ប្រសិន​ជា​អ្នក​ចង់​ចាប់ ​ផ្តើម​ជំនួញ​ផ្ទាល់​ខ្លួន អ្នក​ត្រូវ​ដឹង​ពី​ដំបូន្មាន​ ខាង​ក្រោម​នេះ


/ អ្នកទស្សនា៖ 151

ជំនួញ មិនមែនជាកិច្ចការស្រួលណាស់ណានោះ ទេ ហើយមិនមែនមនុស្សគ្រប់ គ្នាអាចធ្វើបានគ្រប់ ពេល និងជោគជ័យរហូតនោះដែរ។ ខាងក្រោមនេះជាដំបូន្មានសម្រាប់អ្នកទើបចាប់ផ្តើមជំនួញដំបូង៖

១) ត្រូវប្រយ័ត្នចំពោះការចំណាយលុយ៖ ដំបូងនឹងសារៈសំខាន់បំផុតសម្រាប់អ្នកជំនួញ គឺការចាយ លុយរបស់ ពួកគេ។ អ្នកជំនួញខ្លះពេលចាប់ផ្តើមដំបូងមិនយល់ពីសារៈសំខាន់នៃការរកចំណូល ពោលគឺពួកគាត់គិតតែពី ចំណូលដែលទទួលក្នុងរយៈពេលខ្លី។ ផ្ទុយទៅវិញ ពួកគាត់ត្រូវគិតពីលុយដែលពួកគាត់អាចរកបាននៅ៤ឆ្នាំ ខាង មុខទៀត។

២) ការកសាងពាណិជ្ជកម្មត្រូវការពេលវេលា និងការប្ដេជ្ញាចិត្ត៖ ក្នុងការចាប់ផ្តើមពាណិជ្ជកម្ម អ្នកត្រូវហ៊ានលះ បង់ពេលវេលារបស់អ្នកមិនទៅធ្វើអ្វីផ្សេង ក្រៅពីជំនួញរបស់អ្នក។ បើអ្នកចង់ជំនួញកាន់តែធំ អ្នកត្រូវតែលះបង់ កាន់តែច្រើន។

៣)ការសម្រេចចិត្តគឺជាពិភពរបស់អ្នក៖ ប្រសិនជាអ្នកបានប្រាជ្ញចិត្ត មិនថាមានអ្វីកើតឡើងទេ អ្នកត្រូវតែធ្វើ តាមសម្តីឬទទួលខុសត្រូវទៅលើវា។ នេះមិនមែនជាកេរ្តិ៍ឈ្មោះក្រុមហ៊ុននោះទេ តែការជាកេរ្តិ៍ឈ្មោះរបស់ អ្នក ដែរ។ ការសម្រេចចិត្តមិនល្អអាននាំឲជំនួញរបស់អ្នកវិនាស។ ដូច្នេះហើយ ត្រូវគិតឲច្បាស់៕

ប្រភព៖ bizkhmer

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *