លោក​ឡុង ឌីម៉ង់​ចេញ​មុខ​ដោះ​ ​ស្រាយ​ករណី​មេការ​ចិន​ បំពាន​លើ​ពល​ការិនី​ នៅ​កូរ៉េ ​(មានវីដេអូ)​​​


/ អ្នកទស្សនា៖ 536

កូរ៉េ​ខាងត្បូង​៖ ករណី​មេការ​ជា​ជនជាតិ​ចិន ប្រើ​អំពើ​ហិង្សា​និង​ប៉ុនប៉ង​បៀតបៀន​ មក​លើ​ពល​ការិនី​ខ្មែរ​បម្រើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ កើតហេតុ​កាល​ពី​​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ម្សិលមិញ​ ស្ត្រី​ខ្មែរ​ជា​ជនរងគ្រោះ​ត្រូវ​បាន​លោក​ ឡុង ឌីម៉ង់​ ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ បាន​ចេញ​មុខ​ដោះស្រាយ ដោយ​បាន​ទាក់ទង​ប្ដឹង​ទៅ​ប៉ុស្តិ៍​ប៉ូលិស នៅ​តំបន់​ភូឆន់​ដើម្បី​ឃាត់​ខ្លួន​ជន​ដៃ​ដល់​មក​ទទួល​ទោស​តាម​ច្បាប់ ហើយ​ក៏​បាន​នាំ​ជនរងគ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ផង​ដែរ។ ​​

ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​ ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ផ្សាយ​ព័ត៌មាន​នេះ​នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦​ ដោយ​សរសេរ​ថា “នៅ​វេលា​ម៉ោង ១០​យប់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ ឆ្នាំ​២០១៦ ម្សិលមិញ​មាន​ករណី​មេការ​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​ និង​បៀតបៀន​មក​លើ​ពល​ការិនី​ខ្មែរ​ម្នាក់​ឈ្មោះ សួង ស្រី​និច អាយុ ២៨​ឆ្នាំ មក​ពី​ខេត្ត​តាកែវ​ កំពុង​បម្រើ​ការងារ​ផ្នែក​ឧស្សាហកម្ម នៅ​តំបន់​ភូឆន់ ខេត្ត​ខ្យង​គីដូ”។

“នៅ​មុន​នេះ​ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​និង​ក្រុម​ការងារ​ បាន​ជួប​ផ្ទាល់​ជា​មួយ​ជនរងគ្រោះ ​ស្ដាប់​ការ​លើក​ឡើង និង​សំណូម​ពរ​របស់​ជនរងគ្រោះ​ និង​បាន​ផ្ដល់​ថវិកា​ដល់​ឲ្យ​ក្រុម​ការងារ​ស្ថានទូត ​ដើម្បី​យក​ជនរងគ្រោះ​ទៅ​ពិនិត្យ​ក្បាល នៅ​មន្ទីរ​ពេទ្យ​ទាំង​យប់ ដែល​មាន​សភាព​ធ្ងន់ធ្ងរ”។

“បន្ថែម​ពី​លើ​នេះ ​ក្រុម​ការងារ​ស្ថាន​ទូត​បាន​ទាក់ទង​ប្ដឹង​ទៅ​ប៉ុស្តិ៍​ប៉ូលិស​នៅ​តំបន់​ភូឆន់ ដើម្បី​ឃាត់​ខ្លួន​ជន​ដៃដល់ មក​ទទួល​ទោស​តាម​ច្បាប់​ ហើយ​នៅ​ព្រឹក​ស្អែក​ស្ថានទូត​នឹង​ចេញ​កំណត់​ទូត​មួយ​បន្ថែម​ទៀត ផ្ញើ​ទៅ​ស្ថាប័ន​ប៉ូលិស​តំបន់​ភូឆន់ ​ដើម្បី​ដាក់​បន្ទុក​ក្នុង​ការ​ប្ដឹង​ទៅ​ជន​ដៃ​ដល់” “នៅ​យប់​នេះ ស្ថាន​ទូត​បាន​រៀបចំ​កន្លែង​ស្នាក់​នៅ និង​ម្ហូប​អាហារ​ជូន​ពួក​គាត់”៕​

 

 

 

Long-dimong-disturb-chines-man

Long-dimong-khmer-people

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *