ខ្សែភាពយន្តថ្មី ស្តីជីវិតស្នេហាពិត របស់លោក អូបាម៉ា និង ភរិយា មីឆែល (មានវីដេអូ)

/ អ្នកទស្សនា៖ 354

ចុងបញ្ចប់នៃអាណត្តិកាន់អំណាចរបស់លោក​ប្រធានា ធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា(Barack Obama) បានរំលេច​ភាពយន្តថ្មីមួយរឿងទៀត ជាមួយ លោកស្រី មីឆែល រ៉ូប៊ីនសុន (Michelle Robinson) ជាខ្សែភាព​យន្តមនោសញ្ចេតនា ស្នេហាជ្រាលជ្រៅ ដក់ក្នុងបេះដូង កញ្ជ្រោលកាលនៅកំលោះ ក្រមុំ ។

«សៅសាយ វិត យូ (Southside with You) ជាចំណងជើងរឿង បង្ហាញពីភាពជាយុវវ័យរបស់យុវជន អូបាម៉ា អាយុ ២៨ ឆ្នាំ ជាមួយនាង មីឆែល រ៉ូប៊ីនសុន អាយុ ២៥ ឆ្នាំ ពីទីក្រុងឈីកាហ្គោ រដ្ឋអ៊ីលលីណយ ក្នុងរដូវក្តៅឆ្នាំ ១៩៨៩ ដែលកាលណោះ អ្នកទាំងពីរបានចំណាយពេលជាច្រើនម៉ោងជាមួយគ្នា ដើម្បីទស្សនាការតាំងពិព័រ ណ៍សិល្បៈ និង ភាពយន្តនៅ អេនី បាន និង ទស្សនាភាពយន្តរបស់ ស្ប៉ាយ លី រឿង «Do the Right Thing»  ព្រមទាំងហូបនំ និង ជជែកគ្នាពីជីវិត ក្តីស្រមៃ និង អ្វីដែលម្នាក់ៗភ័យខ្លាច ។

នៅខាងក្រោយឆាកនៃភាពយន្តរឿងនេះគឺពាក់ព័ន្ធអំពីសហគមន៍ស្បែកខ្មៅនៅភាគខាងត្បូងនៃទីក្រុងឈីកាហ្គោ ដែលនាង មីឆែល បានឃើញភាពដឹកនាំរបស់លោកប្រធានាធិបតីនៅក្នុងអនាគត  គាត់បាននាំនាង ទៅកាន់សហគមន៍មួយ ដើម្បីពិភាក្សាអំពីការសាងសង់មជ្ឈមណ្ឌលយុវជន ។ សម្ព័ន្ធមេត្រីរវាងអ្នកទាំងពីរ ចាប់ផ្តើមបណ្តើរៗ ដោយការស្រូបយកមន្តស្នេហ៍របស់យុវជន អូបាម៉ា ចំពោះនាង មីឆែល ទីបំផុត គូស្នេហ៍នេះ រៀបការនៅឆ្នាំ ១៩៩២ ៕

 

 

 

tnews_1472128520_6126-1

ប្រភព៖ matenak

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *