សិស្ស​ស្រី​និទ្ទេសA ​ម្នាក់​ត្រូវ​បាន​​ឯកឧត្ដម​ ហ៊ីង​ ប៊ុនហៀង​ ​យក​ធ្វើ​ជា​កូន​ធម៌​


/ អ្នកទស្សនា៖ 10,761

ខេត្ត​កណ្ដាល​៖​ សិស្ស​ស្រី​ប្រឡង​​​បាក់​ឌុប​ជាប់​​និទ្ទេស​A ​ម្នាក់​ឈ្មោះ​ ​ ប៊ួយ​ ម៉េងជូ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​នេះ​​ត្រូវ​បាន​ឯកឧត្ដម​​ ហ៊ីង​ ប៊ុនហៀង​ ប្រគល់​ម៉ូតូ​១​គ្រឿង​ និង​ថវិកា​​២​លាន​រៀល​ដែល​ជា​អំណោយ​​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន ដើម្បី​លើក​ទឹក​ចិត្ត​ដល់​រូបគេ​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​រហូត​ទទួល​លទ្ធផល​ល្អ​​បែប​នេះ​។​​

បន្ថែម​ពី​នេះ​ទៀត​ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ហ៊ីង​ ប៊ុន​ ហៀង​ ក៏​បាន​ទទួល​យក​ប្អូនស្រី​មក​ធ្វើ​ជា​កូន​ធម៌​​ផង​ដែរ​​ដោយ​សារ​តែ​​ប្អូនស្រី​ជា​ក្មេងកំព្រា​ឪពុកម្ដាយ​ ហើយ​បច្ចុប្បន្ន​​រស់នៅ​ជាមួយ​យាយតា​ ដែល​ស្ថិត​នៅ​ឃុំ​បារគូ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​​៕​

14233103_392004727590300_3994581994501741333_n

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *