉ោម​ចំពោះ​សុខភាព

/ អ្នកទស្សនា៖ 134

តាម​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា ដោយ​មាន​សារធាតុចិញ្ចឹម​ដ៏​ច្រើន​លើសលប់​នាំ​ឱ្យ​ប៉ោម​ក្លាយជា​ផ្លែ​ឈើ​ដែល​មានគុណ​សម្បត្តិ​ពិសេស​ជាង​ផ្លែ​ឈើ​ផ្សេង​ៗ និង​ក្លាយជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នក​ចង់បាន​សុខភាព​ល្អ​ពី​ការ​ទទួលទាន​ផ្លែ​ឈើ​ស្រស់ ។ អត្ថប្រយោជន៍​របស់​ផ្លែ​ប៉ោម​មាន ៖

១-​ជួយ​ដល់​សុខភាព​បេះដូង៖ប៉ោម​ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​សមាសធាតុ​គីមី​ពី​ធម្មជាតិ​ដែល​ក្នុង​នោះ​មាន​ដូច​ជា quercetin , catechin , phloridzin និង​អាស៊ីត chlorogenic ។ បណ្តាសារ​ធាតុគីមី​កើត​ពី​ធម្មជាតិ​ទាំងនេះ​ជួយ​ការពារ​ប្រព័ន្ធ​បេះដូង​(​បេះដូង ឈាម និង​សរសៃឈាម​)​ពី​ការ​បំផ្លាញ​ទាក់ទង​នឹង​អុក​ស៊ី​សែន ។ បន្ថែម​ពី​នេះ​ទៀត សារធាតុ​សរសៃ​ដ៏​សម្បូរ​បែប​របស់​វា បាន​ជួយ​រក្សា​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ឱ្យ​នៅ​ទាប ។ បុគ្គល​ដែល​ទទួលទាន​ប៉ោម​២​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​បញ្ចុះ​ខ្លាញ់​នេះ​បាន​១៦​ភាគរយ ។

២-​ទប់ស្កាត់​ជំងឺ​វង្វេងវង្វាន់ បាត់​ការ​ចង​ចាំ៖ ការ​សិក្សា​ពិសោធន៍​ដោយ​សាកលវិទ្យាល័យ Cornell University ទៅ​លើ​សត្វ​កណ្តុ​របា​នរក​ឃើញ​ថា សមាសធាតុ quercetin ក្នុង​ផ្លែ​ប៉ោម​ជួយ​ការពារ​បណ្តា​កោសិការ​ខួរក្បាល​ពី​ការ​បំផ្លាញ​ដោយ​រ៉ា​ឌី​កាល់​សេរី ។

៣-​ទប់ស្កាត់​មហារីក​សួត៖យោង​លទ្ធផល​នៃ​ការ​ពិសោធ​លើ​មនុស្ស​១​ម៉ឺន​នាក់​បង្ហាញ​ថា អ្នក​ដែល​និយម​ទទួលទាន​ផ្លែ​ប៉ោម ឃើញ​ថា ហានិភ័យ​កើត​មហារីក​សួត​របស់​ពួក​គេ​អាច​កាត់​បន្ថយ​បាន​៥០​ភាគរយ ។ អ្នក​ស្រាវជ្រាវ​ជឿ​ថា មាន​ប្រសិទ្ធភាព​បែប​នេះ​ក៏​ព្រោះ ប៉ោម​សម្បូរ​ដោយ​សមាសធាតុ quercetin និង naringin ។

៤-​ទប់ស្កាត់​មហារីក​សុដន់៖ អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Cornell University បាន​រក​ឃើញ​ថា ទទួលទាន​ប៉ោម​១​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​អត្រា​កើត​មហារីក​ដោះ​បាន​១៧​ភាគរយ ខណៈ​ទទួលទាន​៣​ផ្លែ​ក្នុង​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​បាន​ដល់​៣៩​ភាគរយ និង​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​នេះ​បាន​ដល់​៤៤​ភាគរយ ប្រសិនជា​ទទួលទាន​៦​ផ្លែ​ក្នុង​មួយ​ថ្ងៃ ។

៥-​ទប់ស្កាត់​មហារីក​ពោះវៀនធំ៖ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា សត្វ​កណ្តុរ​ដែល​គេ​ចិញ្ចឹម​ដោយ​អាហារ​ចម្រាញ់​ពី​សម្បក​ប៉ោម អត្រា​ប្រឈម​នឹង​មហារីក​ពោះវៀនធំ​ថយ​ចុះ​៤៣​ភាគរយ ។ សមាសធាតុ pectin ក្នុង​ផ្លែ​ប៉ោម​ត្រូវ​គេ​ជឿជាក់​ថា មាន​ប្រសិទ្ធភាព​រក្សា​ផ្លូវ​រំលាយ​អាហារ​ឱ្យ​មាន​សុខភាព​ល្អ​និង​កាត់​បន្ថយ​ហានិភ័យ​នេះ ។

៦-​ទប់ស្កាត់​មហារីក​ថ្លើម៖ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា សត្វ​កណ្តុរ​ដែល​គេ​ចិញ្ចឹម​ឱ្យ​ស៊ី​អាហារ​ចម្រាញ់​ពី​សម្បក​ប៉ោម អត្រា​ប្រឈម​នឹង​មហារីក​ថ្លើម​ថយ​ចុះ​៥៧​ភាគរយ ។

៧-​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម៖ សមាសធាតុ pectin បាន​ជួយ​ផ្គត់ផ្គង់​អាស៊ីត galacturonic ដល់​រាង​កាយ​ដែល​អាស៊ីត​នេះ​បាន​ជួយ​កាត់​បន្ថយ​តម្រូវការ​អាំង​ស៊ុ​យ​លី​ន​របស់​រាង​កាយ​ហើយ​អាច​គ្រប់គ្រង​បាន​ជំងឺ​ទឹកនោមផ្អែម ។

៨ ជួយ​បញ្ចុះទម្ងន់៖ ការ​សិក្សា​មួយ​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​រក​ឃើញ​ថា ស្ត្រី​ដែល​ទទួលទាន​ប៉ោម​៣​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ចុះ​ទម្ងន់​ខ្លួន​ច្រើន​ជាង​ស្ត្រី​ដែល​មិន​បាន​ទទួលទាន ។

៩-​ជួយ​ការពារ​ឆ្អឹង​ឱ្យ​កាន់តែ​រឹង​មាំ៖ ក្រុម​អ្នក​ស្រាវជ្រាវ​បារាំង​បាន​រក​ឃើញ​ថា សមាសធាតុ​ហ្វ្លា​វ៉ូ​ណូ​អុី​ត​ឈ្មោះ phloridzin​ដែល​មាន​តែ​នៅ​ក្នុង​ផ្លែ​ប៉ោម អាច​ការពារ​ស្ត្រី​អស់​រដូវ​ពី​ជំងឺ​ពុក​ឆ្អឹង ហើយ​ជួយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង​ទៀត​ផង ៕

ប្រភព៖ everyday

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *