ប្រវត្តិបុណ្យភ្ជុំបិណ្ឌ


/ អ្នកទស្សនា៖ 461

ភ្នំពេញ៖ បុណ្យភ្ជុំបិណ្ឌជាបុណ្យដ៏សំខាន់មួយដែល ប្រារព្ធធ្វើពីថ្ងៃ១រោចដល់ថ្ងៃ១៥រោច ខែភទ្របទជារៀង​រាល់ឆ្នាំ ត្រូវនឹង ខែកញ្ញាឬតុលា។រីឯថ្ងៃ១៥រោចហៅថាភ្ជុំ បិណ្ឌ។ ក្នុងរយៈពេលភ្ជុំបិណ្ឌនេះចាស់ៗបាន​លះ​បង់ផ្ទះសម្បែងកូនចៅទៅនៅវត្ដ សមាទានសីល៥ចាំសីល៨បម្រើព្រះសង្ឃសម្អាតទីអារាម។ចំណែកឯ​ប្រជា​ពលរដ្ឋបានចែកវេនគ្នាជាវេនចំនួន១៥ថ្ងៃឬបិណ្ឌ។

ក្នុងបិណ្ឌនីមួយៗគេតែងធ្វើដូចជាពេលយប់ជួបជុំពុទ្ធបរិស័ទប្រគេនភេសជ្ជៈចំពោះព្រះសង្ឃនិងជូនចំពោះចាស់ព្រឹទ្ធាចារ្យ នមស្ការគោរពព្រះរតនត្រ័យនិមន្ដព្រះសង្ឃចម្រើនព្រះបរិត្ដនិងសម្ដែងធម៌ទេសនា។ ពេលព្រឹក ប្រគេន​អាហារចំពោះព្រះសង្ឃ ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជនដែលធ្វើមរណកាលទៅហើ យ។

ទាក់ទិនទៅនឹងប្រវត្ដិបុណ្យភ្ជុំបិណ្ឌនេះដែរបើតាមគម្ពីរោកកុឌសូត្របានបរិយាយថាព្រះបាទពិម្ពិសារមានញាតិមួយក្រុមបានបំពេញទានមិនបរិសុទ្ធគឺស៊ីបាយមុនលោកពេលលាចាកខាងមុខក៏កើតជា”ប្រេត”។ លុះដល់ ព្រះសម្ពុទ្ធ ព្រះនាមកុក្កបានត្រាស់ដឹងឡើងក្នុងលោកពួកប្រេតទាំងនោះទៅសួរ ព្រះថាចុះយើងខ្ញុំកាល ណា បានអាហារបរិភោគ?ព្រះពុទ្ធត្រាស់ថាចាំសួរព្រះពុទ្ធជាន់ក្រោយចុះក្នុងសាសនាតថាគតអ្នក ទាំងឡាយនឹង បានអាហារបរិភោគ។

លុះដល់ព្រះពុទ្ធនាម នាគមនោ ក៏បាន ត្រាស់ដូចព្រះពុទ្ធមុនទៀតដល់ពុទ្ធកាលព្រះកស្សបោក៏ត្រាស់ប្រាប់ ដូចនេះទៀត ទើបតែដល់ព្រះសមណគោតមត្រាស់ដឹង ទ្រង់បានត្រាស់ថាចាំមើលព្រះបាទពិម្ពិសារជាញាតិ របស់អ្នកទាំងឡាយហើយ។ លុះ ពិម្ពិសារបានថ្វាយទានជាដំបូងហើយមិនផ្សាយទៅឱ្យពួកញាតិក៏ស្រាប់ តែពួកប្រេតទាំងឡាយដែលជាញាតិនោះស្រែកយំ ទ្រហឹងក្នុងពេលរាត្រី។ ព្រះបាទពិម្ពិសារស្ដេចយាងទៅ កាន់ វត្ដវេឡុវ័នហើយទូលសួរព្រះពុទ្ធ ព្រះពុទ្ធត្រាស់ថាពួកប្រេត ជាញាតិរបស់ព្រះអង្គ​នាំគ្នាយំទារអាហារ ព្រោះ ពួកប្រេត ទាំងនោះត្រូវបានអាហារបរិភោគក្នុងសាសនាតថាគត ប៉ុន្ដែព្រះអង្គធ្វើបុណ្យហើយមិន បានផ្សាយ ទៅឱ្យ។

ពេល ព្រះបាទពិម្ពិសារទ្រង់ជ្រាបហើយ ក៏បានធ្វើបុណ្យចាត់ចែងបញ្ជូនទៅឱ្យ។ ពួកប្រេតទាំងនោះក៏បាន កើតនៅក្នុងទព្វវិមាន ដោយសុខរៀងដរាបតទៅ។ ចាប់តាំងពី ពេលនោះមកពិធីកាន់បិណ្ឌក៏ចាប់ផ្ដើម មាន កំណើតឡើង រហូតមកទល់ពេលនេះ៕

ប្រភព៖ nokorwatnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *