ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុនដូ​ នៅ​អះអាង​ពី​ភាព​វិជ្ជ មាន​នៃ​ការ​លក់

/ អ្នកទស្សនា៖ 153

ភ្នំពេញ៖​ភ្លាមៗ​បន្ទាប់ពី​ការ​ប្រកាស​ថា​គម្រោង​​អភិវឌ្ឍន៍​អចលនទ្រព្យ​ចម្រុះ The Bay ​តម្លៃ​​ ៥០០ ​លាន​ដុល្លារ​ត្រូវ​​បាន​ផ្អាក​ដោយ​លើក​ឡើង​ពី​ការ​បារម្ភ​ទីផ្សារ និង​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែល​​គាំទ្រ​ដោយ​​វិនិយោគិន​បរទេស​ផ្សេង​ទៀត​នៃ​អគារ​ខ្ពស់ៗ​នៅ​ទីក្រុង​ភ្នំពេញ​​អះអាង​ថា​ការ​លក់​នៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន​។

ក្រុមហ៊ុន Oxley Holdings ​ដែល​​ជា​ដៃគូ​វិនិយោគ​រួម​របស់​ប្រទេស​សិង្ហបុរី​នៅ​ពី​ក្រោយ​គម្រោង​អភិវឌ្ឍន៍ The Bridge មាន​តម្លៃ​ ៣០០ ​លាន​ដុល្លារ​ និង​​គម្រោង​ The Peak តម្លៃ​ ៥០០ លាន​ដុល្លារ​បង្ហាញ​ថា​ខ្លួន​នៅ​តែ​មើល​ឃើញ​កំណើន​​លក់​វិជ្ជមាន​​។ នេះ​បើ​តាម​របាយការណ៍​​ប្រចាំ​ឆ្នាំ​មិន​ទាន់​ធ្វើ​សវនកម្ម​របស់​ខ្លួន​ដែល​បាន​ចេញ​​ផ្សាយ​ពី​ម្សិលមិញ​។

របាយការណ៍​បន្ត​ថា​៖ «​នៅ​កម្ពុជា​អគារ​ខ្ពស់​ Tower 1 របស់​គម្រោង​ The Peak បាន​ចាប់​ផ្ដើម​ដំណើរការ​ទៅ​មុខ​កាលពី​ចុង​ឆ្នាំ​ ២០១៥ ហើយ​ ៥១ ​ភាគរយ​បាន​លក់​ហើយ​»។របាយការណ៍​បន្ថែម​ថា​៖ «​[ Oxley] បាន​ចាប់ផ្ដើម​ដំណើរការ​លំនៅឋាន​លក់​រាយ​របស់​​គម្រោង​ The Bridge ផង​ដែរ​នៅ​ចុង​ខែ​​ឧសភា​ឆ្នាំ​ ២០១៦ និង​​បាន​ទទួល​ការ​ចាប់​អារម្មណ៍​​រហូត​​ ៥២ ​ភាគរយ​»។

លោក ស៊ា រិទ្ធី ប្រធាន​ក្រុមហ៊ុន WorldBridge Land ដែល​ជា​ដៃគូ​វិនិយោគ​រួម​​ក្នុង​ស្រុក​​​ឲ្យ​ដឹង​ថា​នេះ​ជា​សញ្ញា​មួយ​ដែល​​ថា​នៅ​តែ​មាន​អ្នក​ទិញ​នៅ​​​កម្ពុជា​ និង​នៅ​បរទេស​ដែល​មើល​ឃើញ​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​នេះ​៕

ប្រភព៖ postkhmer

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *