ស្ដាប់​ប្រវត្តិ​ខ្លី​ដ៏ក្រ ក្សត់​របស់​សេដ្ឋី​Daniel​ Ally ​និងមួយ​សំនួរ​ដែល​កែ​ ប្រែ​ជីវិត​លោក

/ អ្នកទស្សនា៖ 204

លោក Daniel Ally បាន​​សរសេរ​នៅ​លើ​គេហទំព័រ Entrepreneur ថា ក្នុងប្រអប់​អ៊ីមែល​របស់​លោក​ទទួល​បាន​សំនួរ​ប្រចាំ​ថ្ងៃ​ពី​មិត្ត​អ្នក​អាន ​ជា​ច្រើន​​ដើម្បី​អោយ​លោក​ពន្យល់​ថា តើ​លោក​បាន​ធ្វើ​អ្វី​ដើម្បី​ក្លាយ​ជា​សេដ្ឋី។ចម្លើយ​របស់​លោក​បាន​ធ្វើ​អោយ​អ្នក​អាច​ជា​ច្រើន​ភ្ញាក់​ផ្អើល។លោក​ថា ការ​រក​លុយ​១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​គឺ​ទាមទារ​ការ​ប្រឹង​ប្រែង​ដូច​ ទៅ​នឹង​ការ​រក​លុយ​១​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ដែរ។ ទោះ​យ៉ាង​ណា​លោក​ថា ភាព​ខុស​គ្នា​មិន​មែន​នៅ​ត្រង់​​ការ​ប្រឹងប្រែង​ដែល​​អ្នក​បាន​ធ្វើ​នោះ​ទេ ប៉ុន្តែ​គឺ​ស្ថិត​នៅ​លើ​អ្វី​ដែល​អ្នក​គិត​អំពី​ការ​ប្រឹង​ប្រែង​របស់​អ្នក។

លោក Daniel និយាយ​ថា លោក​មាន​ការ​ងារ​ជា​ច្រើន​មុន​ពេល​​លោក​រៀន​ចេះ​ពី​រូបមន្ត​សម្ងាត់​នៃ​ការ​ ទទួល​បាន​ទ្រព្យ​សម្បត្តិ។ សេដ្ឋី​រូប​នេះ​លើក​ឡើង​ថា “តាម​ពិត​ខ្ញុំ​ចាំ​បាន​ការងារ​មួយ​នៅ​រោង​ចក្រ​ផលិត​ឡាន ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ក្រោក​ពី​គេង​នៅ​ម៉ោង​៣​ទាប​ភ្លឺ​ដើម្បី​ដើរ​ទៅ​ ធ្វើ​ការ​រាប់​ម៉ាយ​ក្នុង​មួយ​ថ្ងៃ។ ខ្ញុំ​ត្រូវ​ធ្វើការ​លំបាក​ជា​ច្រើន។”បន្ទាប់​ពី​បញ្ចប់​ការងារ​នោះ​នៅ​ត្រឹម​ម៉ោង​៩​ព្រឹក លោក​ត្រូវ​ប្រញាប់​ទៅ​សាលា ហើយ​ជា​ការ​ពិត​លោក​ពិបាក​នឹង​ទទួល​បាន​ពី​អ្វី​ដែល​សាស្ត្រាចារ្យ​បង្រៀន។ នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​លោក លោក​ដឹង​ថា​ប្រាកដ​ជា​មាន​វិធី​ផ្សេង​ដើម្បី​រក​លុយ។ ប៉ុន្តែ​សំនួរ​គឺ​ រក​ដោយ​របៀប​ណា?

ទោះ​យ៉ាង​ណា​លោក​នៅ​តែ​បន្ត​ជីវិត​ក្នុង​ការ​ងារ​ដ៏​លំបាក ហើយ​លោក​ដឹង​ថា​លោក​មិន​អាច​បង្កើត​សំណាង​ចេញ​ពី​ជីវិត​ដ៏​វេទនា​នេះ​បាន​ទេ លោក​មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់​នឹង​អារម្មណ៍​​ដែល​ខ្លួន​គ្មាន​តម្លៃ និង​មិន​ប្រកួត​ប្រជែង។ ក្រោយ​រយៈ​ពេល​​ច្រើន​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្ដូរការងារ​៤​ផ្សេង​គ្នា នៅ​ទី​បំផុត​សេដ្ឋី​រូប​នេះ​បាន​ស្វែង​រក​ឃើញ​សំនួរ​មួយ​ដែល​បាន​ផ្លាស់​ ប្ដូរ​ជីវិត​របស់​លោក៖

“តើ​ខ្ញុំ​អាច​សម្រេច​ការងារ​ច្រើន​អោយ​មនុស្ស​ច្រើន​ក្នុង​រយៈ​ពេល​ខ្លី​បាន​ដោយ​របៀប​ណា?”៖ពេល​ដែល​អ្នក​សួរ​សំនួរ​ថា តើ​ខ្ញុំ​អាច​សម្រេច​ការងារ​អោយ​មនុស្ស​ច្រើន​នៅ​ក្នុង​រយៈ​ពេល​ខ្លី​បាន​ ដោយ​របៀប​ណា? អ្វី​ដែល​ជា​គោល​អ្នក​កំពុង​សួរ​គឺ តើ​ខ្ញុំ​អាច​ក្លាយ​ជា​​​មនុស្ស​ពូកែ​ចំពោះ​មនុស្ស​ជា​ច្រើន​តាម​វិធី​លឿន​ បំផុត​ណា​មួយ​ដែល​អាច​ទៅ​រួច?លោក Daniel បាន​បំបែក​ជំហាន​នេះ​ជា​បី៖

១៖ តើ​ខ្ញុំ​សម្រេច​កិច្ចការ​អោយ​បាន​ច្រើន​តាម​របៀប​ណា?៖សំនួរ​នេះ​គឺ​ចង់​សួរ​ថា តើ​ខ្ញុំ​ផ្ដល់​សេវា​​អោយ​កាន់​តែ​ច្រើន​ដល់​មនុស្ស​បាន​ដោយ​របៀប​ណា? វា​ធ្វើ​អោយ​​អ្នក​ចង់​ផ្ដល់​ជូន​មនុស្ស​​ដែល​អ្នក​កំពុង​បម្រើ​សេវាកម្ម​​ នូវ​​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​មាន។ គោល​ដៅ​គឺ​​ត្រូវ​ផ្ដោត​សំខាន់​លើ​គុណភាព​សេវាកម្ម​ដែល​អ្នក​ផ្ដល់​អោយ​​ទៅ​ អ្នក​ដទៃ។ ​

បន្តិចម្ដងៗ​​តាម​រយៈ​ការ​សួរ​សំនួរ​នេះ លោក​ដឹង​ថា​ លោក​អាច​ឈ្នះ​បាន​គឺ​មាន​តែ​នៅ​ពេល​លោក​ផ្ដល់​សេវាកម្ម​ដែល​លោក​ត្រូវ​ការ​ ប្រសិន​បើ​លោក​ជា​ពួក​គេ។មិន​យូរ​ប៉ុន្មាន​ លោក​ឈប់​គិត​ពី​ការ​ធ្វើ​ការ​អោយ​តែ​បាន ហើយ​លោក​បាន​ចាប់​ផ្ដើម​​ផ្ដល់​ជូន​នូ​គុណភាព​ល្អបំផុត​ដែល​លោក​អាច​ធ្វើ​ បាន​ដល់​អតិថិជន។ រៀងរាល់​ខែ​ការងារ​របស់​លោក​បាន​ជះឥទ្ធិពល​​លើ​មនុស្ស។

២៖ តើ​យ៉ាង​ណា​ទើប​ខ្ញុំ​​បាន​ជួប​មនុស្ស​កាន់​តែ​ច្រើន?៖ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ជាមធ្យម​មនុស្ស​ម្នាក់​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ​២៧​នាក់​ ក្នុង​មួយ​ថ្ងៃ​ ទាំង​ផ្ទាល់​និង​មិន​ផ្ទាល់។ ទោះ​អ្នក​​ទាក់ទង​មនុស្ស​តិច ឬ​ច្រើន​ជាង​២៧​នាក់​ អ្នក​នៅ​តែ​អាច​បង្កើន​ចំនួន​របស់​អ្នក​ដោយ​ការ​ពង្រីក​ការ​ទាក់​ទង​ ឬ​ភាព​ញឹក​ញាប់​នៃ​ការ​ទាក់​ទង​របស់​អ្នក​បាន។

៣៖ តើ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​ដោយ​ប្រើ​ពេល​តិច​តាម​របៀប​ណា?៖ពេល​វេលា​គឺ​ជា​ទ្រព្យ​មាន​តម្លៃ​បំផុត ហើយ​មនុស្ស​គ្រប់​គ្នា​សុទ្ធ​ត្រូវ​ការ​ពេល​វេលា​វែង​។ សំនួរ​នេះ​នឹង​បង្កើន​ប្រសិទ្ធភាព និង​ផលិតកម្ម​របស់​អ្នក។ អ្នក​មិន​ត្រឹម​តែ​កំពុង​ផ្ដល់​នូវ​សេវា​ដែល​មាន​គុណភាព​ល្អ​ទៅ​កាន់​មនុស្ស ​ដែល​មាន​តម្រូវ​ការ​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នក​គឺ​កំពុង​ធ្វើ​វា​​​នៅ​ក្នុង​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​លឿន​ បំផុត។

នេះ​ជា​ពេល​វេលា​ដែល​អ្នក​ត្រូវ​បង្កើន​ល្បឿន​ការ​ងារ​របស់​អ្នក ហើយ​ផលិត​អោយ​ចេញ​ជា​លទ្ធផល​ច្រើន​នៅ​ក្នុង​កណត់​ត្រា​ពេវេលា​ដូច​គ្នា​ហើយ។ជា​ចុង​ក្រោយ​លោក Daniel បញ្ជាក់​ថា សំនួរ​នេះ​គឺ​បំបែក​ជា៖ តើ​ខ្ញុំ​អាច​បង្កើន​គុណភាព និង​ចំនួន​នៃ​ការ​ងារ​របស់​ខ្ញុំ​អោយ​លឿន​បំផុត​តាម​វិធី​ណា? សេដ្ឋី​រូប​នេះ​បាន​ស្នើ​អោយ​អ្នក​សរសេរ​សំនួរ​នេះ​នៅ​ក្នុង​កូន​សៀវភៅ​របស់ ​អ្នក ហើយ​អាន​វា​ម្ដង​ហើយ​ម្ដង​ទៀត​ប្រាប់​ខ្លួន​ជា​រៀងរាល់​ថ្ងៃ​អោយ​បាន​៣០​ ថ្ងៃ។ ពេល​នោះ​អ្នក​នឹង​ចាប់​ផ្ដើម​ឃើញ​លទ្ធផល​​គួរ​អោយ​ភ្ញាក់​ផ្អើល​នៅ​ក្នុង​ ជីវិត​របស់​អ្នក៕

ប្រភព៖ thephnompenhtimes

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *