ឈ្លើងជាឱសថព្យាបាល ជំងឺកាចសាហាវយ៉ាង មានប្រសិទ្ធភាព!

/ អ្នកទស្សនា៖ 696

ឈ្លើង ត្រូវបានគេយកប្រើសម្រាប់ការព្យា​បាលជំងឺដ៏ មានប្រសិទ្ធភាព អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ សព្វថ្ងៃការព្យាបាលជំងឺដោយប្រើ ឈ្លើង បែបនេះក៏នៅតែរក្សាការអនុវត្តដដែលមកដល់បច្ចុប្បន្ន។បើគិត មកដល់ពេលនេះ រយៈពេល ១២ ឆ្នាំហើយដែលរដ្ឋបាលចំណីអាហារនិងឱសថអាមេរិក (FDA) អនុម័តឱ្យ ប្រើប្រាស់វិធីសាស្ត្រព្យាបាលជំងឺ និងទប់ស្កាត់ជំងឺដោយប្រើឈ្លើង។

តាមកំណត់ត្រាប្រវត្តិសាស្ត្រ ការព្យាបាលដោយប្រើឈ្លើងមានការពេញនិយមខ្លាំងកាលពី ៣៥០០ ឆ្នាំមុន។ ការព្យាបាលប្រភេទនេះចាប់ផ្តើមល្បីល្បាញគ្រប់ប្រទេសលើពិភពលោក។ និន្នាការព្យាបាលរបៀបនេះ ឈាន ដល់កម្រិតខ្ពស់បំផុតគឺនៅដើមសតវត្សរ៍ ទី ១៩ នៅពេលឈ្លើងត្រូវបានចាត់ជាសត្វងាយផុតពូជដោយសារ មនុស្សចាប់វាសម្រាប់គោលបំណងព្យាបាលជំងឺនេះឯង។ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការព្យាបាល ជំងឺដោយប្រើឈ្លើង៖

១. ជំងឺត្បៀតសរសៃឈាមបេះដូង៖វាអាចព្យាបាលជំងឺត្បៀតសរសៃ​ឈាមបេះដូងបាន​គឺដោយសារទឹក​មាត់របស់វា ជួយជំរុញលំហូរឈាម និងជំរុញឱ្យប្រសើរឡើងនូវរំញោច Hyperalgesia ឬរំញោចដែល​បង្កការ​ឈឺចាប់នៅក្នុងជាលិកា។ អ្នកស្រាវជ្រាវនិយាយថា គេយកឈ្លើង ៤ ទៅ ៦ ក្បាលដាក់លើតំបន់សរសៃជើង ឬតំបន់ប៉ះពាល់ដោយផ្ទាល់។ វាជួយឱ្យដើរបានស្រួល បំបាត់ការឈឺចាប់ និងការហើម។ល។

ទឹកមាត់ឈ្លើងមានប្រសិទ្ធភាពព្យាបាលជំងឺត្បៀតសរសៃឈាមបេះដូង និងអាការៈផ្សេងទៀតដោយសារ វាមាន​សមាសធាតុពង្រាវឈាមធម្មជាតិ ហើយសមាសធាតុនេះអាចជួយទប់ស្កាត់និងព្យាបាល​ការកក ឈាមក្នុង​សរ សៃ​ឈាម បាន។

២. ជួយដល់ដំណើរការវះកាត់ ជាពិសេសការវះកាត់សរីរាង្គតូចៗ៖មិនមែនគ្រប់ការវះកាត់សុទ្ធតែមិន​មាន ផលប៉ះពាល់នោះទេ។ ក្នុងករណីខ្លះ មនុស្សអាចជួបប្រទះការហូរឈាមច្រើនចេញពីសរសៃឈាមតូចឆ្មារ។ ប្រសិនបើដោះស្រាយមិនបានល្អទេ កោសិកាជាលិកាអាចងាប់។ ក្នុងករណីបែបនេះគេអាច យកឈ្លើងមក ជួយឃាត់ឈាមមិនឱ្យហូរច្រើនបាន ដោយសារតែគុណសម្បត្តិនៃទឹកមាត់របស់ឈ្លើង។ ហើយក្រោយវះកាត់រួច ឈ្លើងក៏អាចជួយជំរុញលំហូរឈាមដើរបានស្រួលផងដែរ។

៣. ជំងឺមហារីក៖កាលពី ៨ ឆ្នាំមុន ករណីស្លាប់ ១៣ភាគរយជុំវិញពិភពលោកគឺបង្កឡើងដោយជំងឺមហារីក។ ពួកអ្នកវិទ្យាសាស្ត្រជឿថា សមាសធាតុប្រឆាំងវីរុស ប្រឆាំងកំណកឈាម និងសមាសធាតុជាច្រើន​ទៀតរក ឃើញ​ក្នុងទឹកមាត់ឈ្លើងអាចជំនួសថ្នាំ ព្យាបាលមហារីកនៅថ្ងៃណាមួយ។ការស្រាវជ្រាវបានរកឃើញ​ សមាស ធាតុសំ ខាន់​បំផុតមួយហៅថា Ghilanten ដែលអាចទប់ស្កាត់ជំងឺមហារីកក្រពេញប្រូស្តាត មហារីកសួត មហារីកស្បែក និងមហារីកសុដន់៕

ប្រភព៖ chnchannel

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *