ចេញ​ពី​ផ្ទះ​បាត់​មុខ​​១​ខែ​ មក​វិញ​​គំរាម​យក ​សាំង​​​ដុត​ផ្ទះ​ចោល​ទាំង​ព្រឹក (មានវីដេអូ)​​ ​​

/ អ្នកទស្សនា៖ 310

រាជធានី​ភ្នំពេញ​៖ ​យុវជន​ម្នាក់​​បាន​​ចេញ​ពី​ផ្ទះ​បាត់​មុខ​១​ខែ​ ប៉ុន្តែ​ពេល​​​មក​ផ្ទះ​វិញ​រក​ក្រុម​គ្រួសារ​ គំរាម​ដុត​ផ្ទះ រហូត​ធ្វើ​ឲ្យ​អ្នក​ផ្ទះ​ទ្រ​មិន​បាន​ក៏​​ ហៅ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ចាប់​ឃាត់​យក​ទៅ​អប់រំ​នៅ​ប៉ុស្តិ៍​នគរបាល ​កាល​ពី​វេលា​ម៉ោង​​ព្រឹក​ថ្ងៃ​​ទី​០១ ខែ​កញ្ញា​ម្សិលមិញ​នេះ​ ស្ថិត​នៅ​ភូមិ​តាងួន​ សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែនជ័យ​។

បើ​យោង​តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​ ​យុវជន​ទំនើង​​សង្ស័យ​បែក​ថ្នាំ​វ៉ៃ​ក្រុម​គ្រួសារ​ខាង​លើ​មាន​ឈ្មោះ​ ​ឃុន សុទ្ធា ​ភេទ​ ប្រុស ​អាយុ​ ២៣​ឆ្នាំ​ មាន​ស្រុក​កំណើត​ ឃុំ​សណ្ដាន់ ​ស្រុក​សណ្ដាន់​ ខេត្ត​កំពង់ធំ និង​បច្ចុប្បន្ន​រស់នៅ​ក្នុង​បន្ទុក​គ្រួសារ​ ​ផ្ទះ​លេខ​ ៨៥​អា ​ផ្លូវ​បេតុង​ ភូមិ​តាងួន សង្កាត់​កាកាប​។​ បើ​តាម​សាច់ញាតិ​​​ឲ្យ​ដឹង​ថា ​យុវជន​ខាងលើ ​ប្រើប្រាស់​គ្រឿងញៀន​រហូត​ដល់​បែក​ បាត់​បង់​ម្ចាស់ការ លែង​ស្គាល់​ខុស​ត្រូវ​ អុក​ឡុក​ក្នុង​គ្រួសារ​ ធ្វើ​បាប​ផ្លូវ​ចិត្ត​សាច់​ញាតិ ​និង​បាន​ចេញ​ពី​ផ្ទះ ដើរ​ស្វែង​រក​ការងារ​ធ្វើ​ដោយ​ខ្លួនឯង​នៅ​ខេត្ត​កំពង់ស្ពឺ​ បាត់​១​ខែ ។

ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១​កញ្ញា​នេះ​ យុវជន​ខាងលើ បាន​លេច​មុខ​ចូល​ផ្ទះ​ និង​សុំ​លុយ​ឪពុក​ម្តាយ​បងប្អូន​មិន​បាន​ក៏​​ខឹង ​វាយដំ​​ក្រុម​គ្រួសារ​​បំផ្លាញ​ទ្រព្យសម្បត្តិ​ រួច​ទៅ​ទិញ​សាំង​បាន​៥​លីត្រ​ យក​មក​គំរាម​ដុត​ផ្ទះ​ ហើយ​ឃើញ​សភាព​បែប​មិន​ស្រួល​បងប្អូន​យុវជន​រូប​នេះ​ក៏​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ ជួយ​អន្តរាគមន៍​ ចាប់​ឃាត់​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កាកាប​ ដើម្បី​ធ្វើការ​អប់រំ​​៕

 

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *