សញ្ញាព្រមាន ៧ យ៉ាងប្រយ័ត្ន​មាន​ បញ្ហា​ទ្វារមាស


/ អ្នកទស្សនា៖ 530

ស្ត្រីគ្រប់​រូបត្រូវតែ​ដឹងថា ទ្វារមាស​គឺជាផ្នែក​មួយ​ដ៏សំខាន់​បំផុត និង​ជាតំបន់​រសើប​នៃរាងកាយ​របស់​ពួកគេ។ ដូច្នេះ ​ពួកគេ​គួរតែ​យកចិត្ត​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ ចំពោះ​ការសម្អាត ក៏ដូចជា​ការថែរក្សា​ឱ្យបានល្អ។

ខាងក្រោមនេះ គឺជា​សញ្ញា​ព្រមាន​មួយចំនួន​ដែល​បញ្ជាក់ថា ទ្វារមាស​របស់អ្នក​មាន​សុខភាព​មិនល្អ ហើយ​ត្រូវការ​ទៅពិគ្រោះ​ជាមួយ​នឹងពេទ្យ​រោគ​ស្ត្រីភ្លាមៗ។

១. បើទ្វារមាសស្ងួត៖ទ្វារមាសមិនអាចសើម ឬស្ងួត​គ្រប់ពេល​នោះទេ ប៉ុន្តែ​ប្រសិន​បើវា​មាន​សភាព​ស្ងួតរយៈពេល​យូរថ្ងៃ អ្នកត្រូវ​ទៅ​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ។ ភាពស្ងួត​នៃទ្វារមាស​របស់អ្នក អាច​ពិបាក​នឹងកត់​សម្គាល់​ព្រោះ ៥០ភាគរយ ​បណ្ដាល​មកពី​ការអស់រដូវ។
២. ហូរទឹករំអិលច្រើនពេក៖ប្រសិនបើអ្នកមាន​ការហូរទឹក​រំអិល​ច្រើន​ហួសហេតុ​ពេក អ្នក​ត្រូវតែ​ទៅ​ពិនិត្យភ្លាម។

៣. ក្លិនអាក្រក់ខ្លាំង៖នៅពេលដែល​អ្នកបទ​ជើងតូច​ធំក្លិន​អាក្រក់ គួរតែ​យកចិត្ត​ទុកដាក់​ឱ្យបាន​ខ្លាំង​បន្តិច។

៤. ក្តៅ ៖ប្រសិនបើអ្នកមានអារម្មណ៍ថា រមាស់ ឬក្តៅក្នុង​ទ្វារមាស​ខុស​ធម្មតា អ្នកមិន​គួរ​បណ្តោយ​យូរឡើយ ត្រូវទៅ​ជួប​គ្រូពេទ្យភ្លាម។

៥. ឈាមចេញពីទ្វារមាស​ ៖ប្រសិនបើឈាម​ចេញពី​ទ្វារមាស​មាន​ពណ៌​ក្រហម​ក្រម៉ៅខ្លាំង អ្នកមិន​ត្រូវមិន​អើពើនោះទេ។៦. ហូរឈាមមិនប្រក្រតីការហូរឈាមខុស​ប្រក្រតី​ត្រូវបាន​បង្កឡើង​ដោយសារ​តែខ្វះអ័រម៉ូន។

៧. ហូរឈាមបន្ទាប់ពីការរួមភេទ៖ប្រសិនបើអ្នកមិនមែន​ជានារី​នៅក្រមុំ ហើយ​ធ្លាប់ឆ្លង​កាត់បទ​ពិសោធន៍​ច្រើន តែមាន​អាការ​ហូរឈាម​បន្ទាប់ពី​រួមភេទ គួរតែ​ប្រញាប់​ទៅជួប​គ្រូពេទ្យ ព្រោះនេះ​ជាសញ្ញា​នៃជំងឺ​មហារីក.កស្បូន។

ចំណាំ៖ ប្រសិនបើអ្នក​មានរោគ​សញ្ញាណា​មួយ ដូចដែល​បង្ហាញនៅ​ខាងលើ សូម​ប្រយ័ត្ន​ឱ្យបាន​ខ្លាំង​បំផុត ជាពិសេស​ត្រូវទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹងគ្រូពេទ្យ៕

ប្រភព៖ khmerpropey

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *