វីរបុរស​ទាហាន ​Navy SEALS ជើង​ចាស់​ម្នាក់ ​សុំ​ពេល​វេលា​ ទៅ​ស្ទូច​ត្រី​ឲ្យ​បាន​មួយ ​មុន​ពេល​ស្លាប់

/ អ្នកទស្សនា៖ 493

អតីត​ទាហាន​ពិសេស ​​Navy SEALS ជើង​ចាស់​ម្នាក់​​ហើយ​ក៏​ជា​អ្នក​ងប់​ការ​ស្ទូច​ត្រី​លោក Connie Willhite បាន​ស្មើ​សុំ​គ្រូ​ពេទ្យ​ធ្វើ​រឿង​ក៏​ចម្លែក​ពីរ​យ៉ាង​មុន​ពេល​គាត់​ស្លាប់​ ក្នុង​មន្ទីរពេទ្យ​ថែ​រក្សា​មនុស្ស​ចាស់​ ហើយ​កន្លែង​នោះ​ហើយ​ដែល​គាត់​បាន​ស្ទូច​ត្រី​ជា​លើក​ចុង​ក្រោយ។

សុខភាព​របស់​ Connie Willhite ​បាន​ចុះ​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ​ដោយ​សារ​ជំងឺ​មហារីកហើយ​ក៏​​ ​ដោយ​សារ​​ដឹង​ខ្លួន​មិន​អាច​រស់​បាន​យូរ​តទៅ​ទៀត​បាន គាត់​បាន​សុំ​ប្រធាន​មន្ទីរពេទ្យ​ Carl Vinson VA Medical Center ក្នុង​ទី​ក្រុង​ Dublin ប្រទេស​ហ្សកហ្ស៊ី​ សម្រេច​គោល​បំណង​ចុង​ក្រោយ​មុន​ពេល​ជំងឺ​មហារីក​ឆក់​យក​ជីវិត​គាត់​ទៅ ​គឺ​ទៅ​ចូល​រួម​បុណ្យ​ជ្រមុជ​ទឹក ​(baptism )និង​ទៅ​ស្ទូច​ត្រី​។

ដូច​នេះ​ហើយ ​ក្រុម​គ្រួសារ​របស់​គាត់​បាន​រៀបចំ​បុណ្យ​ជ្រមុជ​ទឹក ​(baptism ) ​ខណៈ​លោក​ Greg Senters ដែល​ជា​អ្នក​ធ្វើ​ការ​ឲ្យ​បណ្ដាញ​សង្គម​របស់​គាត់ ​ជា​អ្នក​រៀបចំ​ការ​ធ្វើ​ដំណើរ​ទៅ​ស្ទូច​ត្រី​។ Senters បាន​នាំ​គាត់​ទៅ​រក​ត្រពាំង​មួយ​នៅ​ខាង​ក្រោយ​បរិវេណ​មន្ទីរពេទ្យ​។ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ បុគ្គលិក​ពេទ្យ​ដែល​បម្រើ​ការ​នៅ​ទី​នោះ​ មិន​រំពឹង​ថា​គាត់​អាច​ស្ទូច​ត្រី​ទាំង​ដេក​លើ​គ្រែ​នោះ​ទេ​ ប៉ុន្តែ​ពួក​គេ​ចង់​ឲ្យ​គាត់​សម្រេច​បំណង​។

មួយ​សន្ទុះ​ក្រោយ​មក ​គាត់​ស្ទូច​បាន​ត្រី​បួន​ទាំង​ដេក​ឈឺ​លើ​គ្រែ​។ ខណៈ​ពេល​ដែល​គាត់​កំពុង​ស្ទូច​គ្រូ​ពេទ្យ ​បាន​ឃើញ​ទឹក​មុខ​គាត់​មាន​ភាព​ស្រស់​ស្រាយ​ និង​មាន​អារម្មណ៍​ថា​ស្ងប់​ចិត្ត​។ ពី​រ​បី​ថ្ងៃ​ក្រោយ​មក​ Connie Willhite ​បាន​ស្លាប់​ក្នុង​អាយុ​៦៨​ឆ្នាំ​​ ហើយ​សហការី​ មិត្ត​រួម​ការងារ​កាល​នៅ​ជា​ទាហាន​ និង​ក្រុម​ការ​ងារ​ក្នុង​មន្ទីរពេទ្យ​បាន​មក​ចូល​រួម​ពិធី​បុណ្យ​របស់​គាត់​គគ្រឹកគគ្រេង​។

សូម​បញ្ជាក់​ថា​ Connie Willhite ជា​ទាហាន​ពិសេស​ដែល​ឆ្លងកាត់​សង្គ្រាម​នៅ​វៀតណាម​ ហើយ​គាត់​ចូល​ធ្វើ​បេសកកម្ម​ចាប់​​កាល​ឆ្នាំ​១៩៦០ ​ដល់​១៩៦៧ ​ហើយ​ក្រោយ​មក​គាត់​បាន​ចូល​និវត្ត​ពី​ទាហាន​ មក​មក​ដើរ​កម្សាន្ត​ស្ទូច​ត្រី​រហូត​មាន​មាន​ជំងឺ​មហារីក​នេះ​តែ​ម្ដង៕

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *