វិធីសាស្ត្រ​ទាំង​៣​ដើម្បី​ផ្ដល់​ភាព ជោគជ័យ​ដល់​អ្នក​ក្នុង​ នាម​ជា​សហគ្រិន​នារី​ដ៏វ័យ​ឆ្នើម

/ អ្នកទស្សនា៖ 127

ក្នុងនាមជាសហគ្រិនដ៏គំរូម្នាក់ មិនមែនជារឿងងាយ​ស្រួលនោះទេ ជាពិសេសបើអ្នកជា​ស្ត្រីទៀតនោះ​ព្រោះថា​ការ​ប្រកាន់វណ្ណៈ ឬភេទនៅមានជានិច្ច។ ដូចនេះប្រសិនបើចង់​ក្លាយជាសហគ្រិននារីម្នាក់ដែល​ទទួលបានការ​សរសើរឬអបអរសាទរពីអ្នកដទៃនោះគឺមិនមែនជារឿងងាយស្រួលឡើយ។ តែគន្លឹះខាងក្រោមនេះប្រាកដជាអាចជួយអ្នកឲ្យក្លាយជាសហគ្រិននារីដ៏ឆ្នើមមួយរូបបាន៖

១) ធ្វើការជាមួយមនុស្សទាំង២ភេទបាន៖ វិធីតែមួយដើម្បីធ្វើឲ្យមានសម្ពាធក៏ដូចជាការលំបាកតិចនៅពេលមានការងារធ្វើម្ដង អ្នកគួរតែចេះសម្របខ្លួនធ្វើការបានទាំងជាមួយមនុស្សស្រីហើយនិងប្រុស ជាពិសេសគឺមនុស្សប្រុសតែម្ដង ព្រោះថាបើអ្នកជាស្ត្រីហើយមិនមានភាពចុះសម្រុងជាមួយពួកគេទេនោះ អ្នកនឹងងាយទទួលរងនូវសំពាធជាធ្ងន់ ហើយការធ្វើការងាររបស់អ្នកក៏កាន់តែពិបាកឡើងដូចគ្នា។

២) ជឿជាក់លើខ្លួនឯង៖ អ្នកគួរតែរៀនឲ្យតម្លៃទៅលើពាក្យសម្ដីរបស់ខ្លួន ក៏ដូចជាគោរពនូវពាក្យសម្ដីរបស់ខ្លួនឯង ហើយក៏ត្រូវតែជឿជាក់ទៅលើវាដែរនៅពេលដែលនិយាយចេញទៅម្ដងៗ ព្រោះថានៅពេលដែលអ្នកចេះគោរពក៏ដូចជាឲ្យតម្លៃទៅលើអ្វីដែលអ្នកនិយាយ នោះទើបអ្នកទៃអាចផ្ដល់សេចក្ដីទុកចិត្តមកលើអ្នកបានដែរ។ ដូចនេះ អ្នកគួរតែរៀនធ្វើជាស្ត្រីម្នាក់ដែលមានភាពទុកចិត្តលើខ្លួនឯងឲ្យបានច្រើនឡើង។

៣) នៅជាមួយបុគ្គលជោគជ័យឲ្យបានច្រើន៖ អ្នកក៏គួរតែចាត់ទុកខ្លួនឯងជាមេដឹកនាំមួយរូប ហើយរុំព័ទ្ធខ្លួនអ្នកដោយមនុស្សពូកែៗ ដើម្បីអ្នកអាចរៀនបានពីមនុស្សទាំងនោះ ព្រោះបើអ្នកសិនជាអ្នកចង់ខ្លាំង អ្នកក៏ត្រូវតែនៅជាមួយមនុស្សខ្លាំងឲ្យបានច្រើនផងដែរ ដើម្បីរៀនពីមនុស្សទាំងអស់មុននឹងអភិវឌ្ឍខ្លួនឯងបាន៕

ប្រភព៖ bizkhmer

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *