ខ្សែ​ប្រយុទ្ធ​ Jaimes Mckee របស់​ក្រុម​ហុងកុង​ថា​ នឹង​យក​ឈ្នះ​កម្ពុជា​ដើម្បី​អ្នក​គាំទ្រ​

/ អ្នកទស្សនា៖ 182

មិន​ដល់​បួន​ម៉ោង​ទៀត​ទេ​ ក្រុម​ជម្រើស​ជាតិ​កោះ​ហុងកុង​ នឹង​ត្រូវ​ទទួល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ ប្រកួត​មិត្តភាព​ក្នុង​កីឡដ្ឋាន ​Mong Kok ​វេលា​ម៉ោង​៧​ និង​០០​នាទី​យប់​នេះ​ ខណៈ​ខ្សែ​ប្រយុទ្ធ​ចូល​សញ្ជាតិ​ និង​ប្រធាន​ក្រុម​ហុង​កុង​កីឡាករ Jaimes Mckee ថា​នឹង​យក​ឈ្នះ​លើក​ក្រុម​កម្ពុជា​ឲ្យ​បាន​ដើម្បី​អ្នក​គាំទ្រ​។

អតីត​កីឡាករ​ខ្សែ​បម្រើ​របស់​ក្រុម ​Brimingham ​របស់​អង់គ្លេស​រូប​នេះ ​បាន​និយាយ​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ hkfa ថា​៖” ក្រុម​យើង ​នឹង​ឈ្នះ​លើ​ក្រុម​កម្ពុជា​ក្នុង​ការ​ប្រកួត​មិត្ត​នេះ ​ហើយ​ក្រុម​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ក្នុង​ផ្ទះ​ខ្លួន​ឯង​។ រាល់​ពេល​ដែល​ពួក​យើង​ពាក់​អាវ​ជម្រើស​ជាតិ ​យើង​តែងតែ​ចង់​យក​ឈ្នះ​ជា​ធម្មតា​។”

កីឡាករ​វ័យ​២៩​កើត​នៅ​អង់គ្លេស ​តែ​មក​ចូល​សញ្ជាតិ​ហុងកុង​រូប​នេះ ​បាន​បន្ត​ទៀត​ថា​៖” ទោះ​ជា​យ៉ាង​នេះ​ក្ដី​យើង​ក៏​ដឹង​យ៉ាង​ច្បាស់​ថា​ នេះ​គឺ​ជា​ការ​ប្រកួត​មិត្តភាព ​ត្រៀម​រៀប​ចំ​ចូល​រួម​វគ្គ​ជម្រុះ​ Asian Cup នៅ​ឆ្នាំ​ក្រោយ​ហើយ​ទាំង​គ្រូ​បង្វឹក​ និង​បុគ្គលិក​ទាំង​អស់​នឹង​ប្រឹង​ទាំង​អស់​គ្នា ​ដើម្បី​សម្រេច​គោល​បំណង​។

លើស​ពី​នេះ​ គេហទំព័រ​ផ្លូវការ​របស់​សមាគម​បាល់ទាត់​ហុងកុង​បាន​សរសេរ​ថា​ បច្ចុប្បន្ន​ក្រុម​ កម្ពុជា​កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ​១៨០​ក្នុង​តារាង FIFA ។ ទោះបី​ជា​យ៉ាង​ក្ដី​ ក្រុម​មួយ​នេះ​មាន​ទ្រង់​លេង​ឡើង​ជើង​គួរ​ឲ្យ​គត់​សម្គាល់ ​គឺ​បួន​ប្រកួត​ចុង​ក្រោយ​មិន​ទាន់​ស្គាល់​ចាញ់​នៅ​ឡើយ​ ដោយ​ឈ្នះ​បី​ និង​ស្មើ​មួយ​​ ខណៈ​ថ្មី​ៗ​​ក្រុម​នៅ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ បាន​ប្រកួត​ឈ្នះ​ក្រុម​ខ្លាំង​សិង្ហបុរី​ក្នុង​ផ្ទះ​ខ្លួន​ឯង ​​ហើយ​ការ​ធ្វើ​ដំណើរ​មក​ជួប​ម្ចាស់​ផ្ទះ​ហុងកុង​នេះ​ក៏​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ និង​មាន​ទំនុក​ចិត្ត​ខ្ពស់​ ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​ត្រូវ​តែ​ប្រយ័ត្ន​ខ្ពស់​ទើប​បាន។

ចាំ​មើល​ថា​តើ​ម្ចាស់​ផ្ទះ​ហុងកុង​ ឬ​ក៏​ក្រុម​ភ្ញៀវ​កម្ពុជា ​ដែល​ទទួល​ជ័យជម្នះ​? ដូច្នេះ​សូម​រង​ចាំ​ទស្សនា​ទាំង​អស់​គ្នា​ស្រប​ពេល​ការ​ប្រកួត​ នឹង​ត្រូវ​ចាប់​ផ្ដើម​ប្រកួត​ននៅ​វេលា​ម៉ោង​៧​ និង​​០០​នាទី​យប់​នេះ ​ហើយCTN​ ក៏​ធ្វើ​ផ្សាយ​ផ្ទាល់តាម​​កញ្ចក់​ទូរទស្សន៍​នៃ​ការ​ប្រកួត​នេះ​ផង​ដែរ៕

honglong12

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *