LG​ ដាក់​បង្អួត​ម៉ូនីទ័រ​ (Monitor​) រាង​កោង​ទំហំ​យក្ស​ ៣​ប្រភេទ​ក្នុង​ពេល​ឆាប់​ៗ​នេះ​


/ អ្នកទស្សនា៖ 116

ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ធំ​របស់​កូរ៉េ​ខាង​ត្បូង​ LG​ បាន​ប្រកាស​នឹង​ចេញ​ ម៉ូនីទ័រ​ (Monitor)​ ទំហំ​យក្ស​ចំនួន​ ៣​ប្រភេទ​ (World’s​ Largest​ Ultra-wide​ Monitor​) ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ជាមួយ​ក្រុមហ៊ុន​អេឡិចត្រូនិក​ដ៏​ទៃ​ទៀត​ ថ្មី​ៗ​នេះ​ដែរ​ LG​ បាន​បង្ហើប​ឲ្យ​ដឹង​ខ្លះ​ៗ​ថា​ពួក​គេ​នឹង​បញ្ចេញ​នូវ​ប្រភេទ​ ម៉ូនីទ័រ​ចំនួន​ ៣​ប្រភេទ​គឺ ​38UC99​ ៣៨​អ៊ីញ, 34UC79G​ ៣៤​អ៊ីញ​,និង​ 34UM79M​ ៣៤​អ៊ីញ​ ដែល​រចនា​ឡើង​ជាមួយ​បច្ចេកវិទ្យា​យ៉ាង​ទំនើប។​

យ៉ាងណាមិញ​ ម៉ូនីទ័រ​ប្រភេទ​ 38UC99​ មាន​ទំហំ​ ៣៨​អ៊ីញ​បាន​បំពាក់​ជាមួយ​គុណភាព​បង្ហាញ​វីដេអូ​កម្រិត​ 4K​ មាន​ Resolution​ ទំហំ​ 3840​ x1600​ ទន្ទឹម​នេះ​វា​អាច​ប្រើប្រាស់​ USB​ ប្រភេទ​ USB-C​ និង​មាន​ Speaker​ ប្រើ​ ដោយ​ប្រព័ន្ធ​ Bluetooth​ ចំនួន​ ២​គ្រឿង​នៅ​ក្នុង​តួ​ខ្លួន​របស់​វា​ ប្រភេទ​ 38UC99​ នេះ​មាន​តម្លៃ​ ១,៤៩៩​ ដុល្លារ​ នឹង​អាច​ចេញ​លក់​ក្នុង​ពាក់​កណ្ដាល​ខែ​កញ្ញា​ខាង​មុខ​។

ដោយ​ឡែក​ ម៉ូនីទ័រ​ប្រភេទ​ 34UC79G​ ៣៤​អ៊ីញ​ជា​ម៉ូនីទ័រ​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​លេង​ហ្គេម​ផ្សេង​ៗ​ព្រោះ​វា​មាន​អេក្រង់​ទំហំ​ធំ​វែង​រាង​កោង​ និង​បំពាក់​ជាមួយ​ 144Hz​ (ហឺត​) ប្រភេទ​ IPS 21:9​ វា​អាច​ដំណើរ​ការ​បាន​លឿន​និង​ច្បាស់​ល្អ​ វា​នឹង​ចេញ​លក់​ក្នុង​តម្លៃ ៦៩៩​ដុល្លារ​ នៅ​ពាក់​កណ្ដាល​ខែ​តុលា​។ ចំពោះ​ ម៉ូនីទ័រ​ប្រភេទ​ 34UM79M​ មាន​ទំហំ​ ៣៤​អ៊ីញ​មាន​ប្រវែង​វែង​និង​រាង​សំប៉ែត​ប្រើប្រាស់​សម្រាប់​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ អាច​ចេញ​លក់​ក្នុង​តម្លៃ​ ៥៩៩​ដុល្លារ​ នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ខាង​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ម៉ូនីទ័រ​ (Monitor​) ទាំង​ ៣​ប្រភេទ​នេះ​គឺ​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​របស់​ក្រុមហ៊ុន​អេឡិចត្រូនិក​ LG​ នេះ​ ហើយ​វា​នឹង​អាច​ផ្ដល់​នូវ​អ្វី​ពិសេស​ជា​ច្រើន​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​អ្នក​៕

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *