(Updat Hot News): ជនរងគ្រោះ​៣​នាក់​ក្នុង​ ហេតុការណ៍​បំផ្ទុះ​គ្រាប់​ បែក​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ កាល់ម៉ែត្រ​​


/ អ្នកទស្សនា៖ 581

រាជធានី​ភ្នំពេញ៖ យ៉ាង​ហោច​ណាស់​មាន​ជនរងគ្រោះ​ចំនួន​៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាមៗ​ ដោយ​រថយន្ត​សង្គ្រោះ​បន្ទាន់ បន្ទាប់​ពី​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក នៅ​វេលា​ម៉ោង​ ១៩​និង​៤០​នាទី​ នៅ​យប់​ថ្ងៃ​ទី​៦ ខែ​កញ្ញា្​ ឆ្នាំ​២០១៦​នេះ​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ។

ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នោះ បាន​បណ្ដាល​ឲ្យ​រថយន្ត​ចំនួន​៣​គ្រឿង រង​ការ​ខូចខាត ក្នុង​នោះ​រថយន្ត​ម៉ាក Lexus RX-330 ដែល​ជន​មិន​ស្គាល់​មុខ បាន​បង្កៃ​គ្រាប់​បែក​នៅ​ក្រោម​នោះ ខូច​ខាត​ធ្ងន់ធ្ងរ និង​រថយន្ត​២​គ្រឿង​ទៀត​កំពុង​ចត​តាម​ផ្លូវ​នៅ​ក្បែរ​នោះ​មាន ​រថយន្ត​Takoma និង រថយន្ត​Vigo ។គេ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លំអិត​ណា​មួយ ទាក់ទង​និង​ការ​បំផ្ទុះ​នេះ​នៅ​ឡើយ​ទេ។​ ពេល​នេះ​លោក ជួន​ សុវណ្ណ​ កំពុង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​វាស់វែង និង​ស្រាវជ្រាវ។

​គួរ​បញ្ជាក់​ផ្លូវ​មួយ​ខ្សែ​នេះ​ ជា​ធម្មតា​តែងតែ​កក​ស្ទះ​ចរាចរណ៍​ជា​រៀងរាល់​ថ្ងៃ តែ​ដោយ​ឡែក​ក្នុង​នៅ​កំឡុង​ពេល​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ​ គឺ​មិន​មាន​ការ​ចរាចរណ៍​មមាញឹក​ដូច​សព​មួយ​ដង៕

2

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *