ឈុតក្រមារបស់ មាន សូនីតា បានធ្វើឲ្យភ្ងៀវជាតិ និងអន្តរជាតិងាក មកចាប់អារម្មណ៍ក្រមាខ្មែរ

/ អ្នកទស្សនា៖ 325

កញ្ញា មាន សូនីតា ជា​តារាសម្តែង​មុន​ដំបូង​គេបង្អស់​ដែល​ធ្វើ​ឲ្យ​ក្រមា​មាន​ប្រជាប្រិយភាព​ឡើង​វិញ​ ជា​មួយ​និងគំនិត​ច្នៃប្រឌិត​ម៉ូដ​សម្លៀក​បំពាក់​ប្លែកៗ​ចេញ​ពី​ក្រមា​ទាំង​ម៉ូដសម្លៀក​បំពាក់​បែប​សម័យ និង​ប្រពៃណី។

គំនិតក្នុង​ការ​ច្នៃប្រឌិតម៉ូដ​សម្លៀក​បំពាក់​ទាំង​បែបសម័យ​ និង​ប្រពៃណី​របស់​កញ្ញា មាន​ សូនីតា ទទួល​បាន​ការ​កោត​សរសើរ​ពីសំណាក់​បងប្អូន​ទាំងក្នុង​និង​ក្រៅសិល្បៈ​ រហូតធ្វើឲ្យ​បងប្អូន​ដែល​ស្រឡាញ់​និង​គាំទ្រ ស្នាដៃ របស់​​ នាង​បាន​ផ្តល់​រហ័សនាម​ថ្មី​ដល់​រូប​នាងថា “រាជិនីក្រមា”។ ឈ្មោះ​រាជិនីក្រមា នេះដែរ គឺ សំដៅទៅលើ​រូប​សម្រស់​របស់​នាង​នៅពេល​ដែល​នាង​គ្រង​ឈុត​ក្រមា​មើល​ទៅ​គឺ​ស្រស់​ស្អាត​។

តែអ្វី​ដែលគួរឲ្យ​ចាប់​អារម្មណ៍ខ្លាំង​នោះ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ឈុតក្រមា​របស់​ កញ្ញា មាន សូនីតា ត្រូវ បាន​អ្នកមេម៉ាយចាយរាង អ្នកនាង ចន ច័ន្ទលក្ខិណា យក​ទៅ​ស្លៀកពាក់​ចូលរួម​ក្នុង​កម្មវិធី​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីភ្ញៀវ​ដែល​ចូល​រួម​នៅ​ក្នុង​កម្មវិធី​នោះ​ និង​បាន​កោតសរ សើរថា​ឈុត​ដែល​អ្នកនាង ចន ច័ន្ទលក្ខិណា ស្លៀក​នេះ​ពិតជា​ស្រស់​ស្អាត​ទោះ​បី​វា​ច្នៃ​ចេញ​ពី​ក្រមា​ខ្មែរ​ក៏ដោយ។ តោះទៅ​ទស្សនា​ឈុត​ក្រមា​របស់​រាជិនីក្រមា កញ្ញា មាន សូនីតា ទាំង​អស់​គ្នា៕

14203327_391724294285010_3656929746332992856_n

ប្រភព៖ mohahangtv

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *