ព័ត៌មាន​ពី​ទីក្រុង​រីយ៉ូ៖ ល្ងាច​នេះ​​អត្តពលិក​កីឡា​អូឡាំ ពិក​កម្ពុជា​មក​ដល់​ ភ្នំពេញ​វិញ​ហើយ


/ អ្នកទស្សនា៖ 165

ក្រុម​ប្រតិភូ​កីឡា​កម្ពុជា និង​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយ នា​ល្ងាច​ថ្ងៃ​ទី​២៥​សីហា​នេះ​ ក្រោយ​ពី​បាន​បំពេញ​បេសកកម្ម​ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​នៃ​ព្រឹត្តិការណ៍ កីឡា​អូឡាំពិក​ហ្គេម​កាល​ពី ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នំា​២០១៦​ កន្លង​ទៅ​នេះ។

គួរ​រំលឹក​ផង​ដែរ​ថា សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡំាពិក​ហ្គេម ដែល​ធ្វើ​ឡើង​នាទី​ក្រុង​រីយ៉ូ​ប្រទេស​ប្រេស៊ីល​នេះ កម្ពុជា បាន​បញ្ចូន​អត្តពលិក​ចំនួន​៦​រូប​លើ​៣​វិញ្ញាសា ដោយ​ក្នុង​នោះ វិញ្ញាសា​ហែល​ទឹក មាន​កីឡាករ​ ពូ សុវិជ្ជា និង​កីឡា​ការិនី ហែមថុន វិទិនី ។ វិញ្ញាសា​អត្ត​ពលកម្ម​មាន​ចំនួន​២រូប គឺ កីឡាករ នីកូ ហ៊ីរ៉ូស៊ី និង កីឡា​ការិនី លីណារី ព្រម​ទាំង​១​វិញ្ញាសា​ទៀត​គឺ តេក្វាន់ដូ ដែល​មាន​កីឡាការិនី ស៊ន សៀវម៉ី ធ្វើការ​ប្រកួត។

ប៉ុន្តែ​អ្វី​ដែល​គួរ​អោយ​កត់​សំគាល់​សម្រាប់​វត្តមាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​របស់​អត្តពលិក​កម្ពុជា មិន​បាន​ឈ្នះ​នូវ មេដាយ​ណា​មួយ​ឡើយ តែ​ពួក​គេ​បាន​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន និង​មិន​បាន​បោះបង់​ចោល​ការប្រកួត ពាក់​កណ្ដាល​ទី​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​ឡើយ។បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្ដម​វ៉ាត់ ចំរើន បាន​ប្រាប់​ឲ្យ​ដឹង​ពី​ទីក្រុង​រីយ៉ូ​ប្រទេស​ប្រេស៊ីល​មក​ថា ប្រតិភូ​កីឡា​កម្ពុជា និង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែ​សីហា​នេះ។

បើ​ទោះ​ជា​កម្ពុជា​មិន​បាន​ទទួល​ជ័យជម្នះ​ក្តី ប៉ុន្តែ​សម្រាប់​ដំណើរ​មក​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​នេះ និង​មាន​ការ​រៀបចំ​ក្នុង​ការ​ទទួល​ស្វាគមន៍​ពី​អគ្គនាយកដ្ឋាន​កីឡា និង​ប្រជាជន​កម្ពុជា​ថែម​ទៀត​ផង។ សូម​ចូលរួម​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ដល់​អត្តពលិក​កម្ពុជា ដែល​បាន​បំពេញ​បេសកកម្ម​របស់​ខ្លួន​ចប់​សព្វ​គ្រប់ ព្រម​ទំាង​ទទួល​បាន​នូវ​សុខ​សុវត្ថិភាព​មក​កាន់​ប្រទេស​កម្ពុជា​វិញ៕

Italy

Italy1

Italy4

OuK-sothicheat

respect-national-song

ប្រភព៖ kqube

loading...

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *