ស៊ន សៀវម៉ី ធ្វើខួបកំណើតវ័យ២១ឆ្នាំ

/ អ្នកទស្សនា៖ 252

ស៊ន សៀវម៉ី បានរៀបចំពិធីខួបកំណើតវ័យ២១ឆ្នាំរបស់ខ្លួន​ យ៉ាងសាមញ្ញនៅ Factory Pub ហាងរបស់យក់ ឋិតរដ្ឋា កាលពីយប់ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៦យប់ម៉ិញនេះ ដោយបានអញ្ជើញមិត្តភក្តិជាច្រើនចូលរួម ។ស៊ន សៀវម៉ី បានគ្រងឈុតសម្លៀកបំពាក់ពណ៌ក្រហមយ៉ាងស្រស់ស្អាត សូម្បីតែនំខួបកំណើតរបស់នាង ក៏មាន ពណ៌ក្រហមយ៉ាងស្រស់ស្អាតផងដែរ ។ទោះបីជាខួបកំណើតរបស់ ស៊ន សៀវម៉ី មើលទៅមានលក្ខណៈ សាមញ្ញ ប៉ុន្តែនាងរីករាយជាមួយនិងកម្មវិធីរបស់ខ្លួនខ្លាំងណាស់ ដែលបានជួបជុំមិត្តភក្តិថ្មីចាស់របស់ខ្លួន ។

គួរបញ្ជាក់ផងដែរថា ស៊ន សៀវម៉ី គឺជាកីឡាការីនីតៃក្វាន់ដូមួយរូបដ៏មានប្រជាប្រិយភាព ។កន្លងមកនាងធ្លាប់ បានប្រកាសថា នឹងរៀបចំពិធីភ្ជាប់ពាក្យរបស់ខ្លួន ជាមួយសង្សារ ដែលបានស្រលាញ់គ្នាអស់រយៈពេលជាង ៥ឆ្នាំមកហើយនោះ។ ប៉ុន្តែមកដល់ពេលនេះ នាងនៅពុំទាន់រៀបចំពិធីនោះនៅឡើយទេ ផ្ទុយទៅវិញបែរជា នាង រៀបចំពិធីខួបកំណើតមុនវិញ ៕

3

4

5

6

7

8

9

10

ប្រភព៖ pmhotnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *