ទ្វារមាសរមាស់ ហើយធំក្លិនស្អុយ តើត្រូវធ្វើ​យ៉ាងម៉េច?

/ អ្នកទស្សនា៖ 658

ក្លិនអាក្រក់ គឺជាសញ្ញា​បញ្ជាក់ថា​ទ្វារមាស​របស់​មនុស្សស្រី​មាន​សុខភាព​ខុស​ប្រក្រតី។ លើសពី​នេះទៅ​ទៀត ស្ត្រីភាគ​ច្រើន​ត្រូវ​ប្រឈមមុខ​ទៅនឹង​បញ្ហា​នេះយ៉ោង​ហោច​ណាស់​ម្តង​ក្នុងមួយ​ជីវិត។ មូល​ហេតុ​អាចកើត​មានឡើង​ដោយ​សារតែ​កត្តាជា​ច្រើន រួមទាំង​ការឆ្លង​មេរោគ​ផ្សិត, បាក់តេរី និងការ​ផ្លាស់​ប្តូរអ័រម៉ូន (ជំងឺកាមរោគ)។

ប្រសិនបើមាន ​បញ្ហា​ធំក្លិន​ស្អុយ, រមាស់, ក្រហម មិនងរលាក នៅជុំវិញ​ទ្វារមាស​ អ្នក​ប្រហែល​ជាទទួល​រងការ​ឆ្លងមេរោគ​បាក់តេរី​ហើយ។ ជាញឹក​ញាប់​ស្ត្រីមាន​អារម្មណ៍​អៀន​ខ្មាស់​ ក្នុងការ​ពិគ្រោះ​យោបល់​ជាមួយ​នឹងអ្នក​ជំនាញ ​ប៉ុន្តែកុំ​បារម្ភ​អ្នក​អាច​ប្រើ​ឱសថ​បុរាណ​ ដើម្បី​កម្ចាត់​បញ្ហា​ទ្វារមាស​ដោយ​ខ្លួនឯង​បាន។

ទឹកខ្មេះប៉ោម៖វាមានគុណ​សម្បត្តិ​ខ្ពស់​ក្នុងការ​សំលាប់​មេរោគ និង​បាក់តេរី។ ការងូត​ទឹក​ដែល​លាយ​ទឹកខ្មេះប៉ោម គឺជាវិធី​សាមញ្ញ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​ទ្វារមាស​មានក្លិន​មិនល្អ, បំផ្លាញ់​ជាតិពុល និង​បាក់តេរី​ទាំងអស់។

បន្ទាប់ពីលាយ​ទឹកខ្មេះប៉ោម ២ពែង​ទៅក្នុង​ទឹកក្តៅ​ឧណ្ឌៗ អ្នកត្រូវ​ត្រាំ​ប្រហែលជា ២០នាទី ហើយ​អនុវត្ត​វិធីនេះ​ជាញឹកញាប់​ទើប​ទទួល​បាន​លទ្ធផល​ល្អ។ លើសពី​នេះទៅ​ទៀត អ្នកអាច​ផឹកទឹក​មួយកែវ​ដែល​មាន​លាយ ទឹកខ្មេះប៉ោម រាល់​ថ្ងៃគឺកាន់​តែប្រសើរ។

ម្សៅដុតនំ (Baking soda)៖ម្សៅដុតនំ អាចជួយរក្សាតុល្យភាព​នៃកម្រិត pH នៅក្នុង​រាងកាយ ព្រោះវា​ជា​មូលហេតុ​ចម្បង​ដែលបង្ក​ឱ្យមាន​ក្លិន​ទ្វារ​មាស។ ការស្តារ​កម្រិត pH ឡើងវិញ ជា​ដំណោះស្រាយ​នៃការ​កម្ចាត់​បញ្ហា​ធំក្លិនក្នុង​ទ្វារមាស។​​ បន្ថែម​ម្សៅដុតនំ​កន្លះពែងទៅ​ក្នុង​អាងទឹក ហើយ​ត្រាំឱ្យ​បាន ២០នាទី បន្ទាប់មក​ជូតវា​ឱ្យ​ស្អាត​ដោយ​ប្រើ​កន្សែង​ស្ងួត។

ទឹកដោះគោយ៉ាអួ៖ក្រៅពីមាន​រសជាតិ​ឆ្ងាញ់ វា​គឺជាឱសថ​សម្រាប់​កម្ចាត់ក្លិន​របស់​ទ្វារមាស​ផងដែរ។ ក្រៅ​ពីនេះវា អាច​ជួយ​ស្តារឡើង​វិញនូវ​កម្រិត pH ធម្មជាតិ​របស់​ទ្វារមាស។ មួយថ្ងៃអ្នក​អាចផឹក​ទឹកដោះគោ ២ពែង ឬត្រាំឆ្នុក (ដុំសំលី​អនាម័យ) នៅក្នុង​ទឹកដោះ​គោយ៉ាអួ ហើយ​ដាក់វា​នៅក្នុង​ទ្វារមាស​របស់អ្នក​ពេល​មករដូវ។ ទុកវា​ចោលឱ្យបាន​ ២ ទៅ ៣ម៉ោង សឹម​យក​ចេញ។ បន្ទាប់​មកលាង​សម្អាត​តំបន់​ឯកជន​នេះឱ្យ​បាន​ស្អាតល្អ។

ប្រេងដើមតែ៖គុណសម្បត្តិ​នៃប្រេង​ដើមតែ អាច​ប្រឆាំងនឹង​មេរោគ​ផ្សិត និង​មេរោគ ដែល​បង្កឱ្យ​ទ្វារមាស​មាន​បញ្ហាធំ​ក្លិនអាក្រក់។ លាយប្រេងដើមតែ ៣ដំណក់ ទៅក្នុង​ទឹមួយ​ពែង​ ហើយ​លាង​ជម្រះ​ទ្វារមាស​របស់​អ្នក​រាល់ថ្ងៃ។ លើស​ពីនេះ​ទៅទៀត​អ្នកអាច​យកឆ្នុក (ដុំសំលី​អនាម័យ) ជ្រលក់​ចូលក្នុង​ប្រេង​នេះ រួច​ដាក់​បញ្ចូល​ទៅក្នុង​ទ្វារមាស រក្សា​ទុក​ឱ្យបាន ១ម៉ោង។ អនុវត្ត​បែបនេះ​វានឹង​ជួយ​រក្សា​កម្រិត pH ធម្មជាតិ​របស់​ទ្វារមាស​ឱ្យមាន​ស្ថេរភាព៕

ប្រភព៖ khmerpropey

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *