ស្រ្តីរកសីុផ្លូវភេទ៩នាក់ ត្រូវនគរបាលប៉ុស្តិ៍ស្រះ ចកចុះប្រមូលតាមសួន ច្បារ


/ អ្នកទស្សនា៖ 181

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្រះចក បានចុះប្រតិបត្តិ​ ការប្រមូលស្រ្តីបម្រើសេវាផ្លូវភេទនៅតាមផ្លូវ និង សួនច្បារសាធារណៈក្នុងមូលដ្ឋានប៉ុស្ដិ៍ស្រះចក ជាលទ្ធផលឃាត់ខ្លួនស្រ្តីរកសីុផ្លូវភេទ៩នាក់យកមកប៉ុស្តិ៍ ដើម្បីបញ្ជូនបន្តទៅកាន់មន្ទីរសង្គមកិច្ចអប់រំ ។ករណីឃាត់ខ្លួនស្រ្តីរកសីុផ្លូវភេទខាងលើនេះ បានធ្វើឡើង កាលពីវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុច តាមដងផ្លូវនិងសួនច្បារក្នុុងមូលដ្ឋាន សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោកកាន់ វណ្ណះនាយប៉ុស្តិ៍នគរបាលស្រះចក បានឲ្យដឹងថា ក្រោយពីទទួលបានបញ្ជាពីលោកហួត ចាន់យ៉ា រ៉ាន់ អធិការនគរបាលខណ្ឌដូនពេញ ឲ្យចុះត្រួតពិនិត្យមើលក្នុងមូលដ្ឋាន ដោយមួយរយៈពេលនេះឃើញមាន អ្នក រកសីុផ្លូវភេទចាប់ផ្ដើមកក្រើកវិញមួយចំនួននោះ ហើយលោកបានដឹកនាំកម្លាំងចុះដើរប្រមូលនារីដែល រកសុីផ្លូវភេទនៅទីតាំងចំនួន៣ទីតាំង ចំណុចសួនសីុសុវត្ថិ រង្វង់មូលកួចកាណុង និងផ្លូវ៧០ សង្កាត់ ស្រះចក ខណ្ឌដូនពេញ  ដោយប្រមូលបាននារីរកសុីផ្លូវភេទចំនួន៩នាក់ យកមកកាន់បុស្តិ៍ស្រះចក ដើម្បីរង់ចាំខាងមន្ទីរ សង្គមកិច្ចមកទទួលយកពួកគាត់ទៅដើម្បីអប់រំកុំឲ្យរកសុីផ្លូវភេទនៅតាមដងផ្លូវតទៅទៀត ៕

IMG_1330

IMG_1331

IMG_1333

ប្រភព៖ nokorwatnews

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *