Messi ឈ្នះ​ពាន​ស៊ុត​បាល់​ ​បញ្ចូល​ទី​ល្អ​បំផុត​ក្នុង​ Champions League (មានវីដេអូ)

/ អ្នកទស្សនា៖ 132

មុន​ពេល​ដែល​ការ​ចាប់​ពូល​ក្នុង​ពាន​រង្វាន់​ Champions League នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ Uefa បាន​ប្រកាស​ជយលាភី​កីឡាករ​ឈ្នះ​ពាន​ស៊ុត​បាល់​បញ្ចូល​ទី​ល្អ​បំផុត​ក្នុង​ Champions League (UEFA’s goal of the season)​នោះ​គឺ​ខ្សែ​ប្រយុទ្ធ ​Leo Messi របស់ ​Barcelona។

កាល​ពី​ប៉ុន្មាន​ខែ​មុន​ បន្ទាប់​ពី​រដូវ​កាល​២០១៥-១៦​បាន​បញ្ចប់​ UEFA.com បាន​ប្រកាស​ហើយ​ថា ​Messi បាន​ឈ្នះ​ពាន UEFA goal of the season ខណៈ​គ្រាប់​បាល់​នេះ​ពេល​រូប​គេ​លេង​ទល់​នឹង​ Roma កាល​ពី​ឆ្នាំ​មុន​ដោយ​ការ​ទទួល​សម្លេង​ឆ្នោត​៣៤​%ច្រើន​ជាង​គេ។​ ចំណែក​អ្នក​បន្ទាប់​គឺ​កំពូល​កីឡាករ​បាល់ទាត់​ហ៊្វូតសាល​សញ្ជាតិ​ព័រទុយហ្គាល់​ Ricardinho ដែល​បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់ UEFA ​Futsal Champions League កាល​ពី​ឆ្នាំ​មុន​ទទួល​បាន​សន្លឹក​ឆ្នោត​១៣​ភាគរយ។ ចុង​ក្រោយ​គេ​គឺ​ខ្សែ​បម្រើ​ក្រុម​ Stoke City កីឡាករ​ Xherdan Shaqiri ទទួល​បាន​សន្លឹក​ឆ្នោត​១១​% ​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី ​Euro 2016 ឲ្យ​ជម្រើស​ជាតិ​ស្វីស៕

 

 

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *